ព័ត៌មាន​ជាតិ &raquo ​នយោបាយ

រាជធានី​ភ្នំពេញ ៖ ប្រភព​ពី​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បង្ហើប​ឲ្យ​ដឹង​ថា បើ​គ្មាន​ការ​ប្រែប្រួល​ទេ នៅ​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​០៨ មីនា​នេះ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹ​ម សុខា នឹង​ចុះ​ទៅ​សំណេះសំណាល​ជាមួយ​សកម្មជន និង​អ្នកគាំទ្រ​នៅ​ភូមិ​ព្រៃ​.​ស​លិច សង្កាត់​ព្រៃ​.​ស ខណ្ឌដង្កោ ។

ដោយឡែក​ប្រភព​មួយ​ផ្សេង​ទៀត​ក៍បាន​ឲ្យ​គេហទំព័រ​កោះសន្តិភាព​ដឹង​ដែរ​ថា ក្រុម​យុវជន​ដែល​ទាមទារ​ឲ្យ​លោក កឹ​ម សុខា ឆ្លើយ​ទាក់ទង​ទៅ​នឹង​ខ្សែអាត់​សំឡេង​ឆ្លើយឆ្លង ដែល​ខ្សែអាត់​សំឡេង​នេះ​ត្រូវ​គេ​បង្ហោះ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម (Facebook) និង​ត្រូវ​បាន​គេ​ឮ​លោក កឹ​ម សុខា ឆ្លើយឆ្លង​ជាមួយ​ស្ត្រី​ម្នាក់​ដែល​គេ​អះអាង​ថា​ជា​ស្ត្រី​ស្នេហ៍​នោះ ក៍​នឹង​បន្ត​យក​ញ្ញត្តិ​ទៅ​ដាក់​ជូន​លោក កឹ​ម សុខា ឆ្លើយ​ផង​ដែរ ៕