ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជ​ធានី​ភ្នំពេញ ៖ ជា​រៀង​រាល់​ឆ្នាំ​ឱ្យ​តែ​ដល់​ថ្ងៃ​​៨មីនា ​លោក​ជំទាវ យិន ​ផាន្នី ស្ថាបនិក​សារព័ត៌មាន​កោះ​សន្តិភាព​ ​តែង​តែ​បាន​រៀបចំ​​ពិធី​ជួប​សំណេះសំណាល​ជាមួយ​​​បុគ្គលិក​​របស់​ខ្លួន​ជា​​​ស្រ្តី​​​​ច្រើន​នាក់​ដើម្បី​អប​អរ​សាទរ​​ទិវា​នារី​អន្តរជាតិ​៨មីនា ។

​ដោយ​ឡែក​នៅ​​រសៀល​ថ្ងៃ​ទី​៨ ខែមីនា ឆ្នាំ​២០១៦ នេះ លោក​ជំទាវក៏​បាន​រៀបចំ​​ពិធី​ជួប​សំណេះ​សំណាល​ជាមួយ​​​បុគ្គលិកជា​​ស្ត្រី​​​​របស់​ខ្លួន​ដូច​ឆ្នាំ​មុន​ៗ​ដដែល ដើម្បី​អបអរសាទរខួប​លើក​ទី​១០៥​នៃ​ទិវា​នារី​អន្តរជាតិ៨ មីនា ​ក្រោមប្រធានបទ «​វិនិយោគ​លើ​សមភាព​យេ​ន​ឌ័​រ ដើម្បី​កិច្ច​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​» ដែល​បាន​រៀប​ចំ​នៅ​​​​អង្គភាព​សារព័ត៌មាន​កោះ​សន្តិភាព ​ស្ថិត​នៅ​​ក្នុង​ខណ្ឌ​មានជ័យ ​។

​ក្នុង​​ឱកាស​នេះ​ដែរ ​លោក​ជំទាវ យិន ផាន្នី ​បាន​ថ្លែង​ថា «ស្ត្រី​ជា​មាតា​ដ៏​ល្អ​​ និង​ជាមេផ្ទះ​ដ៏ប្រពៃ​ដែល​ចេះ​អប់រំ​ថែ​ទាំ​កូន​​ឱ្យក្លាយ​ជា​​កូន​ល្អ និង​ពលរដ្ឋ​ល្អ​» បន្ទាប់​មក​លោកជំទាវ​ក៏​បាន​ចែក​​ជូន​​សារុង​ម្នាក់​​​​មួយ​ និង​ឡេ​មួយ​បំពង់​​​ផងដែរ ​និង​បាន​ជូន​ពរ​​បុគ្គលិក​ទាំង​អស់​​​​ ក៏​ដូច​ជា​ស្ត្រី​​ទូទាំង​ពិភព​លោក​ជួប​នូវ​សេចក្តីសុខ​ សេចក្តី​ចម្រើន​គ្រប់ៗគ្នា ៕