ទិញទូរស័ព្ទ គួររើស​យក​ពណ៌ណា ទើប​សម​នឹង​ច​រឹត​អ្នក​?

ទិញទូរស័ព្ទ គួររើស​យក​ពណ៌ណា ទើប​សម​នឹង​ច​រឹត​អ្នក​?

​អត្ថន័យ​របស់​ពណ៌ អាច​នឹង​ខុសគ្នា ទៅ​តាម​តំបន់ វប្បធម៌ និង​ប្រទេស​នី​មួយៗ​។​

​ពណ៌ គឺជា​ទំនាក់ទំនង​ដោយ​មិន​បញ្ចេញ​សម្លេង ឬ​កាយវិការ ប៉ុន្តែ វា​អាច​បញ្ជាក់​អំពី អត្ត​ច​រឹត ចិត្តគំនិត និង​ជោគវាសនា​បាន​ផង​ដែរ​។​

​ឧទាហរណ៍ មនុស្ស​ម្នាក់​ដែល​ចូលចិត្ត ទិញ​ទូរស័ព្ទ​ពណ៌​ក្រហម មានន័យ​ថា គេ​ម្នាក់​នោះ ជា​មនុស្ស​ស្វាហាប់ រឹង​ប៉ឹង និង​បាន​ត្រៀម​ខ្លួន​រួចជាស្រេច សម្រាប់​ការងារ​របស់​គេ​។ មនុស្ស​ដែល​ចូលចិត្ត​ពណ៌​ក្រហម ភាគច្រើន មាន​រូបសម្បត្តិ​ស្រស់ស្អាត មាន​ទំនុកចិត្ត​លើ​ខ្លួនឯង និង​ជា​មនុស្ស​រួសរាយ​។​

​ពណ៌​ក្រហម​
​ពណ៌​ក្រហម ជា​ពណ៌​តំណាង​ឲ្យ​ថាមពល ចំណង់ សកម្មភាព មហិច្ឆតា និង​ការ​តាំងចិត្ត​។ ពណ៌​ក្រហម ក៏​អាច​តំណាង​ឲ្យ​កំហឹង និង​តម្រូវការ​ផ្លូវភេទ​ផងដែរ​។​

​ពណ៌​បៃតង​
​ពណ៌​នេះ សំដៅ​ទៅលើ​តុល្យភាព និង​ការលូតលាស់​។ វា​អាច​តំណាងឲ្យ ការ​ពឹងពាក់​ទៅលើ​ខ្លួនឯង និង​ការគិត​វិជ្ជមាន​។​

​ពណ៌​ផ្ទៃមេឃ​
​ជា​ពណ៌​ដែល​តំណាង​ឲ្យ​សន្តិភាព និង​ការជឿជាក់​។ វា​ក៏​អាច​បញ្ជាក់​អំពី ភាពស្មោះត្រង់ សុច​រឹត​ភាព និង​អភិរក្សនិយម​។

​ពណ៌​ស្វាយ​
​តំណាង​ឲ្យ​ការស្រមើរស្រមៃ ដែល​វា​អាច​ជា​គំនិត​ច្នៃប្រឌិត ភាព​មិន​ទាន់​ពេញវ័យ ឬ​គ្មាន​បទពិសោធន៍​ក្នុង​ជីវិត​។​

​ពណ៌​ផ្កាឈូក​
​នរណា​ក៏​ដឹង​ដែរ​ថា វា​ជា​ពណ៌​នៃ​សេចក្តីស្រឡាញ់ ប៉ុន្តែ វា​ក៏​អាច​សំដៅ​ទៅលើ​ភាព​រីករាយ កំប្លែង ក្មេង (​មិនទាន់​ពេញវ័យ​) ជាពិសេស សំដៅ​ទៅលើ ក្មេងស្រី​តូច​ដ៏​គួរ​ឲ្យ​ស្រឡាញ់​។​

​ពណ៌​ប្រាក់​
​ពណ៌​នេះ​តំណាងឲ្យ ថាមពល​របស់​នារី​ភេទ​។ ពណ៌​ប្រាក់ ក៏​តំណាង​ឲ្យ​អារម្មណ៍​ឆាប់​ផ្លាស់ប្តូរ និង​ការ​លាក់បាំង​រឿង​សម្ងាត់​ផងដែរ​។​

​ពណ៌​មាស​
​ជា​ពណ៌​ដែល​គេ​ពេញនិយម​ជាងគេ ពីព្រោះ វា​តំណាង​ឲ្យ​ភាពជោគជ័យ ភាព​ហ៊ឺហារ ភាព​លេចធ្លោ ការ​ឲ្យ​តម្លៃ​ខ្ពស់ និង​កម្លាំង​ថាមពល​ដ៏​អស្ចារ្យ​។​

​ពណ៌​ស​
​ជា​ពណ៌​តំណាង​ឲ្យ​ភាព​បរិសុទ្ធ ស្រស់ថ្លា និង​មិន​ចេះ​លាក់លៀម​។​

​ពណ៌​ខ្មៅ​
​ជា​ពណ៌​តំណាងឲ្យ ការលាក់លៀម និង​អាថ៌កំបាំង​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី08  មីនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។