ម្នា​ស់ ជួយ​ឲ្យ​ស្បែក​មាន​សំណើម និង​ទន់​រលោង​

ម្នា​ស់ ជួយ​ឲ្យ​ស្បែក​មាន​សំណើម និង​ទន់​រលោង​

​ម្នា​ស់ ក្រៅពី​មាន​រសជាតិ​ឆ្ងាញ់ វា​ក៏​ផ្តល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន ចំពោះ​សុខភាព និង​សម្រស់​ផងដែរ​។ ម្នា​ស់ អ្នក​អាច​ទទួល​ទាន​ទាំង​ស្រស់ កៀប​យក​ទឹក ក្រឡុក ធ្វើ​ជា​បង្អែម ធ្វើ​ជា​ម្ហូប និង​ប្រើ​ជា​គ្រឿង​ថែរក្សា​សម្រស់​បាន​។​

​ជាតិ​វីតាមីន C ដែល​មាន​នៅក្នុង​ផ្លែ​ម្នា​ស់ ត្រូវបាន​គេ​យក​មក​ព្យាបាល​ជំងឺ​មុន និង​ការ​រលាក​ស្បែក​ដទៃទៀត​។ Bromelain ដែល​ជា​អង់​ទី​អុក​ស៊ីដង់ នៅក្នុង​ផ្លែ​ម្នា​ស់ រឹតតែ​ជួយ​ឲ្យ​វីតាមីន C មាន​សកម្មភាព​ប្រសើរ​ឡើង​ទេ្វ​ដង​។ ម្នា​ស់ ក៏​អាច​សំយោគ​ជាតិ​កូឡា​ជែន នៅក្នុង​រាងកាយ​អ្នក​ផងដែរ​។​

​វិធី​ប្រើប្រាស់​
​ចូរ​យក​ទឹក​ម្នាស់​ស្រស់ ទៅ​លាប​នៅលើ​ស្បែក រួច​ទុក​ក្នុង​រយៈពេល ១០ នាទី បន្ទាប់មក លាង​វា​ចេញ​ដោយ​ទឹកស្អាត​។ អ្នក​អាច​មាន​អារម្មណ៍​ថា តឹងៗ​មុខ ហើយ​នេះ​គឺ​ដោយសារតែ​ម្នា​ស់ បាន​ទៅ​ដុស​ខាត់ ស្បែក​ដែល​ងាប់ៗ​ចេញ ហើយ​ធ្វើឲ្យ​មុខអ្នក មាន​សុខភាព​ល្អ និង​ស្រស់ថ្លា​ជាង​មុន​។ ក្រៅពីនេះ វា​ក៏​ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​ឈាម​រត់ នៅ​លើ​ផ្ទៃមុខ​អ្នក​ផងដែរ​។​

​ក្រៅពីនេះ អ្នក​អាច​យក​ទឹក​ម្នាស់ ទៅ​លាប​លើ​ស្បែក​កែងជើង​របស់​អ្នក (​ចំពោះ​អ្នក​មាន​បញ្ហា​ប្រេះ​កែងជើង​)​។ ម្នា​ស់ នឹង​ជួយ​កម្ចាត់​កោសិកា​ដែល​ងាប់ និង​ធ្វើឲ្យ​កែងជើង​របស់អ្នក ត្រឡប់​ទៅ​រក​ភាព​ទន់ និង​ស្រស់ស្អាត​ឡើងវិញ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី08  មីនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។