៥ នាទី បំបាត់​បញ្ហា ស្ងួត​ស្បែក​នៅលើ​ច្រមុះ​

៥ នាទី បំបាត់​បញ្ហា ស្ងួត​ស្បែក​នៅលើ​ច្រមុះ​

​ស្បែក​ស្ងួត​នៅលើ​ច្រមុះ អាច​បង្ក​ការឈឺចាប់ និង​បាត់បង់​សម្រស់ ជាពិសេស ក្នុង​រដូវក្តៅ​។ វា​មាន​សារៈសំខាន់​ណាស់ ដែល​អ្នក​ត្រូវ​យកចិត្តទុកដាក់ និង​ថែរក្សា​វា​ឲ្យបាន​ល្អ តាមរយៈ​ការប្រើប្រាស់​ផលិតផល​ផ្សេងៗ ជាពិសេស គ្រឿងផ្សំ​ធម្មជាតិ​តែម្តង​។​

​ថ្ងៃនេះ គេហទំព័រ​យើងខ្ញុំ នឹង​ណែនាំ​អ្នក នូវ​វិធីសាស្ត្រ​មួយ ដែល​អ្នក​អាច​ធ្វើ​នៅផ្ទះ​បាន ដើម្បី​ដោះស្រាយ បញ្ហា​ស្ងួត​ស្បែក​ច្រមុះ​។​

​ប្រទាល​កន្ទុយក្រពើ​
​ប្រទាល​កន្ទុយក្រពើ អាច​ព្យាបាល​បញ្ហា​ស្បែក បាន​ច្រើនយ៉ាង និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។ ការ​លាប​ប្រទាល​កន្ទុយក្រពើ នៅលើ​ស្បែក​មុខ នឹង​ជួយ​កាត់បន្ថយ​ស្នាម​ជ្រីវជ្រួញ និង​បញ្ហា​ប្រេះ​ស្រការ​។ ដូច្នេះ កុំ​រង់ចាំ​អី​ទៀត សាកល្បង​វិធី​នេះ​សិន​ទៅ ប្រសិនបើ​អ្នក កំពុងតែ​ជួប​បញ្ហា​បែបនេះ​។

-​    ​ចូរ​កាត់​ប្រទាល​កន្ទុយក្រពើ​ស្រស់​
-​    ​ចិត​យក​តែ​ជាតិ​អន្ធឹលៗ​របស់​វា ជា​បន្ទះ​វែងៗ​
-​    ​យកទៅ​ដាក់​នៅ​លើ​ស្បែក​មុខ​
-​    ​បន្ទាប់មក ម៉ាស្សា​ថ្នមៗ តាម​ទិសដៅ ពីលើ​ចុះក្រោម​
-​    ​ទុក​ឲ្យ​វា​ស្ងួត (​ប្រហែល​ពីរ​បី​នាទី​)
-​    ​លាង​សម្អាត​មុខ ជាមួយ​នឹង​ទឹក​ស្អាត​
-​    ​ធ្វើ​វា​ម្តងទៀត នៅ​មួយ​ម៉ោង​ក្រោយ​
-​    ​អ្នក​អាច​ធ្វើ​វា​ម្តង ក្នុង​មួយ​សប្តាហ៍​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី08  មីនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។