សួនសត្វ​នៅ​ជ្រលង Gaza ក្លាយជា “​សួន​ខ្មោចសត្វ​” គួរ​ឲ្យ​…​ខ្លាច​

ផ្ទៃមុខ​បង្កប់​នូវ​ភាពឈឺចាប់ នៃ​សាកសព​ក្រៀម​ស្វិត គ្មាន​ព្រលឹង កំពុង​ដេក​ដួល​រដូក​រណេល លើ​ផ្ទៃដី​ខ្សាច់​ដ៏​ក្តៅហែង​… ។ ភាព​សាហាវព្រៃផ្សៃ​នៃ​សង្គ្រាម បានប្រែក្លាយ​សួនសត្វ Khan Younis ទាំងមូល ទៅ​ជាទី​បញ្ចុះសព​ដ៏​អាក្រក់​បំផុត នៅលើ​ពិភពលោក ។​

​សួនសត្វ Khan Younis ត្រូវបាន​លោក Mohammed Awaida បង្កើត​នៅ​ឆ្នាំ ២០០៧ ដោយ​ចំណាយ​អស់ប្រាក់​រាប់សែន​ដុល្លារ ។ ប៉ុន្តែ បាន​ត្រឹម​១​ឆ្នាំ​ប៉ុណ្ណោះ សួនសត្វ​នេះ​បាន​បាត់បង់​អស់​នូវ​ពពួកសត្វរ​ហោរ​ស្ថាន ដោយសារ​ការបាញ់​ផ្លោង​ដាក់គ្នា រវាង​អ៊ីស្រាអែល និង​បា​ឡេ​ស្ទី​ន ។​

សួនសត្វ​នៅ​ជ្រលង Gaza ក្លាយជា “​សួន​ខ្មោចសត្វ​” គួរ​ឲ្យ​…​ខ្លាច​

​លោក Awaida ឲ្យ​ដឹងថា ការបាញ់​ផ្លោង​ដាក់គ្នា​អូសបន្លាយ​រយៈពេល ៣ សប្តាហ៍ របស់​អ៊ីស្រាអែល ធ្វើ​ឲ្យ​លោក និង​បុគ្គលិក ពុំ​ហ៊ាន​ទៅកាន់​ទីនោះ ។ ហេតុនេះ ពពួកសត្វ​ឃុំ​ក្នុង​ទ្រុង បាន​ងាប់​ដោយសារតែ​… អត់ឃ្លាន ។​

​សួនសត្វ​ត្រូវ​ខ្ទិចខ្ទាំ​ដោយសារ​សង្គ្រាម​

​ក្នុង​បំណង​សង្គ្រោះ​អ្វីៗ​ដែល​នៅ​សេសសល់ នោះ​លោក Awaida បាន​អប់​សាកសព​សត្វ​ទាំងឡាយ ដែល​ទើបនឹង​ងាប់ ។ លោក​ចាប់ធ្វើ​កិច្ចការ​នេះ​ពី​ឆ្នាំ ២០០៩ ហើយក៏​យក​វា​ទៅ​ដាក់តាំង ដោយមាន​សពសត្វ​ទាំងអស់ ៦៥ ក្បាល ។​

​ឥឡូវ អង្គការ Four Paws របស់​បណ្ឌិត Amir កំពុង​ចាប់ផ្តើម​សកម្មភាព​នៅ​ទីនោះ​ឡើងវិញ តាំងពី​អំឡុង​ឆ្នាំ ២០១៤ ដោយបាន​នាំយក​សត្វរ​ហោរ​ស្ថាន​ផ្សេងៗ​ប្រមាណ ១០០ ក្បាល មក​ចិញ្ចឹម​នៅ​សួនសត្វ ៣ ក្នុងនោះ​មាន “​សួនសត្វ​ខ្មោច​” Khan Younis ៕ ដោយ​៖ កណិការ​

​ខាងក្រោម​នេះ​ជា​ទិដ្ឋភាព​នៃ “​សួនសត្វ​-​ខ្មោចសត្វ​” និង​សកម្មភាព​អប់​សពសត្វ​ដែល​នៅ​សេសសល់​៖
សួនសត្វ​នៅ​ជ្រលង Gaza ក្លាយជា “​សួន​ខ្មោចសត្វ​” គួរ​ឲ្យ​…​ខ្លាច​ សួនសត្វ​នៅ​ជ្រលង Gaza ក្លាយជា “​សួន​ខ្មោចសត្វ​” គួរ​ឲ្យ​…​ខ្លាច​ សួនសត្វ​នៅ​ជ្រលង Gaza ក្លាយជា “​សួន​ខ្មោចសត្វ​” គួរ​ឲ្យ​…​ខ្លាច​ សួនសត្វ​នៅ​ជ្រលង Gaza ក្លាយជា “​សួន​ខ្មោចសត្វ​” គួរ​ឲ្យ​…​ខ្លាច​ សួនសត្វ​នៅ​ជ្រលង Gaza ក្លាយជា “​សួន​ខ្មោចសត្វ​” គួរ​ឲ្យ​…​ខ្លាច​ សួនសត្វ​នៅ​ជ្រលង Gaza ក្លាយជា “​សួន​ខ្មោចសត្វ​” គួរ​ឲ្យ​…​ខ្លាច​ សួនសត្វ​នៅ​ជ្រលង Gaza ក្លាយជា “​សួន​ខ្មោចសត្វ​” គួរ​ឲ្យ​…​ខ្លាច​ សួនសត្វ​នៅ​ជ្រលង Gaza ក្លាយជា “​សួន​ខ្មោចសត្វ​” គួរ​ឲ្យ​…​ខ្លាច​ សួនសត្វ​នៅ​ជ្រលង Gaza ក្លាយជា “​សួន​ខ្មោចសត្វ​” គួរ​ឲ្យ​…​ខ្លាច​ សួនសត្វ​នៅ​ជ្រលង Gaza ក្លាយជា “​សួន​ខ្មោចសត្វ​” គួរ​ឲ្យ​…​ខ្លាច​

ប្រភពៈ CEN