ទម្លាប់​អាក្រក់ ១០ យ៉ាង​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​រាងកាយ​

6 Videos

​ជាការ​ពិតណាស់​ទម្លាប់​អាក្រក់​របស់​អស់លោកអ្នក​ពេលខ្លះ​វា​មិន​ត្រឹមតែ​ជះឥទ្ធិពល​អាក្រក់​ដល់​ខ្លួន​អ្នក​ផ្ទាល់​នោះទេ តែ​បានផ្តល់​ផលប៉ះពាល់​អវិជ្ជមាន​ដល់​អ្នក​នៅ​ជុំវិញខ្លួន​របស់​អ្នក​ដូចគ្នា​ដែរ ។ អ្នកវិទ្យាសាស្ត្រ​ក៏បាន​បកស្រាយ​ថា តើ​ហេតុអ្វី​បានជា​បណ្តា​ទម្លាប់​អាក្រក់​នោះ​ធ្វើឱ្យប៉ះពាល់​ដល់​សុខុមាលភាព​របស់លោក​អ្នក តួយ៉ាង​ដូចជា​ទម្លាប់​ខាំ​ក្រចកដៃ​ឬក៏​ច្បូតសក់ ។ ល ។

១-​ទម្លាប់​ខាំ​ក្រចកដៃ​លេង

M88

​បើតាមលោក វេជ្ជបណ្ឌិត Michael Shapiro ជំនាញ​ខាង រោគ​ស្បែ​កមាន​មូលដ្ឋាន​នៅ​ទីក្រុង​ញូវយ៉ក​សហរដ្ឋអាមេរិក​ឱ្យដឹងថា ទម្លាប់​ជាប្រចាំ​ក្នុងការ​ខាំ​ក្រចកដៃ​លេងវា​ពិតជា​ជះឥទ្ធិពល​អាក្រក់​ខ្លាំង​ចំពោះ​ដៃ​របស់​អ្នកក៏ដូចជា​ស្បែក​ជុំវិញ​ក្រចកដៃ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​អាច​នឹង​បណ្តាលឱ្យមាន​ជំងឺមហារីក​ក្រអូមមាត់​ក៏ដូចជា​បំពង់ក​ក្រោយពី​មេរោគ​ដែល​នៅជាប់​នឹង​ក្រចកដៃ​រាតត្បាត ។

ទម្លាប់​អាក្រក់ ១០ យ៉ាង​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​រាងកាយ​

២- ទម្លាប់​ច្បូតសក់​លេង​
​ជាក់ស្តែង​ណាស់​មិន​ត្រឹមតែ​ធ្វើឱ្យ​សរសៃសក់​របស់​អស់លោកអ្នក ជាពិសេស​សរសៃសក់​មិត្តៗ​នារី​ជាប់ជំពាក់​គ្នា​នោះទេ​តែវា​ក៏បាន​បណ្តាលឱ្យ​សរសៃសក់​មាន​ភាព​ផុយស្រួយ​និង​ងាយ​ជ្រុះ​ចេញពី​ស្បែកក្បាលដោយសារតែ​ឫសគល់​នៃ​សរសៃសក់​ចាប់ផ្តើម​ចុះខ្សោយ​បន្តិច​ម្តងៗ ។ នេះ​បើ​យោង តាម​សម្តី​វេជ្ជបណ្ឌិត​ជំនាញ​មកពី​បុរី​ញូវយ៉កសហរដ្ឋអាមេរិក លោក Ariel Ostad ។

ទម្លាប់​អាក្រក់ ១០ យ៉ាង​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​រាងកាយ​

៣- ទម្លាប់​ពត់ពេន ឬ កាច់​កញ្ចឹងក​
​ជាការ​ពិត​ការ​ពត់ពេន ឬ កាច់​កញ្ចឹងក វា​ពិតជាអាចជួយ​សម្រួល​ដល់​ប្រព័ន្ធ​សាច់ដុំ​នៅ​ជុំវិញ​បរិវេណ​នោះ​ឱ្យមាន​ភាព​ធូរស្រាល​ឡើងវិញ តែបើយោងតាម​ការសិក្សា​ស្រាវជ្រាវ​បញ្ជាក់​ឱ្យដឹងថាមាន​ករណី​កម្រ​មួយចំនួនទម្លាប់​នេះ​បានធ្វើឱ្យ​គ្រោះថ្នាក់​ដល់​សុខភាព​និង​អាយុជីវិត​ដូចជា​ការ​ដាច់សរសៃ ឈាម ខួរក្បាល​ជាដើម ។

ទម្លាប់​អាក្រក់ ១០ យ៉ាង​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​រាងកាយ​

៤- ទម្លាប់​ប៉ះពាល់​ផ្ទៃមុខ
​វេជ្ជបណ្ឌិត ជំនាញ Jessica Krant ដែលជា​សាស្ត្រាចារ្យ​មួយរូប​មក​SUNY Downstate Medical Center បុរី​ញូវយ៉ក​សហរដ្ឋអាមេរិក​ឱ្យដឹងថាវា​ពិត​ជាមាន​ហានិភ័យ​ខ្ពស់បំផុត​បើសិនណា​លោកអ្នក​យកដៃ​ទៅ​ប៉ះ​នឹង​ផ្ទៃមុខ​ដោយផ្ទាល់ព្រោះងាយ​ចម្លង​មេរោគ​ទៅលើ​ស្បែ​កមុខ ។ ជំនួស​ឱ្យការយក​ក្រចកដៃ​ដោយផ្ទាល់​ទៅ​ញេច​គ្រាប់​«​មុន​»​នៅលើ​ផ្ទៃមុខ​លោកអ្នក​គួរតែ​ប្រើ​ក្រែ​មព្យាបាល​ជម្រុះ​វា​ចេញ​និង​ប្រើ​កម្លាំង​ដៃ​ថ្នមៗ ព្រោះ​ស្បែក​មុខ​តែងតែមាន​សភា​ព​ស្តើងពិសេស​ស្បែក​មុខ​របស់​មិត្តៗ​នារី ។

៥- ទម្លាប់​សង្កៀត​ធ្មេញ​
ហានិភ័យ​សុខភាព​មាត់​ធ្មេញ​មាន​បញ្ហា​ប្រឈម​ខ្លាំង​បំផុត​ដែល​អាចឈាន​ទៅដល់​ការ​បែកធ្មេញ​និង​សឹក​ធ្មេញ​កំលុង​ពេលដែល​លោកអ្នក​សង្កៀត​ធ្មេញ​ជា​ញឹកញាប់ ។ មិន​ត្រឹមតែប៉ុណ្ណោះ​ទម្លាប់​ពេលខ្លះ​វា​ក៏​អាចធ្វើឱ្យ​លោកអ្នក​ខាំ​អណ្តាត​ខ្លួនឯង​ដោយ​អ​ចេតនា​ផងដែរ ។

៦-​ប្រើ​កម្លាំង​ខ្លាំង​ខាំ​ស្ករ​គ្រាប់​និង​បៀម​ជញ្ជក់​រយៈពេល​យូរ​
​កាលបើ​លោក​អ្នកជា​មនុស្ស​ដែល​ចូលចិត្ត​ខាំ​បំបែកស្ករ​គ្រាប់​ដោយ​ប្រើ​កម្លាំង​ខ្លាំង​នោះ​អាច​នឹងមាន​ករណី​មួយចំនួន​វា​មិន​បែក​ស្ករ​គ្រាប់​នោះទេតែ​បែរជា​បែក​ធ្មេញ​ទៅវិញ ដែល​ប្រការនេះ​ធ្វើឱ្យ​ធ្មេញ​ត្រូវ​ប្រហោង​ក៏​ថា​បាន ។ លើសពីនេះ​បាក់តេរី​កម្រិត​ខ្ពស់​ចេញពី​ជាតិ​ស្ករ​និង​ជាតិ​ផ្អែម​នោះ​វា​ពិត​ជាមាន​សមត្ថភាព​ខ្ពស់​ធ្វើឱ្យ​ធ្មេញ​របស់​អស់លោកអ្នក​ពុកផុយ​និង​ដង្កូវ​ស៊ី​ជាដើម ។​

ទម្លាប់​អាក្រក់ ១០ យ៉ាង​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​រាងកាយ​

៧- ទម្លាប់​លិទ្ធ​ឬ​ខាំ​បបូរមាត់​
​នៅពេល​លោកអ្នក​មាន​ទម្លាប់​លិទ្ធ ឬ ខាំ​បបូរមាត់​លេងច្បាស់​ណាស់​អង់​ហ្ស៊ី​ម​រំលាយអាហារ​វា​ពិតជា​អាច​សាយភាយ​បាន​យ៉ាង​លឿន​ទៅ​បរិវេណ​បបូរមាត់​ហើយ​ពេលខ្លះ​អាច​រាលដាល​លើសពី​បរិវេណ​បបូរមាត់​ទៅទៀត ។ ប្រការនេះ​អាច​នឹង​ញាំ​ងឱ្យមាន​ការ​រលាក​ស្បែក​នៅត្រង់ចំណុច​បរិវេណ​ជុំវិញ​បបូរមាត់ ។ នេះ​បើយោងតាម​សម្តី​លោក​វេជ្ជបណ្ឌិត Whitney Bowe ។

ទម្លាប់​អាក្រក់ ១០ យ៉ាង​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​រាងកាយ​

៨- ទម្លាប់​ធ្វើ​ចលនា​ថ្ពាល់​
​ការសិក្សា​ស្រាវជ្រាវ​ឱ្យដឹងថា​កាលបើ​លោក​អ្នកមាន​ទម្លាប់​មិនល្អ​ធ្វើ​ចលនា​ថ្ពាល់ (​ត្រង់​ចន្លោះ​ធ្មេញ​លើ​និង​ធ្មេញ​ក្រោម​) វា​នឹង​នាំឱ្យមាន​ផលវិបាក​ដែល​ពេលខ្លះ​គេ​មិនអាច នឹកស្មាន​ដល់ ។ ថ្វីបើ​មើល​ពី​ខាងក្រៅ​វា​ពិតជា​មិនមាន​បញ្ហា​ប្រឈម​តែ​នៅ ខាងក្នុង​ឯណោះ​វិញ​វា​អាច​នឹង​បង្ក​ជា​ជំងឺមហារីក​ស្បែក​ក្រអូមមាត់​បន្ទាប់ ពី​មានការ​ប៉ះទង្គិច​ដាច់​រលាត់​ដោយសារតែ​ធ្មេញ ។

៩- ទម្លាប់​ទំពា​ស្ករ​កៅស៊ូ​
​ការ​ទំពា​ស្ករ​កៅស៊ូ​ក៏​ជា​ហានិភ័យ​មួយ​ផ្សេងទៀត​ដល់​សុខភាព​មាត់​ធ្មេញ​ដែរ ព្រោះ​នៅពេល​ធ្វើ​ចលនា​សាច់ដុំ​ថ្គាម​ច្រើន​ហួស​កម្រិត​នឹង​បណ្តាលឱ្យ​ឈឺ​រួយ​ថ្ពាល់ ។ ជាង​នេះ​ទម្លាប់ទំពា​ស្ករ​កៅស៊ូ​មិនមាន​ប្រយោជន៍​ច្រើន​នោះដែរ​ដោយសារ​ថា​អ្វីដែល​ក្រពះទទួលបាន​គឺ​គ្មានអ្វី​ក្រៅពី​ខ្យល់​ហើយ​នេះ​ក៏​ជា​បញ្ហា​មួយ​អាច​នឹងមានផល​អវិជ្ជមាន​ដល់​ក្រពះ​របស់​អស់លោកអ្នក​ផងដែរ ។

១០- ទម្លាប់​ខាំ​ចុង​ប៊ិក ឬ​ចុង​ខ្មៅ​ដៃ​
​ដូចដែល​បានដឹង​ស្រាប់​ហើយ​ថា​ខ្មៅ​ដៃ​និង​ប៊ិក​វា​តែងតែមាន​វត្ត​មាននិង​រំកិល​ខ្លួននៅ​គ្រប់​ទីកន្លែង​ហើយក៏​ជា​របស់​ដែល​លោកអ្នក​តែងតែ​កាន់​នៅពេល​ត្រូវការ ។ ហើយ​ទីកន្លែង​ដែល​អ្នក​ដាក់​ប៊ិក​ឬ​ខ្មៅ​ដៃ​ព្រមទាំង​ម្រាមដៃរបស់លោក​អ្នក​ក៏​អាច​នឹងមាន​មេរោគ​ដូច្នេះ​បើ​លោកអ្នក​ទម្លាប់​អាក្រក់​ខាំ​ចុង​ប៊ិក ឬ​ចុង​ខ្មៅ​ដៃ​ចូរ​បោះ​ទម្លាប់​នេះ​ចោល​ព្រោះថា​មេរោគ​អាច​នឹងចូលទៅក្នុង​ខ្លួន​របស់លោក​អ្នក​បាន​ងាយ​តាមរយៈ​មាត់​ធ្មេញ ៕