អូស្រ្តាលី នៅតែសបន្ដ ស្វែងរកចម្លើយ ក្នុងខួប ២ឆ្នាំនៃការបាត់ ខ្លួនយន្ដហោះ MH-370

កង់បេរ៉ា៖ នៅថ្ងៃទី០៨ ខែមីនា នេះជាខួប ២ឆ្នាំនៃការបាត់ខ្លួន របស់យន្តហោះ ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី MH-370 ដែលជារដ្ឋមន្រ្តី អូស្រ្តាលី និយាយថា អាជ្ញាធរ របស់ខ្លួន នៅតែ ប្តេជ្ញាចិត្ត ស្វែងរក និងព្យាយាមយ៉ាងខ្លាំងក្លា ដើម្បីដោះស្រាយអាថ៍កំបាំង បង្ហាញទៅកាន់ពិភពលោក។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៦ នេះដោយដកស្រង់ សម្ដីមន្រ្តី ប្រទេសអូស្រ្តាលី ទទួលបន្ទុក ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន លោក ដារ៉ែន ចេស្ទ័រ ឲ្យដឹងទៀតថា ទោះបីជារយៈពេល ២ឆ្នាំបានកន្លងផុត ចាប់តាំងពីយន្តហោះ ប៊ូអ៊ីង ៧៧៧ បានបាត់ខ្លួនលើផ្លូវ ពីទីក្រុង គូឡាឡាំពួរ ទៅកាន់ទីក្រុងប៉េកាំង ហើយអូស្រ្តាលី មិនអាចបំភ្លេច បានទេ ចំពោះការទទួល ខុសត្រូវ របស់ខ្លួន ទៅឲ្យអ្នកជាទីស្រឡាញ់ របស់ជនរងគ្រោះ។

លោក បានបន្ដទៀតថា កិច្ចខិតខំប្រឹងប្រែងស្វែងរក របស់អូស្ត្រាលី នៅលើផ្ទៃមហា សមុទ្រឥណ្ឌា ភាគខាងត្បូង ដែលក្រុមអ្នកស៊ើប អង្កេតបានកំណត់ថា ជាកន្លែងទំនង យន្តហោះនេះ នៅ ធ្លាក់នៅទីនោះ នៅតែជា ក្តីសង្ឃឹមល្អ បំផុតសម្រាប់ ក្រុមគ្រួសារជនរងគ្រោះ។

លោក បានបញ្ជាក់ប្រាប់ក្រុម អ្នកសារព័ត៌មាន បន្ដទៀតថា “ការស្វែងរកយន្ដហោះ បាត់ខ្លួននេះ នឹងផ្ដល់ ចម្លើយទៅកាន់ ពិភពលោក ជាពិសេស សម្រាប់ក្រុមគ្រួសារ ដែលបាត់បង់ មនុស្សជាទីស្រឡាញ់ នឹងអ្វីដែលបានកើតឡើង ចំពោះដំណើរការ នៃការបាត់ខ្លួននេះ។

គួរបញ្ជាក់ថា យន្ដហោះម៉ាឡេស៊ី MH-370 បានបាត់ខ្លួនកាល ពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤ ដែលផ្ទុកអ្នក ដំណើរចំនួន ២៣៩នាក់ ភាគច្រើនជាជនជាតិចិន ធ្វើដំណើរពីក្រុងកូឡាឡាំពួរ ទៅកាន់ក្រុងប៉េកាំង៕

អូស្រ្តាលី នៅតែសបន្ដ ស្វែងរកចម្លើយ ក្នុងខួប ២ឆ្នាំនៃការបាត់ ខ្លួនយន្ដហោះ MH-370

អូស្រ្តាលី នៅតែសបន្ដ ស្វែងរកចម្លើយ ក្នុងខួប ២ឆ្នាំនៃការបាត់ ខ្លួនយន្ដហោះ MH-370