ហាងនំបុ័ង BreadTalk អបអរសាទរ ទិវាសិទ្ធិនារី អន្តរជាតិ៨ មីនាចែកអំណោយ ដល់កុមារកំព្រា ១០០នាក់

ភ្នំពេញ៖ ក្នុងឱកាសអបអរសាទរ ខួបលើកទី១០៥ ទិវានារីអន្តរជាតិ ៨មីនា ក្រោមប្រធានបទ "វិនិយោគលើ សមភាពយេឌ័រ ដើម្បីកិច្ចអភិវឌ្ឍ ប្រកបដោយចីរភាព" រួមជាមួយការ អបអរសាទរនេះ ហាងនំបុ័ងលំដាប់ អន្តរជាតិ BreadTalk និង Kid City បានសហការគ្នា រៀបចំកម្មវីធីសប្បាយ រីករាយ និង ការផ្តល់អំណាយជា សម្ភារៈសិក្សា ជូនដល់កុមារ រស់នៅ អង្គការ អាហ្វឺស៊ីប និង មជ្ឈមណ្ឌល អភិវឌ្ឍន៍កុមារ កម្ពុជា ប្រមាណ ១០០នាក់។

លោក អ៊ឹម បណ្ឌិត ប្រធានគ្រប់គ្រង ទីផ្សា BreadTalk បានឲ្យដឹងថា” នៅក្នុងឱកាសអបអរ ទិវាសិទ្ធិនារី អន្តរជាតិ៨ មីនានេះ ជាលើកទី២ ដែលហាងនំបុ័ង BreadTalk រៀបចំនូវកម្មវិធី ទិវាសិទ្ធិនារី អន្តរជាតិ  ៨ មីនា ដែលលើកទីមួយ រៀបចំនៅ ខេត្តកំពង់ចាម និង លើកទី២នេះ ត្រូវបានធ្វើនៅ មជ្ឈមណ្តលកម្សាន្ត Kid City”។ 

លោកបានបន្តថា កម្មវិធីសប្បុរសធម៌នេះ ធ្វើឡើងដើម្បី ចែករំលែក នូវសេចក្តីស្រឡាញ់ និងភាពកក់ក្តៅ ដល់កុមារ កំព្រា របស់ អង្គការអាហ្វឺស៊ីប និង មជ្ឈមណ្ឌល អភិវឌ្ឍន៍ កុមារកម្ពុជា ជាពិសេស គឺចង់លើកទឹកចិត្ត ដល់ក្មេងកុមារកំព្រា ឲ្យខិតខំសិក្សារៀន និងមានអនាគត ភ្លឺស្វាងដូចជាកុមារ ដទៃទៀត។ គោលបំណងជាងនេះ ទៅទៀតគឺចង ចែករំលែក ចំណេះដឹង អំពីការ ប្រារព្ធទិវាសិទ្ធិនារីអន្តរ  ៨ មីនា លើកទី១០៥ ក្រោមប្រធាន បទ" វិនិយោគលើសម ភាពយេនឌ័រ ដើម្បីកិច្ចអភិវឌ្ឍន៏ ប្រកបដោយចីរភាព" នៅក្នុងកម្មវិធីនេះ  ហាងនំបុ័ង BreadTalk និង Kid City បានផ្តល់ជូន កុមារលេងកំសាន្ត សប្បាយនៅ Kid City ហើយក៏មានការ ចែកនំ និងម្ហូបអាហារផងដែរ ។

តំណាងហាងនំប៉័ង BreadTalk  បានឲ្យដឹងដែរថា “ហាង BreadTalk  តែងតែស្វាគមន៍ និងចូលរួមរាល់ គ្រប់កម្មវីធីសប្បុរសធម៌ ជាពិសេស កម្មវិធីដែលជួយ ផ្គត់ផ្គង់ដល់កុមារ ក្រីក្រ និង កុមារអនាថា ត្បិតថាមិនបាន ជួយបានទាំងអស់ ក៏ពិតមែន តែនេះជាការ ចូលរួមមួយចំនែក តូចក្នុងការផ្តត់ផ្គង់ កុមារដែលក្រីក្រ ពិតប្រាកដ និងកុមារអនាថាជាដើម”៕