សម្ដេច ហ៊ុន សែន ថា ករណី​រំលោភ​និង​សម្លាប់​ក្មេងស្រី ជា​បញ្ហា​ដែល​កម្ពុជា​កំពុង​ព្រួយបារម្ភ​

​ពី​ពិធី​ប្រារព្ធ​ខួប​លើក​ទី​១០៥ នៃ​ទិវា​សិទ្ធិនារី​អន្តរជាតិ ៨ មិនា ២០១៦ នៅ​វិមាន​សន្តិភាព​នៅ​ព្រឹក​នេះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់ថា បើទោះជា​កម្ពុជា​បានសម្រេច​នូវ​គោលដៅ​ជាច្រើន ក្នុងការ​លើកកម្ពស់​សិ​ទ្ធិ​ស្ត្រី​ក៏ដោយ ប៉ុន្ដែ​បញ្ហា​រើសអើង​ទៅលើ​ស្ត្រី​ដែល​នៅ​សេសសល់​មួយចំនួន​នៅតែ​ជា​បញ្ហា​ប្រឈម ដែល​កម្ពុជា​កំពុង​ព្រួយបារម្ភ​។​

​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្ថែមថា បញ្ហា​អំពើហិង្សា​លើ​ស្ត្រី និង​ក្មេងស្រី ជាពិសេស​ការរំលោភ​និង​សម្លាប់ នៅតែ​ជា​បញ្ហា​ប្រឈម​ដែល​រដ្ឋាភិបាល​កំពុងមាន​ការព្រួយបារម្ភ និង​ត្រូវ​ពង្រឹង​ការសហការ​ទប់ស្កាត់​ពី​ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​ទាំងអស់​។ «​អំពើហិង្សា​លើ​ស្ត្រី​និង​ក្មេងស្រី ពិសេស​កា​រំលោភ​ហើយ​សម្លាប់​ដែល​ភាគច្រើន​ប្រព្រឹត្ត​ដោយ​ក្រុមយុវជន ដែល​បញ្ហា​ទាំងនេះ​មាន​ទំនាក់ទំនង​ទៅនឹង​ការធ្លាក់ចុះ​នៃ​សីលធម៌​សង្គម កង្វះ​ការយល់ដឹង​អំពី​តម្លៃ​របស់​ស្ត្រី ការរើសអើង​ចំពោះ​ស្ត្រី​និង​ភាព​ភ្លើតភ្លើន​ទៅតាម​សម្ភារៈ​និយម ការប្រើប្រាស់​បច្ចេកវិទ្យា​និង​បណ្តាញ​សង្គម​ទំនើប​ខុស​ទិសដៅ​»​។ នេះ​ជាការ​បញ្ជាក់​របស់​ប្រមុខ​រដ្ឋាភិបាល មុននឹង​លោក​បញ្ជាក់ថា​បញ្ហា​គ្រឿងញៀន​និង​ល្បែងស៊ីសង នៅតែ​បន្ត​ការរីក​រាលដាល​។​

​សម្ដេច ហ៊ុន សែន បន្ថែមថា ក្រៅពី​ករណី​រំលោភ​និង​សម្លាប់​ស្ត្រី និង​ក្មេងស្រី​នេះ ក៏​ស្ត្រី​មួយចំនួន​នៅ​ជួបប្រទះ​បញ្ហា​ការងារ​តិច និង​ទទួលបាន​ប្រាក់ខែតិច ។ បញ្ហាចូលរួម​ក្នុងការ​ធ្វើ​សេចក្ដីសម្រេច ដែល​បរិ​យា​បទ​សង្គម​នៅតែ​បន្ត​ការរើសអើង​លើ​ស្ត្រី ជាដើម​៕

អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​