សេវាកម្ម &raquo ពាណិជ្ជកម្ម

ខេត្តកំពង់ចាម ៖ ណា​ហ្គា​វើ​ល បេះដូង​សប្បុរសជន រៀបចំ​កម្មវិធី​ប្រឡង​ប្រកប​ពាក្យ​ភាសា​អង់គ្លេស​ជា​លើក​ទី​២ ប្រចាំឆ្នាំ​២០១៦ របស់​ខ្លួន​សម្រាប់​សិស្សសាលា​បឋម​សិក្សា​នៅ​តាម​បណ្តា​ខេត្ត​កាលពី​ថ្ងៃ​ទី​១៣ កុម្ភៈ កន្លង​ទៅ​នេះ ។

លោក James Ma នាយក​ផ្នែក​ទំនាក់ទំនង​បុគ្គលិក និង​ការងារ​សង្គម​ណា​ហ្គា​វើ​ល មាន​ប្រសាសន៍​ថា «​ដោយ​ទ​ទូល​បាន​ជោគជ័យ​ក្នុង​ការ​អនុវត្ត​កម្មវិធី​ប្រឡង​ប្រកប​ពាក្យ​ភាសា​អង់គ្លេស​លើក​ដំបូង​ប្រចាំឆ្នាំ​២០១៥ នៅ​ក្នុង​ខេត្តព្រៃវែង យើង​បាន​បើក​កម្មវិធី​ប្រឡង​ប្រកប​ពាក្យ​ភាសា​អង់គ្លេស​របស់​យើង​នៅ​ឆ្នាំ​នេះ សម្រាប់​សិស្សសាលា​បឋម​សិក្សា​ក្នុង​ខេត្តកណ្តាល និង​ខេត្តកំពង់ចាម ។ កម្មវិធី​ប្រឡង​ប្រកប​ពាក្យ​ភាសា​អង់គ្លេស​របស់​យើង​បាន​លើកទឹកចិត្ត​សិស្សានុសិស្ស​ឲ្យ​ខិតខំ​សិក្សា​រៀនសូត្រ​ជាង​មុន ។ ការ​ពង្រឹង​ក្នុង​ចំណោម​សិស្សានុសិស្ស គឺ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​។ ក្នុង​កម្មវិធី​ប្រកួតប្រជែង​នេះ យើង​នឹង​ផ្តល់​នូវ​ពាក្យ​ជា​ភាសា​អង់គ្លេស​ចំនួន​២០០​ពាក្យ ទៅ​ដល់​សិស្ស​សាលា​បឋម​សិក្សា ។ យើង​ជ្រើសរើស​យកពាក្យ​ចំនួន​១០០ ក្នុង​ចំណោម​២០០​ពាក្យ​សម្រាប់​កម្មវិធី​ប្រកួតប្រជែង​នេះ ។ សិស្សានុសិស្ស​ទាំងអស់​នឹង​មាន​ពេល​មួយ​ខែ​សម្រាប់​អាន សរសេរ និង​ទន្ទេញ​ញ​គ្រប់​ពាក្យ​ទាំងអស់​ដែល​បាន​ផ្តល់​ឲ្យ ។ ពិត​ណាស់​អ្នក​ឈ្នះ​នឹង​ទទួល​បាន​រង្វាន់​ជា​ប្រាក់សុទ្ធ​សម្រាប់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ពួក​គេ​»។

លោក​បន្ថែម​ទៀត​ថា «​សិស្ស​សរុប​ចំនួន​១.២៧០​នាក់ មក​ពីសា​លា​បឋម​សិក្សា​ចំនួន​៨ នៅ​ក្នុង​ខេត្តកណ្តាល និង​ខេត្តកំពង់ចាម នឹង​ចូលរួម​ក្នុង​កម្មវិធី​ប្រឡង​ប្រកប​ពាក្យ​ភាសា​អង់គ្លេស​នៅ​ឆ្នាំ​នេះ​។ យើង​ជឿជាក់​ថា កម្មវិធី​នេះ​នឹង​ជួយ​បង្កើន​ចំណេះដឹង​វាក្យ​ស័ព្ទ និង​ចំណាប់អារម្មណ៍​របស់​ពួក​គេ​ក្នុង​ការ​រៀន​ភាសា​អង់គ្លេស​។​ យើង​ពិតជា​សង្ឃឹមថា កម្មវិធី​ប្រឡង​ប្រកប​ពាក្យ​ភាសា​អង់គ្លេស​នេះ​នឹង​អាច​ជួយ​បង្កើន និង​អភិវឌ្ឍ​ពាក្យ​វាក្យ​ស័ព្ទ​របស់​សិស្សានុសិស្ស​នៅ​តាម​បណ្តា​ខេត្ត​» ។ 

លោក សន្តិភាព កុមារ នាយក​សាលា​បឋម​សិក្សា​ខ្យោ​ង បាន​មាន​ប្រសាសន៍​ថា «​កម្មវិធី​ប្រឡង​ប្រកប​ពាក្យ​ភាសា​អង់គ្លេស​នេះ គឺជា​កម្មវិធី​ដ៏​មាន​សារសំខាន់​ណាស់​សម្រាប់​​សិស្សានុសិស្ស​ដើម្បី​ជួយ​ពង្រឹង​ភាសា​អង់គ្លេស​របស់​ពួក​គេ ។ កម្មវិធី​នេះ​នឹង​បង្កើន​នូវ​ចំណាប់អារម្មណ៍​របស់​សិស្ស​ក្នុង​ការ​រៀន​ភាសា​អង់គ្លេស ។ គ្មាន​ក្រុមហ៊ុន ឬ​អង្គការ​ណា​បាន​ផ្តួចផ្តើម​បង្កើត​កម្មវិធី​នេះ​សម្រាប់​សិស្សានុសិស្ស​របស់​យើង​ពី​មុន​មក​ទេ ។ នេះ​គឺជា​វិធីសាស្ត្រ​ដ៏​ល្អ​មួយ​ដើម្បី​ពង្រឹង​ភាសា​អង់គ្លេស ។ ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស បាន​ផ្តួចផ្តើម​បង្កើត​កម្មវិធី​អប់រំ ​ដើម្បី​លើកទឹកចិត្ត​សិស្សានុសិស្ស​ឲ្យ​ខិតខំ​សិក្សា​ជាង​មុន​ដើម្បី​អនាគត​ភ្លឺស្វាង ។ ក្នុង​នាម​ជា​នាយក​សាលា ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​ណា​ហ្គា​វើ​ល​ដែល​តែងតែបាន​ឧបត្ថម្ភ​សម្ភារ​សិក្សា និង​បាន​ផ្តួចផ្តើម​បង្កើត​កម្មវិធី​អប់រំ​ដល់​សិស្ស​របស់​យើង​»​។

លោក វិ​ន វាស្នា នាយក​សាលា​បឋម​សិក្សា​ស្លែង បាន​មាន​ប្រសាសន៍​ថា «​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស តែងតែ​យកចិត្តទុកដាក់​ចំពោះ​កុមារ​កម្ពុជា ជា​ពិសេស​កុមារ​នៅ​តាម​បណ្តា​ខេត្ត​។ កម្មវិធី​ប្រឡង​ប្រកប​ពាក្យ​ភាសា​អង់គ្លេស​នេះ គឺជា​កម្មវិធី​មួយ​ក្នុង​ចំណោម​កម្មវិធី​ជា​ច្រើន​ដែល​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​បាន​ផ្តួចផ្តើម​បង្កើត​ដើម្បី​លើក​ទឹកចិត្ត​កុមារ​ឲ្យ​ខិតខំ​រៀន​ភាសា​អន្តរជាតិ​មួយ​នេះ​។ ខ្ញុំ​សប្បាយ​រីករាយ​ណាស់​ដែល​បានឮ​ដូច្នេះ​។ យើង​សូម​អរគុណ​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​សម្រាប់​កិច្ច​ខិតខំ​ប្រឹងប្រែង និង​ការ​ចូលរួម​ចំណែក​ដែល​បាន​ធ្វើ​ឡើង​សម្រាប់​ការ​អភិវឌ្ឍ​សហគមន៍​របស់​យើង​» ។

លោក ម៉ួ​ង លាង​ម៉េ​ង ជា​គ្រូបង្រៀន​សាលា​បឋម​សិក្សា​តា​គាត់​មង្គល បាន​មាន​ប្រសាសន៍​ថា «​ភាសា​អង់គ្លេស គឺជា​ភាសា​អន្តរជាតិ​ដែល​ប្រើ​សម្រាប់​ការងារ និង​ការ​ប្រាស្រ័យ​ទំនាក់ទំនង ។ កម្មវិធី​ប្រឡង​ប្រកប​ពាក្យ​ភាសា​អង់គ្លេស​ដែល​បាន​បើក និង​បាន​ផ្តួចផ្តើម​បង្កើត​ដោយ​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស គឺជា​កម្មវិធី​ដ៏​មាន​ប្រយោជន៍​មួយ​សម្រាប់​កុមារ​របស់​យើង ។

លោក គ្រូ​រ៉េ​ន ជា​នាយក​សាលា​បឋម​សិក្សា ហ៊ុន សែន​ជ​ន្លឹ​ង បាន​មាន​ប្រសាសន៍​ថា «​តាំងពី​ឆ្នាំ​១៩៧០​មក តំបន់​នេះ​គឺ​មិន​ទាន់​មានការ​បង្រៀន​ភាសា​អង់គ្លេស​នៅឡើយ​ទេ ។ ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​បាន​នាំ​យក​មក​នូវ​ភាសា​អង់គ្លេស និង​ឯកសារ​ជា​ច្រើន​សម្រាប់​កុមារ​នៅ​តំបន់​នេះ ។ ខ្ញុំ​ជឿជាក់​ថា កុមារ​នឹង​ទទួល​បាន​ផលប្រយោជន៍​ច្រើន​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ដែល​បាន​ធ្វើ​ឡើង​ដោយ​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស ។ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​សម្រាប់​ការ​ចូលរួម​ចំណែក​របស់​ពួក​គេ​ដល់​សាលា និង​សិស្សានុសិស្ស​របស់​យើង​» ៕