សេវាកម្ម &raquo សប្បុរសធម៌

ខេត្ត​ព្រះ​សីហ​នុ ​៖ ប្រធាន​ចលនា​យុវជនកម្ពុជា​ក្រុម​១៥៧ សាខាខេត្ត​ព្រះ​សីហ​នុ លោក ទៀ សុខា កាលពី​ថ្ងៃ​ទី​៧ ​មីនា ​២០១៦ នេះ បាន​នាំ​យក​អំណោយមនុស្សធម៌​​មួយ​ចំនួនរបស់​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ចែក​​ជូន​ដល់​គ្រូបង្រៀន​ចំនួន​​៥​នាក់ នៅ​តំបន់​ដាច់​ស្រយាល នៅ​សាលា​បឋម​សិក្សា​ចំ​រាំង ស្ថិត​នៅ​ក្នុងភូមិ​ឬ​ទ្ធី​២ ឃុំ​កែវ​ផុស ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ ​។

លោកទៀ សុខា ​បាន​ឱ្យ​ដឹង​ថា អំណោយ​របស់​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ស្ថាបនិក​នៃ​ចលនា យុវជន​កម្ពុជា​ក្រុម​១៥៧ ដែល​ផ្តល់​ជូន​លោកគ្រូ​៥​នាក់ ក្នុង​តំបន់​ចំ​រាំង​តាម​រយៈ​ក្រុម​១៥៧ សាខា​ខេត្ត​ព្រះ​សីហ​នុនេះ រួម​មាន​អង្ករ​២៥​គីឡូក្រាម​, មី​១​កេស​, ត្រីខ​១០​កំប៉ុង​, ទឹកត្រី១​យួរ​, ទឹកស៊ីអ៊ីវ១​យួរ​, ប្រេងឆា១​លី​ត្រ​, អំបិល១​គីឡូក្រាម​, ស្ករ.ស១​គីឡូក្រាម​, ប៊ី​ចេ​ង០,៥​គីឡូក្រាម និង​ថវិកា១០​ម៉ឺន រៀល​​ក្នុង​ម្នាក់​ៗ ។ ដោយឡែក​សម្រាប់សិស្សសាលា​ទាំងអស់ នៅ​សាលា​បឋម​សិក្សា ចំ​រាំង​ទទួល​បាន ថវិកា​ចំនួន ៥០​ម៉ឺន​រៀល​។