ម៉ៅ គឹម​ធីតា ចាប់ផ្តើម​វាយលុក​

6 Videos

ម៉ៅ គឹម​ធីតា ត្រូវបាន​ទស្សនិកជន​ស្គាល់​នាង​ច្រើន​តាមរយៈ​ឈុត​សម្តែង​មួយ ដែល​នាង​តុបតែង​ខ្លួន និង ស្លៀកពាក់​ជា​ប៉ូលិសចរាច​ណ៍ ចុងក្រោយ​នេះ នាង​បង្ហាញ​វត្តមាន​នៅក្នុង​ឈុត​ខារ៉ាអូខេ​មួយ ដែលមាន​ចំណងជើង​ថា «​អូន​ជា​អ្នកណា » ។ ដោយឡែក​ថ្មីៗ​នេះ ម៉ៅ គឹម​ធីតា ទើបតែ​មានឱកាស​សម្តែង​នៅក្នុង​រឿង « ៣០​ថ្ងៃ » ដែលជា​ស្នាដៃ​ដំបូង​សម្រាប់​នាង ។

ម៉ៅ គឹម​ធីតា ចាប់ផ្តើម​វាយលុក​

M88

ថ្វីដ្បិតតែ​ជា​រឿង​ដំបូង ដែល​នាង​ថត​ក៏ពិតមែន ប៉ុន្តែ​នាង​បានបង្ហាញ​អារម្មណ៍​ជឿជាក់ថា មិនមាន​រឿង​អ្វី​លំបាក​សម្រាប់​នាង​នោះទេ ។ ទើបតែ​បង្ហាញ​វត្តមាន​ក្នុង​ពិធី​ក្រុង​ពាលី​ថត​រឿង « ៣០ ថ្ងៃ » មិនបាន​ប៉ុន្មាន​ថ្ងៃ​ផង ស្រាប់តែ ម៉ៅ គឹម​ធីតា ចាប់ផ្តើម​ថត​រឿង​ថ្មី​មួយ​បន្ថែមទៀត ឲ្យ​ស្ថានីយទូរទស្សន៍​ប៉ុ​ស្តិ័​លេខ ៥ ។ ម៉ៅ គឹម​ធីតា បាន​ឲ្យ​ដឹងថា នៅ​ឆ្នាំ ២០១៦ នេះ នាង​មាន​គម្រោង​ថត​រឿង​ថ្មីៗ​ជា​បន្តបន្ទាប់ ទោះបីជា​មិន​ស្ថិតនៅក្នុង​តំណែង​ជា​តួឯក​ស្រី​ក៏ពិតមែន តែ​នាង​រីករាយ​ជាមួយនិង​ការងារ​សម្តែង​នេះ ។

ម៉ៅ គឹម​ធីតា ចាប់ផ្តើម​វាយលុក​

​គួរបញ្ជាក់​ផងដែរ​ថា ម៉ៅ គឹម​ធីតា គឺ​ធ្លាប់​ប្រឡង​នៅក្នុង​កម្មវិធី ពេជ្រ​កំពុង​ច្នៃ កាលពី​ឆ្នាំ ២០១៣ ក្រោយមកទៀត នាង​ចាប់ផ្តើម​ប្រឡូក​នៅក្នុង​វិស័យ​សិល្បៈ ប៉ុន្តែ​នាង​មិន​ធ្លាប់បាន​សម្តែង​នៅក្នុង​ភាពយន្ត​ខ្នាត​ធំ​អ្វី​នោះទេ នាង​ធ្លាប់​លេចមុខ​នៅក្នុង​ឈុត​អប់រំ​ខ្លីៗ ។ ឆ្នាំនេះ ម៉ៅ គឹម​ធីតា ចាប់ផ្តើម​វាយលុក​ក្នុង​វិស័យ​ម្តែ​ង​ខ្លាំង ដោយ​នាង​មិន​ប្រកាន់​ថា ត្រូវ​សម្តែង​ជា​តួអង្គ​អ្វី្​នោះទេ នាង​ថែមទាំង​និយាយថា អ្នកសិល្បៈ​ត្រូវ​ចេះ​ទាំងអស់ មិន​ថា សម្តែង​ជា​តួអង្គ​កាច ឬ​ស្លូត គឺ​នាង​ទទួល​ថត​ទាំងអស់ ។

ម៉ៅ គឹម​ធីតា ចាប់ផ្តើម​វាយលុក​

និយាយ​ដល់​រឿង​ថត​ឈុត​សិច​ស៊ី​វិញ ម៉ៅ គឹម​ធីតា ហាក់បីដូចជា​ខ្លាចរអា​រប​ន្តិ​ុ​ច នាង​និយាយ​ទាំង​សម្តី​មួយៗ​ថា «​ខ្ញុំ​នៅ​ក្មេង​ណាស់ រឿង​ថតរូប​សិច​ស៊ី​នៅ​មិនទាន់​ហ៊ាន​ទេ ។ ប៉ុន្តែ​កាលពី​ប៉ុន្មាន​ខែ​មុន​ខ្ញុំ​ធ្លាប់​ថត​ខារ៉ាអូខេ​មួយ ដែលមាន​ចំណងជើង​ថា «​អូន​ជា​អ្នកណា » មើលទៅ​រូបភាព​នោះ រាង​សិច​ស៊ី​បន្តិច ព្រោះ​ត្រូវ​ពាក់អាវ​ស្តើង​នៅក្នុង​ទឹក​មើលឃើញ​អាវ​ក្នុង ដំបូង​មាន​អារម្មណ៍​ថា អៀន​នៅពេលដែល​ត្រូវ​តួ​ប្រុស​ប៉ះ​ដៃ​ប៉ះ​ជើង ហើយ​មាន​អារម្មណ៍​មិន​ចង់​ថត​ទេ ប៉ុន្តែ​ចុងក្រោយ​នៅតែ​ថត (​សើច​…) » ។​

ម៉ៅ គឹម​ធីតា ចាប់ផ្តើម​វាយលុក​

ភាគច្រើន​ទស្សនិកជន​ស្គាល់ ម៉ៅ គឹម​ធីតា តាមរយៈ​ឈុត​អប់រំ​ខ្លី​មួយ​ដែល​នាង​សម្តែង និង ស្លៀក​ឈុត​ជា​ប៉ូលិសចរាច​ណ៍ ដែលមាន​រូប​សម្រស់​ស្រស់​សោភា​គួរ​ឲ្យ​ស្រឡាញ់ ។សម្រាប់​រឿង «៣០​ថ្ងៃ » ម៉ៅ គឹម​ធីតា សម្តែង​ជា​តួអង្គ​ឈ្មោះ សុភាព ដែលមាន​ចរិត​សុភាពរាបសា រម្យទម​និយាយ​មួយៗ សម​ទៅតាម​ចរិត​ពិត​របស់​នាង ។ ឆ្នាំ​ថ្មី​នេះ ម៉ៅ គឹម​ធីតា មាន​វ័យ ១៨ ឆ្នាំ​ហើយ នាង​គឺជា​និស្សិត​ឆ្នាំ​ទី ១ នៅ​វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ បើ​និយាយ​ពី​រូប​សម្រស់​វិញ ម៉ៅ គឹម​ធីតា ពិតជា​ស្រស់ស្អាត​ទៅតាម​ធម្មជាតិ ពុំមាន​ការកែច្នៃ​អ្វី​បន្តិច​ឡើយ ៕ អា​លី​ណា

ម៉ៅ គឹម​ធីតា ចាប់ផ្តើម​វាយលុក​ម៉ៅ គឹម​ធីតា ចាប់ផ្តើម​វាយលុក​ម៉ៅ គឹម​ធីតា ចាប់ផ្តើម​វាយលុក​ម៉ៅ គឹម​ធីតា ចាប់ផ្តើម​វាយលុក​