Roma អាច​​សង​សឹក​ Real Madrid បាន​​អត់​យប់​នេះ?

ការ​ប្រកួត​​​ UEFA Champions League វេលា​ម៉ោង​​ ០២:៤៥​នាទី​រំលង​អាធ្រាត្រ​​​យប់​នេះ​​ ក្រុម​ស្ដេច​​ស Real Madrid នឹង​បើក​ទ្វារ​កីឡដ្ឋាន ​Estadio Santiago Bernabéu ​ទទួល​ស្វាគមន៍​ក្រុម​​​​​​​​អ៊ីតាលី​ Roma ក្នុង​វគ្គ​១៦​ក្រុម​ ជើង​ទី​២។

 

Roma អាច​​សង​សឹក​ Real Madrid បាន​​អត់​យប់​នេះ?
 

សម្ដី​អ្នក​ចាត់​ការ៖

 

Roma អាច​​សង​សឹក​ Real Madrid បាន​​អត់​យប់​នេះ?
Zinédine Zidane ​អ្នក​ចាត់​ការ​​​របស់​ Real Madrid បាន​លើក​ឡើង​ថា៖ “ពិត​ណាស់​​​​ ពួក​យើង​​រំភើប​ចិត្ត​​​​ ថា​អាច​ឈ្នះ​​ការ​ប្រកួត​នេះ ប៉ុន្តែ​​ពួក​យើង​​គួរ​គិត​ពី​​ការ​ប្រកួត​​តាន​តឹង​​​ខាង​មុខ​នេះ។ Roma គឺ​ជា​ក្រុម​ល្អ​មួយ ហើយ​ខ្ញុំ​​បារម្ភ​ចំពោះ​អ្វី​ដែល​យើង​នឹង​ត្រូវ​ធ្វើ។ ក្រុម​​ប្រយុទ្ធ​ជួរ​មុខ​របស់ Roma គឺ​ល្អ​មែន​ទែន ប្រសិន​បើ​យើង​​មិន​ធ្វើ​ឲ្យ​បាន​ល្អ យើង​នឹង​អាច​​​​កាត់​ចេញ​ពី​ការ​ប្រកួត”។

 

Roma អាច​​សង​សឹក​ Real Madrid បាន​​អត់​យប់​នេះ?
 

​​​​​​​Luciano Spalletti អ្នក​ចាត់​ការ​ក្រុម​ Roma ៖ “ពួក​យើង​ត្រូវ​តែ​អាច​ជ្រើស​រើស​​​ពេល​​ ដើម្បី​​ប្រយុទ្ធ​ ឬ​ក៏​ពន្យារពេល។ ពួក​យើង​ត្រូវ​តែ​មាន​ទំនុក​ចិត្ត​នៅ​ពេលលេង។ លទ្ធផល​​​នៅ​ជើង​ទី​១ របស់​ពួក​យើង​បង្ហាញ​​ទម្រង់​​មិន​ល្អ​​ឡើយ។ ពួក​យើង​​បាន​អភិវឌ្ឍ​ន៍​ខ្លួន​​ពី​​មួយ​ប្រកួត​ទៅ​មួយ​ប្រកួត ហើយ​​​ក្រុម​យើង​​​​មាន​សមត្ថភាព​​​ល្អ”។

 

ជើង​កីឡាករ៖

 

Roma អាច​​សង​សឹក​ Real Madrid បាន​​អត់​យប់​នេះ?
ម្ចាស់​ផ្ទះ​​ Real នឹង​អវត្តមាន​​កីឡាករ​សំខាន់​ Benzema ដោយ​សារ​​របួស​​សរសៃ​ពួរ។ ដូច្នេះ​ ជម្រើស​​១១​នាក់​ដំបូង​របស់​ស្ដេច​ស អាច​ជា៖ Navas; Carvajal, Pepe, Ramos, Marcelo; Modrić, Kroos, Isco; James, Ronaldo, និង Bale។

 

Roma អាច​​សង​សឹក​ Real Madrid បាន​​អត់​យប់​នេះ?
 

រីឯ​ក្រុម​ភ្ញៀវ​ Roma នឹង​អវត្តមាន​ កីឡាករ De Rossi (របួស​កំភួន​ជើង) និង​ Rüdiger (របួស​ភ្លៅ) ចំណែក​ Nainggolan នៅ​​ស្រពិចស្រពិល​ (របួស​ក្រលៀន)។ ដូច្នេះ​១១​នាក់​ដំបូង​របស់​ Romaអាច​ជា៖ ​​​​​​Szczęsny; Florenzi, Manolas, Zukanovic, Digne; Keita, Pjanić; Salah, Perotti, El Shaarawy; និង Džeko។
ប្រវត្តិ​ជួប​គ្នា និង​ស្ថិតិ​មួយ​ចំនួន៖

 

Roma អាច​​សង​សឹក​ Real Madrid បាន​​អត់​យប់​នេះ?
- ក្រុម​ទាំង​ពីរ​ធ្លាប់​ប៉ះ​គ្នា ៨​ដង នៅ​ក្នុង​ការ​ប្រកួត​ UEFA Champions League ដោយ​ក្នុង​នោះ​ Real Madrid ឈ្នះ​៤, Romaឈ្នះ​៣ និង​ស្មើ​១។
– ប្រកួត​​មិត្តភាព​មុន​រដូវ​កាល​​​​នៅ​ថ្ងៃ​ ១៨ កក្កដា ឆ្នាំ​២០១៥​កន្លង​ទៅ នៅ​ទី​ក្រុង ​​Melbourne Roma បាន​យក​ជ័យ​ជម្នះ​លើ​​ Real ក្នុង​លទ្ធផល​បាល់​​ប៉េណាល់ទី​កាត់​សេចក្ដី ៧-៦ ក្រោយ​លទ្ធផល​​ស្មើ​គ្នា​០-០។

 

ចុចអាន៖ CR7 កិប​ស៊ុត​យ៉ាង​អស្ចារ្យ ជួយ​ Real ឈ្នះ​ Roma ២-០
ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ uefa​​