សហភាពអឺរ៉ុប តួកគី ពិភាក្សាជាថ្មី ដើម្បីដោះស្រាយ វិបត្តិជនភៀសខ្លួន

ព្រុចសែល៖ សហភាពអឺរ៉ុប ហៅកាត់ថា EU និងតួកគី នៅព្រឹកថ្ងៃអង្គារនេះ បានចាប់ផ្ដើម កិច្ចពិភាក្សា អំពីសំណើរថ្មី ដើម្បីដោះស្រាយ វិបត្តិជនចំណាក ស្រុកកាន់តែ ធ្ងន់ធ្ងរនេះ ដោយដាក់ ចេញនូវគោល នយោបាយ ផ្ដល់លិខិតឆ្លងដែន ដោយឥតគិតថ្លៃ នៅក្នុងប្លុកនេះ។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៦ នេះបន្ដទៀតថា កិច្ចប្រជុំកំពូលអឺរ៉ុប តួកគី មានរយៈពេលកន្លះថ្ងៃ នឹងមានការជួបជុំ ក្រុមមេដឹកនាំអឺរ៉ុប និងនាយក រដ្ឋមន្ត្រីតួកគីលោក Ahmet Davutoglu បានអូសបន្លាយពេល រហូតដល់ល្ងាចថ្ងៃច័ន្ទ ម្សិលមិញនេះ ពាក់ព័ន្ធនឹងបញ្ហា ថ្មីនៃវិបត្តិជនភៀស ខ្លួនតួកគី។

នៅក្នុងនោះដែរ រដ្ឋាភិបាលក្រុងអង់ការ៉ា បានស្នើសុំទឹកប្រាក់ បន្ថែមចំនួន ៣ពាន់លានអឺរ៉ូ ស្មើនឹង (៣,៣០ពាន់លានដុល្លារ អាមេរិក) ពីសហភាពអឺរ៉ុប សម្រាប់ផ្តល់ជំនួយ ដើម្បីជួយ ទប់ស្កាត់ លំហូរចំណាក ស្រុកយ៉ាងច្រើន នៅពេលដែល ប្រទេសនេះ ត្រូវធ្វើជាម្ចាស់ផ្ទះ សម្រាប់ជនភៀស ខ្លួនរាប់លាននាក់ ហើយពួកគេភាគច្រើន មកពីប្រទេស ហែកហួរដោយ សង្គ្រាម ដូចជា ស៊ីរី អ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថាន ដែលត្រូវធ្វើការ ឆ្លងព្រំដែនតួកគី ដើម្បីស្វែងរក សិទ្ធិជ្រកកោននៅ អឺរ៉ុប។

ទីក្រុងព្រុចសែល ក៏បានសន្យារួចហើយ ថានឹងផ្តល់ចំនួយ ៣ពាន់លានអឺរ៉ូ ទៅឲ្យរដ្ឋាភិបាល ក្រុងអង់ការ៉ា ដើម្បីដោះស្រាយ វិបត្តិជនចំណាក ស្រុក កាលពីក្នុង ខែវិច្ឆិកា ឆ្នាំមុន។ ប៉ុន្តែភាគី តួកគី បានត្អូញត្អែរ នៅក្នុងកិច្ចប្រជុំ កំពូលសហភាពអឺរ៉ុប ជាបន្ដបន្ទាប់ថា ព្រុចសែល នៅមិនទាន់បាន ប្រគល់មូលនិធិនេះ នៅឡើយទេ៕

សហភាពអឺរ៉ុប តួកគី ពិភាក្សាជាថ្មី ដើម្បីដោះស្រាយ វិបត្តិជនភៀសខ្លួន