បទសម្ភាសន៍​ជាមួយ​តំណាង​រាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​អំពី​ការ​ជំរុញ​ស្ត្រី​ឲ្យ​ចូលរួម​នយោបាយ

ស្ត្រី​អ្នក​តំណាង​រាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​សហរដ្ឋ​អាមេរិក អំពាវនាវ​ឲ្យ​ស្ត្រី​ខ្មែរ​គ្រប់​រូប​មាន​សេចក្តី​ក្លាហាន ដើម្បី​ទាមទារ​នូវ​សិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​ចូលរួម​កិច្ចការ​សង្គម និង​ចូលរួម​ប្រឡូក​ក្នុង​ឆាក​នយោបាយ។

ក្នុង​ថ្ងៃ​រំឭក​ខួប​លើក​ទី​១០៥ នៃ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ៨ មីនា ស្ត្រី​ក្នុង​គណបក្ស​នេះ​ក៏​ជំរុញ​ឲ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃ​ទៀត ផ្តល់​សិទ្ធិ និង​តម្លៃ​ពិត​ប្រាកដ​ដល់​ស្ត្រី​ឲ្យ​បាន​ពេញលេញ និង​កុំ​ឲ្យ​មាន​ការ​រារាំង ឬ​គំរាម​កំហែង​ដល់​ការ​ចូលរួម​របស់​ស្ត្រី​ក្នុង​កិច្ចការ​សង្គម និង​ក្នុង​ឆាក​នយោបាយ។

សូម​ស្តាប់​បទសម្ភាសន៍​របស់ លោក សេក បណ្ឌិត ជាមួយ អ្នកស្រី ទេព សុទ្ធី តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​តាកែវ ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។