សូរ្យគ្រាស​នឹង ​កើត​ឡើង​ម៉ោង ៧​​ព្រឹក​ស្អែក​ កម្ពុជា​ក៏​អាច​មើល ​ឃើញ​ដែរ

បាតុភូតសូរ្យគ្រាស ពេញឆ្នាំនេះ ដែលឱ្យឈ្មោះថា Total Solar Eclipse នឹងកើតឡើង ចំថ្ងៃពុធទី៩ ខែមីនា ហើយប្រទេស ដែលអាចមើល ឃើញ បាតុភូតនេះ គឺស្ថិតនៅតំបន់ អាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជាដែរ។

សូរ្យគ្រាស​នឹង ​កើត​ឡើង​ម៉ោង ៧​​ព្រឹក​ស្អែក​ កម្ពុជា​ក៏​អាច​មើល ​ឃើញ​ដែរ

បើតាមការចុះ ផ្សាយរបស់ភ្នាក់ ងារសារព័ត៌មាន the New York Times ប្រជាជននៅ ប្រទេសឥណ្ឌូណេស៊ី និងប្រ៊ុយណេ នឹងមើលសូរ្យគ្រាស កើត ឡើងថ្ងៃពុធនេះ អំឡុងពីម៉ោង ៧ ទៅ ១១ព្រឹក។

អង្គការ NASA បានបញ្ជូនអ្នកវិទ្យាសាស្ត្រ មួយក្រុមទៅប្រទេស ឥណ្ឌូណេស៊ី ដើម្បីសិក្សាពីកម្រិត ពន្លឺ Aura នៃប្លាស្មាជះ ចេញខ្ចាត់ខ្ចាយ ដោយ អេឡិចត្រុងដែល ហ៊ុំព័ទ្ធជុំវិញ ព្រះអាទិត្យខណៈ ព្រះចន្ទបាំងជិត (Total Solar Eclipse)។

សូរ្យគ្រាស​នឹង ​កើត​ឡើង​ម៉ោង ៧​​ព្រឹក​ស្អែក​ កម្ពុជា​ក៏​អាច​មើល ​ឃើញ​ដែរ

ដោយ៖sabay

បើតាម NASA បាតុភូតសូរ្យគ្រាសពេញ (Total Solar Eclipse) នៅតំបន់អាស៊ីអាគ្នេយ៍ នៅថ្ងៃពុធនេះ កើតឡើងតែ រយៈពេលប្រហែល ៤នាទីប៉ុណ្ណោះ។ បាតុភូតសូរ្យគ្រាស មួយទៀត នឹងកើតឡើងនៅឆ្នាំ ២០១៧ ខែសីហា ហើយអាមេរិក ជាប្រទេសមួយក្នុង ចំណោមប្រទេស ជាច្រើនទៀត ដែលអាចនឹង មើលឃើញ បាតុភូតឆ្នាំក្រោយនោះ។

ខាងក្រោមជាតំបន់ និងម៉ោងតាម ប្រទេស អាស៊ីអាគ្នេយ៍ ដែលអាចឃើញ សូរ្យគ្រាស៖

-ទីក្រុងបាងកក (ថៃ) ម៉ោង ៧.៣២នាទីព្រឹក
-ភ្នំពេញ (កម្ពុជា) ម៉ោង ៧.៣២នាទីព្រឹក
-សិង្ហបុរី ម៉ោង ៨.២៣នាទីព្រឹក
-កូឡាឡាំពួរ (ម៉ាឡេស៊ី) ម៉ោង ៨.២៣នាទីព្រឹក
-ទីក្រុងម៉ានីល (ភីលីពីន) ម៉ោង ៨.៥៨នាទីព្រឹក