តំណែងស្នងការរង តាមខេត្តនឹងទុកឱ្យ ទំនេរបើគ្មានការដាក់ បេក្ខភាពស្រ្តី

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថា តាមគោលការណ៍ របស់ក្រសួងស្នងការរង ខេត្តនីមួយៗ នៅទូទាំងប្រទេស ត្រូវដាក់បេក្ខភាពស្រ្តី មួយរូប បើមិនដាក់ទេ កៅអីនេះគឺត្រូវ ទុកឱ្យទំនេរចោល។ នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានកម្ពុជាAKP។

សម្តេចក្រឡាហោម ស ខេង បានថ្លែងក្នុងពិធីអបអរ សាទរខួបលើកទី ១០៥ ទិវាអន្តរជាតិនារី ៨មីនា កាលពីរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៦ នៅទីស្តីការ ក្រសួងមហាផ្ទៃថា ស្រ្តីដែលត្រូវកាន់ តំណែងជាស្នងការរង តាមខេត្តនោះ គឺត្រូវ រើសចេញពី ខេត្តនោះតែម្តង ដោយមិនតម្រូវ ឱ្យយកពីកន្លែងផ្សេង មកបំពេញនៅក្នុង មុខដំណែងនោះទេ។

សម្តេចក្រឡាហោមបញ្ជាក់ថា "មន្រ្តីក្របខ័ណ្ឌ នគរបាលជាតិ ជាង៤ពាន់នាក់ ដែលរដ្ឋាភិបាល អនុញ្ញាតឱ្យធ្វើការ ជ្រើសរើសក្នុងឆ្នាំ ២០១៦នេះ គឺត្រូវបែងចែក ឱ្យបានច្បាស់ថា ចំនួនបុរស ត្រូវរើសប៉ុន្មាន ហើយស្ត្រីត្រូវរើសប៉ុន្មាន ហើយប្រសិនបើ ចំនួនស្រ្តីមិនអាច រើសបាននោះទេ គឺត្រូវទុកក្របខ័ណ្ឌ ដែលដាក់ ជាបេក្ខភាពស្រ្តី ឱ្យនៅចំហសិន"។

សម្តេចបានបន្តថា ចំនួនកង កម្លាំងនគរបាល ដែលត្រូវរើសនេះ គឺធ្វើយ៉ាង ណាក្នុងនោះ ក៏ត្រូវមាន ស្រ្តីចំនួន ៣០ភាគរយ ឬក៏២០ភាគរយ ផងដែរ សម្រាប់ការ ជ្រើសរើស ក្របខ័ណ្ឌនគរបាល ឆ្នាំ២០១៦នេះ សម្តេចនឹងធ្វើការ តាមដានជា មួយបណ្តាអគ្គនាយកដ្ឋាន ដែលត្រូវការ ជ្រើសរើស ក្របខណ្ឌថ្មី ធ្វើយ៉ាងណាឱ្យ ការជ្រើសរើស ប្រកបដោយ សុក្រឹត្យ ត្រឹមត្រូវ និងមានគុណភាព៕

តំណែងស្នងការរង តាមខេត្តនឹងទុកឱ្យ ទំនេរបើគ្មានការដាក់ បេក្ខភាពស្រ្តី