គណបក្សខ្មែរ រួបរួមជាតិនិងដាក់ បេក្ខភាពជាស្រ្តី ៣០ភាគរយ សម្រាប់បោះឆ្នោត ថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិ ២០១៧និង ២០១៨

ភ្នំពេញ៖ នៅក្នុងឱកាសរំលឹកខួបអនុស្សារីយ៍លើកទី ១០៥ ទិវានារីអន្តរជាតិ៨ មីនា គណបក្សខ្មែរួបរួមជាតិ របស់លោក ញឹក ប៊ុនឆៃ ដែលទើបបង្កើតឡើងថ្មីៗ បានដាក់ចេញជា យុទ្ធសាស្រ្ត គោលនយោបាយ របស់គណបក្ស ដោយសម្រេចជ្រើសរើស បេក្ខភាពជាស្រ្តី ៣០ភាគរយ សម្រាប់បេក្ខភាព សមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ តំណាងរាស្រ្តដែលគ្រោង និង បោះឆ្នោត ២០១៧ និង ២០១៨ ។

នៅក្នុងឱកាសប្រារព្ធទិវាសិទ្ធិនារី ៨ មីនា លោក ញឹក ប៊ុនឆៃ ប្រធានគណបក្ស ខ្មែររួបរួមជាតិ បានរៀបចំឲ្យមាន ការជួបជុំ ស្រ្តីចំនួន២០០ នាក់ ដែលជាអ្នកគ្រូ សិស្ស និស្សិត ព្រមទាំងស្រ្តីមេផ្ទះ ដែលមកតាមបណ្តាសង្កាត់ នឹងខណ្ឌនានា ពីរាជធានីភ្នំពេញដែលពិធី ជួបជុំបានធ្វើឡើងនៅ ឯគេហដ្ឋានរបស់លោក ខណ្ឌជ្រោយចង្វា ។

លោក ញឹក ប៊ុឆៃ បានមានប្រសាសន៍ នៅចំពោះមុខ អង្គពិធីថា « គណបក្ស ខ្មែររួបរួមជាតិ នឹងរៀបចំឈ្មោះបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ ២០១៧ខាងមុខ នឹងបោះឆ្នោតតំណាង រាស្រ្ត២០១៨ ខាងមុខនឹងរៀបចំ បេក្ខភាពជាស្រ្តី ឲ្យបានយ៉ាងតិច៣០ ភាគរយ» ៕