ស្រុកមណ្ឌលសីមា រៀបចំពិធីអបអរសាទរ ខួបលើកទី១០៥ ទិវាអន្តរជាតិនារី ៨មីនា២០១៦

កោះកុង : នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦ សាលាស្រុកមណ្ឌលសីមា ខេត្តកោះកុងបានរៀបចំ ពិធីអបអរសាទរ ខួបលើកទី១០៥ ទិវាអន្តរជាតិនារី៨មីនាឆ្នាំ២០១៦ ក្រោមអធិបតីភាព លោក ស្រីឈួង ចាលឹក ប្រធានក្រុមស្រ្តីមេផ្ទះនិង តំណាងឲ្យលោក ប៊ុន លើត អភិបាលខេត្តនៃ គណៈអភិបាល ខេត្តកោះកុង - លោក ហាក់ ឡេង អភិបាល ស្រុកមណ្ឌលសីមា ក្នុងឱកាស ដ៏មានអត្ថន័យ ៨មីនា២០១៦នេះ។

លោក ហាក់ ឡេង អភិបាល ស្រុកមណ្ឌលសីមា បានមានប្រសាសន៏ថា ការបញ្ជ្រាបយេនឌ័រ នៅថ្នាក់ជាតិនិង ថា្នក់ក្រោមជាតិ ព្រមទាំងការ ដាក់ចេញនូវ គោលនយោបាយ និងច្បាប់ប្រឆាំង រាល់ទម្រង់នៃការរើសអើង ការជួញដូរស្រ្តីនិងកុមារ អំពើហឹង្សា លើស្រ្តីនិងកុមារ ធ្វើឲ្យមានភាពប្រសើរ ឡើងក្នុងការ សម្របសម្រួល ដោះស្រាយទំនាស់ ពាក់ពន្ធ័និងអំពើហឹង្សា ការជួញដូរ រំលោភផ្លូវភេទ និង ការធ្វើអាជីវកម្ម លើផ្លូវភេទ។

នាឱកាសនេះលោកស្រី ឈួង ចាលឹក ប្រធានក្រុមស្រ្តីមេផ្ទះ និងតំណាងដ៏ខ្ពង់ខ្ពស់ឲ្យ លោក ប៊ុន លើត អភិបាល ខេត្តនៃគណៈអភិបាល ខេត្តកោះកុង បានមានប្រសាសន៏ថា  យើងប្រារព្ធ ទិវាអន្តរជាតិ នារី៨មីនា គឺក្រោមប្រធានបទ ( វិនិយោគលើសមត្ថភាព យេនឌ័រ ដើម្បីកិច្ចអភិវឌ្ឍន៏ ប្រកបដោយចិរភាព) ដែលបាន ដាក់ចេញ ផ្អែកលើក្របខ័ណ្ឌ ជាសកល គោលដៅ អភិវឌ្ឍន៏ ប្រកបដោយ ចីរភាពនិងអនុម័ត នាពេលខាងមុខ និងបន្តអនុវឌ្ឍន៏ គោលនយោបាយ យុទ្ធសាស្រ្ត ចតុកោណរបស់ រាជរដ្ឋាភិបាល ដែលបានជម្រុញ ឲ្យមាន ការយកចិត្ត ទុកដាក់ គាំទ្រ និង ផ្តល់ឱកាសឲ្យស្រ្តី ក្មេងស្រី បានចូលរួមអភិវឌ្ឍន៏ ប្រទេសជាតិ បាន គ្រប់វិស័យ។

នៅទបញ្ចប់ លោកស្រីឈួង ចាលឹក បានផ្តល់ វត្ថុអនុស្សាវរីយ៏ និងថវិកាមួយ ចំនួនជូនដល់ស្រ្តី ដែលបាន ចូលរួមនិង ថតរូបទុកជា អនុស្សាវរីយ៏ផងដែរ។

ស្រុកមណ្ឌលសីមា រៀបចំពិធីអបអរសាទរ ខួបលើកទី១០៥ ទិវាអន្តរជាតិនារី ៨មីនា២០១៦

ស្រុកមណ្ឌលសីមា រៀបចំពិធីអបអរសាទរ ខួបលើកទី១០៥ ទិវាអន្តរជាតិនារី ៨មីនា២០១៦

ស្រុកមណ្ឌលសីមា រៀបចំពិធីអបអរសាទរ ខួបលើកទី១០៥ ទិវាអន្តរជាតិនារី ៨មីនា២០១៦