លោកអេងឆៃអ៊ាង ទទួលរងការព្រមាន ជាលិខិតពីផេក រឿងពិតCNRP

ភ្នំពេញ៖ បន្ទាប់ពីផេកហ្វេសប៊ុកឈ្មោះរឿងពិត CNRP  បញ្ចេញរឿងអាស្រូវ របស់ លោក កឹម សុខា ប្រធានស្តីទី គណបក្សសង្គ្រោះជាតិ ចំនួន១៨វគ្គមក  ផេកមួយនេះបាន ធ្វើការព្រមាន ចំពោះអេង ឆៃអ៊ាង សមាជិកសភាព CNRP ខេត្តកណ្តាល និងជាអគ្គលេខាធិការ គណបក្ស សង្គ្រោះជាតិ ឲ្យដើរចេញពីលោក កឹម សុខាវិញម្តង ។

លោក លោកអេង ឆៃអ៊ាងសមាជិកសភា គណបក្សសង្គ្រោះជាតិ មណ្ឌលខេត្តកណ្តាល កូតាពីគណបក្សសម រង្ស៊ី  និងជាអគ្គលេខាធិការ គណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា កាលពីព្រលប់នេះ ( ០៧-០៣-២០១៦ ) ខ្ញុំមានកិត្តិយស ដោយបានទទួលលិខិត ព្រមានមួយច្បាប់ដែល ពួកគេយកមកដល់គេហដ្ឋាន ។

យោងតាមខលិខិតឈ្មោះរឿងពិត CNRP ដាក់ទៅកាន់លោក អេង ឆៃអ៊ាង បាន សសេររៀបរាប់ចំនួន៥  រួមមាន៖ ទី១  សូមអាន និងស្តាប់រឿងអាស្រូវ របស់លោកផ្ទាល់  ។ទី២  សូមកុំព្រហើន និងត្រូវឈប់ព្រហើន តទៅទៀតក្នុងការ និយាយសាធារណៈ និងជាមួយអ្នកការសែត។ ទី៣  ត្រូវដកខ្លួនឲ្យផុតពីកឹម សុខា ក្នងរឿងអាស្រូវ ដ៏ច្រើនលើ សលប់នេះ ។ ទី៤  ត្រូវឈប់ជាបន្ទាប់ក្នុងការ ចេញមកនិយាយជួយ ការពារនិងបិទ បាំ ងរឿងអាស្រូវរបស់ កឹម សុខា ជាពិសេស ការនិយាយបង្វែង រឿងអាស្រូវពិតប្រាកដ របស់ កឹម សុខាទៅរឿងផ្សេង ដោយទុកឲ្យ កឹម សុខាទទួលខុសត្រូវម្នាក់ឯងចុះ ។ និងទី៥ មិនស្តាប់ និងធ្វើតាមអ្វីដែល ខ្ញុំប្រាប់ទំាង ៤ចំណុខខាងលើទេ រឿងអាស្រូវផ្ទាល់របស់លោក ក៏នឹងត្រូវផ្សព្វផ្សាយ ឲ្យគេដឹងពេញ ស្រុកខ្មែរ និងពេញពិភពលោក  តាមFace book  និង Webpage របស់ខ្ញុំដូចរឿងអាស្រូវ របស់កឹម សុខា ដែរ ៕

លោកអេងឆៃអ៊ាង ទទួលរងការព្រមាន ជាលិខិតពីផេក រឿងពិតCNRP