ប្រទះឃើញសពទារក ត្រូវគេយកមកបោះចោល នៅស្ទឹងមានជ័យ

ភ្នំពេញ ៖ នៅវេលាម៉ោង ៨:៣០នាទីព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៦ មានករណីបងប្អូនប្រជាពលរដ្ឋប្រទះឃើញសពទារកទំនង ដូចជាបង្កើតមិនរួច ហើយទារកស្លាប់។

ហើយត្រូវជនមិនស្គាល់អត្តសញ្ញាណ បានយកមកប្លុងចោល នៅម្តុំគំនរ សម្រាមក្បែរផ្លូវ៣០ម៉ែត្រ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ដោយមានការអាណិត អាសូរទើបលោកសេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យ បានណែនាំឲ្យកំលាំងប្រជាការពាររបស់លោកធ្វើការចាត់ចែងរៀបចំរកទីកន្លែងល្អដើម្បីបញ្ចុះសពទារកនោះអោយបានត្រឹមត្រូវ៕

ប្រទះឃើញសពទារក ត្រូវគេយកមកបោះចោល នៅស្ទឹងមានជ័យ