កម្លាំង អ ហ ឃាត់ខ្លួនផ្កាយមួយ យោធាម្នាក់ ក្រោយផ្ទះអាវុធមួយគ្រាប់

ភ្នំពេញ ៖ មន្រ្តីយោធាម្នាក់ ត្រូវកម្លាំងអាវុធហត្ថ ខណ្ឌមានជ័យ ឃាត់ខ្លួន បន្ទាប់ពីផ្ទុះអាវុធមួយគ្រាប់ ក្រោយពីមន្រ្តី យោធារូបនោះ សង្ស័យថា មានចោរប្រុងចូល លួចអីវ៉ាន់ក្នុងផ្ទះរបស់ខ្លួន ។

ហេតុការណ៍បាញ់បោះបង្ក អោយមានការភ្ញាក់ផ្អើលនេះ កើតឡើងកាលពីវេលាម៉ោង២១ និង ៣០នាទីយប់ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៦ នៅចំណុចភូមិព្រែកទាល់ ក្រុម០៦ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

បើតាមមេបញ្ជាការរង អាវុធហត្ថខណ្ឌ ប្រចាំសង្កាត់ស្ទឹងមានជ័យ បានឲ្យដឹងថា បុរសជាជនបង្កមានឈ្មោះប៊ុត សំណាង អាយុ៥១ឆ្នាំ មុខរបរជាយោធា ឋានន្តរសក្តិ ឧត្តមសេនីយ៍ត្រី ។

លោក ប៊ុត សំណាង បាននិយាយថា នៅវេលាកើតហេតុ គាត់បានឮសម្លេងឆ្កែព្រុស ចេញពីរបងផ្ទះរបស់ ដោយគាត់សង្ស័យថា មានចោរចូលផ្ទះ ។ គាត់ក៏បានទាញកាំភ្លើងមួយដើមម៉ាកK59 ស្ទុះចេញមកក្រៅ ដើម្បីតទល់ជាមួយចោរ ។ ប៉ុន្តែខណៈចេញមកក្រៅ ស្រាប់តែឃើញបុរសម្នាក់នៅក្បែរនោះ ត្រូវឆ្កែកំពុង ដេញព្រូស ។ ឃើញដូចនេះ គាត់បានបាញ់ភ្ជុចទៅនឹងដីគំរាម បុរសដែលត្រូវឆ្កែព្រូស ដោយស្មានថា ជាចោរដែលចូលផ្ទះរបស់ខ្លួន ធ្វើអោយបុរសនេះភ័យ ក៏បានរត់ចេញទៅ ប៉ុន្តែមួយសន្ទុះ កម្លាំងអាវុធហត្ថ ខណ្ឌមានជ័យ ចុះមកឃាត់ខ្លួនគាត់យកទៅ ទីបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ ។

បច្ចុប្បន្នលោកផ្កាយមួយ ត្រូវឃុំខ្លួនសាកសួរ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីកសាង សំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងចាត់ការបន្ត ៕

កម្លាំង អ ហ ឃាត់ខ្លួនផ្កាយមួយ យោធាម្នាក់ ក្រោយផ្ទះអាវុធមួយគ្រាប់

កម្លាំង អ ហ ឃាត់ខ្លួនផ្កាយមួយ យោធាម្នាក់ ក្រោយផ្ទះអាវុធមួយគ្រាប់