ប្រជាជន ២ពាន់នាក់ ត្រូវបានជម្លៀសពីផ្សារនៅក្រុងមូស្គូ ព្រោះការគំរាមបំផ្ទុះគ្រាប់បែក

ប្រជាជន​​ប្រហែល​២ពាន់ ត្រូវ​បាន​ជម្លៀស​ចេញ​ពី​ផ្សារមួយនៅក្នុងកណ្តាលរដ្ឋធានីមូស្កូ ក្រោយពីមាន ជនមិនស្គាល់មុខ ប្រកាសគំរាមបំផ្ទុះគ្រាប់បែក។ នេះបើយោងតាមសារព័ត៌មាន RT

ថ្ងៃអង្គារទី ០៨ មីនា នេះ ប្រជាជន​ប្រហែល​ ២ពាន់លាន​បាន​ជម្លៀសខ្លួនចេញពីផ្សារ​​ស្ថិតនៅកណ្តាល​រដ្ឋធានីមូស្គូ ព្រោះតែមានការគំរាមកំផ្ទុះគ្រាប់បែក។ ផ្សារនេះមានឈ្មោះថា Rizhsky ដែល​ជាទីតាំងលក់ផ្ការដ៏ពេញនិយមមួយកន្លែង ហើយមនុស្ស​ម្នាប្រមូលផ្តុំគ្នា​ច្រើននៅផ្សារនេះក៏ដោយសារ​វាជាថ្ងៃ​សិទ្ធិនារីអន្តរជាតិ​ផង។

យ៉ាងណាក៏ដោយ​ គេមិនបាន​ទទួលព័ត៌មានលម្អិត​ឡើយពាក់​ព័ន្ធ​ការ​គំរាមបំផ្ទុះគ្រាប់បែកនៅកណ្តាលទី​ប្រជុំ​ជន​នេះ ប៉ុន្តែ​មានរបាយការណ៍ខ្លះ​ថា ​កញ្ចប់មួយគួរឲ្យសង្ស័យត្រូវគេដាក់​ផ្លុងចោលនៅផ្សារនេះ។​ អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​