បញ្ជូន​ជនសង្ស័យ​៣​នាក់ ទៅ​តុលាការ ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​

តាកែវ: ​សមត្ថកិច្ច​នគរបាល​ក្រុង​ដូន​កែវ បាន​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​ទៅ​តុលាការ​កាលពី​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០១៦ ដោយ​ជាប់​ពាក់ព័ន្ធ ករណី​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន ។​

 ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០១៦ វេលា​ម៉ោង​៩​ព្រឹក នៅ​ចំណុច​ស្ពាន​អូរ​ចំបក់ លើ​ដង​ផ្លូវជាតិ​លេខ​២ ស្ថិតក្នុង​ភូមិ​ប្រ​ហូត សង្កាត់រ​ការ​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ ។​

​លោក ឆាយ សាវុធ អធិការ​ក្រុង​ដូន​កែវ​បានអោយដឹងថា ជនសង្ស័យ​ទាំង​៣​នាក់​ទី​១-​ឈ្មោះ ឈូក ភក្តី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​១​សង្កាត់រ​ការ​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ មុខរបរ​មិន​ពិតប្រាកដ​។​ទី​២-​ឈ្មោះ ជឹម ទ្រី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​​អំពិល ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ​។​និង​ទី​៣-​ឈ្មោះ កែន មុន្នី​រ័ត្ន ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ ឃុំ​រំ​ចង់ ស្រុក​សំ​​រោង ខេត្តតាកែវ ។​

 ក្រោយពេល​ឃាត់ខ្លួន​សមត្ថកិច្ច​បានធ្វើ​ការឆែកឆេរ​និង​ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹក​ក​ចំនួន​៥​ថង់​ប្លា​ស្ទិ​ក​តូច​និង​៥​កញ្ចប់​តូច​ទៀត​ដាក់​ក្នុង​ដប​ទឹក​សុទ្ធ អោយរ​លាយ រួមទាំង​ម៉ូតូ​ដែល​គេ​ជិះ​ធ្វើ​សកម្មភាព​ចំនួន​២​គ្រឿង​ទៀតផង​ដែរ ។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​ទាំង​៣​នាក់​បាន​ឆ្លើយ​សារភាពថា​ពួកគេ​ពិតជា​បានធ្វើ​សកម្មភាព​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​​ពិតប្រាកដ​មែន ប៉ុន្តែ​មិនបាន​ឆ្លើយថា​ជនសង្ស័យ​យក​ថ្នាំញៀន​ពី​ប្រភព​ណា​នោះទេ​៕​

បញ្ជូន​ជនសង្ស័យ​៣​នាក់ ទៅ​តុលាការ ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​