ស្តាប់ និង ទស្សនា​កំសាន្ត ជាមួយ​បទ​ចម្រៀង​របស់​រាជ​នី​សម្លេង​មាស ហឹម ស៊ី​វន​

6 Videos

​យូៗ​ម្តង​ទើប​គេ​បានឃើញ រា​ជនី​សម្លេង​មាស អ្នកស្រី ហ៊ឹម ស៊ី​វន នៅតាម​កម្មវិធី​ផ្សេងៗ ដោយ​អ្នកស្រី​ជា​ស្ត្រី​មេផ្ទះ និង ជា​អ្នក​ម្តាយ​ដ៏​ល្អ នៅ​មើលថែទាំ​កូនៗ ។ ពេលនេះ​អ្នកស្រី​មាន​អាយុ ៤៥ ឆ្នាំ​ហើយ ប៉ុន្តែ​អ្នកស្រី​នៅតែមាន​ចិត្ត​ស្រលាញ់​សិល្បៈ​និង​អាជីព​ចម្រៀង ដែល​អ្នកស្រី​បាន​ចូលប្រឡូក​អស់​រយៈពេល​ជាង​ពីរ​ទសវត្ស​ន៍​មកហើយ ។​

ស្តាប់ និង ទស្សនា​កំសាន្ត ជាមួយ​បទ​ចម្រៀង​របស់​រាជ​នី​សម្លេង​មាស ហឹម ស៊ី​វន​

M88

​សម្រាប់​ឪ​កាស​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្លែ​រ​ខាងមុខនេះ អ្នកស្រី​បាន​ថត​បទ​ចម្រៀង​ឲ្យ​ផលិតកម្ម​ហង្ស​មាស ចំនួន​បួន​បទ ដោយ​មួយ​បទ ច្រៀង​ឆ្លើយឆ្លង​ជាមួយ​លោក ព្រាប សុវត្ថិ ។​បទ​ចម្រៀង​ទាំងនោះ មានដូចជា​បទ​ទី​១ « ហួសពេល​ហើយ​អូន​» បទ​ទី​២« សន្យា​ឲ្យ​ថ្លៃ​» បទ​ទី​៣« ហែក​បេះដូង »​និង​បទ​ទី​៤ «​ស្វាមី​បោះត្រា​» ។​

ស្តាប់ និង ទស្សនា​កំសាន្ត ជាមួយ​បទ​ចម្រៀង​របស់​រាជ​នី​សម្លេង​មាស ហឹម ស៊ី​វន​

​ក្នុងពេល​ចូលរួម​កម្មវិធី​ប្រគុំ​តន្ត្រី Diamond Concert របស់​ស្ថានីយ៍ទូរទស្សន៍​អ​ប្សា​រា កាលពីពេល​ថ្មីៗ​កន្លងមកនេះ អ្នកស្រី ហ៊ឹម ស៊ី​វន បាន​លើកយក​បទ​ចម្រៀង សម្រាប់​ចេញ​ក្នុង​ឪ​កាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ចំនួន​ពីរ​បទ មក​ច្រៀង​បំពេរ​អារម្មណ៍​អ្នកទស្សនា​បាន​ស្តាប់ និង ទស្សនា​កំសាន្ត ។ ដោយ​បទ​ចម្រៀង​ទី​១ មាន​ចំណងជើង​ថា «​បុណ្យ​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​»​និង​បទ​ទី​២ «​បង​អើយ​អូន​នឹក​» ។​

ស្តាប់ និង ទស្សនា​កំសាន្ត ជាមួយ​បទ​ចម្រៀង​របស់​រាជ​នី​សម្លេង​មាស ហឹម ស៊ី​វន​

​សូម​ស្តាប់​និង​សប្បាយរីករាយ ជាមួយ​បទ​ចម្រៀង​បែប​រាំវង់ រាំក្បាច់ ក​ន្ទ្រឹ​ម របស់​តារាចម្រៀង​ជើងចាស់ រា​ជនី​សម្លេង​មាស អ្នកស្រី​ហ៊ឹម ស៊ិ​វន ទាំងអស់គ្នា​៖ ដោយ ហា នាង

ស្តាប់ និង ទស្សនា​កំសាន្ត ជាមួយ​បទ​ចម្រៀង​របស់​រាជ​នី​សម្លេង​មាស ហឹម ស៊ី​វន​ស្តាប់ និង ទស្សនា​កំសាន្ត ជាមួយ​បទ​ចម្រៀង​របស់​រាជ​នី​សម្លេង​មាស ហឹម ស៊ី​វន​ស្តាប់ និង ទស្សនា​កំសាន្ត ជាមួយ​បទ​ចម្រៀង​របស់​រាជ​នី​សម្លេង​មាស ហឹម ស៊ី​វន​ស្តាប់ និង ទស្សនា​កំសាន្ត ជាមួយ​បទ​ចម្រៀង​របស់​រាជ​នី​សម្លេង​មាស ហឹម ស៊ី​វន​