ជនសង្ស័យចំនួន ៣នាក់ត្រូវ កម្លាំងសមត្ថកិច្ច នគរបាលខណ្ឌ សែនសុខចុះបង្រ្កាប

ភ្នំពេញ៖ កម្លាំងនគរបាល ខណ្ឌសែនសុខ នៅម៉ោងប្រមាណ ២៖១០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី ៨ ខែមីនា ឆ្នាំ២០១៦ បានឃាត់ខ្លួនជនសង្ស័យ ៣នាក់ ពាក់ព័ន្ធនិងករណីគ្រឿងញៀន ស្ថិតនៅចំណុច ផ្ទះជួលភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី។

មន្រ្តីនគរបាលបានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យ៣នាក់ បានដកហូតបានអាវុធខ្លីចំនួន ១ដើម ម៉ាករលូ (បាញ់ខ្យល់) ថ្នាំញៀនចំនួន ១កញ្ចប់ធំ និងចំនួន ១កញ្ចប់តូច និងឧបករណ៍ប្រើប្រាស់មួយចំនួន។

ជនសង្ស័យដែលត្រូវឃាត់ខ្លួនទី១. ឈ្មោះ រុណ រស្មី ភេទប្រុស អាយុ ៣៤ឆ្នាំមុខរបរ យោធា ស្នាក់នៅផ្ទះជួល សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ, ទី២.ឈ្មោះ រស់ តុលា ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ លក់សាច់ឆ្កែ ស្នាក់នៅស្រុកស្វាយរៀងខេត្តស្វាយរៀង និងទី៣. អី ចំរើន ភេទប្រុស អាយុ ៣៦ឆ្នាំមុខរបរ មេចុងភៅ ស្នាក់នៅផ្ទះជួល សង្កាត់ភ្នំពេញថ្មី ។បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕

ជនសង្ស័យចំនួន ៣នាក់ត្រូវ កម្លាំងសមត្ថកិច្ច នគរបាលខណ្ឌ សែនសុខចុះបង្រ្កាប

ជនសង្ស័យចំនួន ៣នាក់ត្រូវ កម្លាំងសមត្ថកិច្ច នគរបាលខណ្ឌ សែនសុខចុះបង្រ្កាប