កម្លាំង(អហ) ខេត្តកំពតចុះឃាត់ខ្លួន ជាបន្តបន្ទាប់នូវ ជនសង្ស័យ២នាក់ ពាក់ព័ន្ធការចែកចាយ និងប្រើប្រាស់គ្រឿងញៀន ក្នុងស្រុកជុំគីរី និងស្រុកឈូក

កំពត៖ មុខសញ្ញាដ៏សកម្ម ពាក់ព័ន្ធការ រក្សាទុក ចែកចាយ និងប្រើប្រាស់គ្រឿងញៀន ២នាក់ ត្រូវបានកម្លាំង (អហ) ជំនាញខេត្ត ដែលដឹកនាំបញ្ជា នីតិវិធីផ្ទាល់ ពីលោក ខៃ សម្ផស្ស ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តកំពត ចុះចាប់មុខសញ្ញា នូវជនសង្ស័យ២នាក៉ បានជាបន្តបន្ទាប់គ្នា ពាក់ព័ន្ធការ រក្សទុក ចែកចាយ និងប្រើប្រាស់គ្រឿងញៀន ក្នុងទឹកដីនៃស្រុកជុំគីរី និងស្រុកឈូក។

មន្ត្រី(អហ)នៃមន្ទីរស្រាវជ្រាវ យុត្តិធម៌ខេត្ត បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលថា៖ ជនសង្ស័យទី១- ឈ្មោះសំ ណារី ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកសិករ រស់នៅ ភូមិត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគីរី ខេត្តកំពត។ ជនសង្ស័យរូបនេះ ត្រូវឃាត់ខ្លួន កាលពីម៉ោង៣ និង៥០នាទីរសៀល ថ្ងៃទី៧ ខែមិនា ឆ្នាំ២០១៦ ចំណុចភូមិ ឃុំ ខាងលើ។ វត្ថុតាងរឹបអូសបាន រួមមាន៖ ថ្នាំញៀនប្រភេទ ម៉ាទឹកកក ចំនួន៤៧កញ្ចប់តូច, ១កញ្ចប់ធំ ទម្ងន់សរុប ៧.៣៤ក្រាម, ម៉ូតូ១គ្រឿង, ទូរស័ព្ទដៃ២គ្រឿង និងសម្ភារៈពាក់ព័ន្ធ គ្រឿងញៀនមួយចំនួន។

ដោយឡែកគូរកនម្នាក់ទៀត ក្រោយពីកម្លាំង(អហ) បន្តធ្វើការស្រាវជ្រាវ ក៏ឈានទៅដល់ ការឃាត់ខ្លួនបាន កាលពីម៉ោង៥និង ៤០នាទីល្ងាច នៃថ្ងៃដដែល ដោយរឹបអូសបាន ជាក់ស្តែងនូវ វត្ថុតាងរួមមាន៖ ថ្នាំញៀន ប្រភេទម៉ាទឹកកក ចំនួន១៥កញ្ចប់ ទម្ងន់ ២.៧២ក្រាម, លុយខ្មែរ ៣១ម៉ឺនរៀល, លុយឡាវ ១៥ម៉ឺនរៀល, ម៉ូតូ១គ្រឿង និងទូរស័ព្ទដៃ១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យទាំង២ បាននិងកំពុងសាកសួរ នៅឯទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់៕