ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា "​គ្មាន​នរណា​បោក​ខ្ញុំ​បាន​ទៀត​ទេ ចាប់តាំងពី​ខ្ញុំ​បាន​ប្រើប្រាស់ Facebook ដែល​បាន​ជួយ​អោយ​ខ្ញុំ​បាន​ដោះស្រាយ​បញ្ហា​ជូន​ជនរួមជាតិ​បាន​រហ័ស និង​មាន​ប្រ​សិ​ទ្ឋិ​ភាព (E-Government)" ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​សរសេរ​នៅ​លើ​Comment Facebook Page ផ្លូវការ​របស់​សម្តេច​ខាងលើ នា​ប៉ុន្មាន​នាទី​មុន​នេះ បន្ទាប់​ពី​សម្តេច​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​ប្រាក់​រង្វាន់​លើកទឹកចិត្ត​របស់​រាជរដ្ឋាភិបាល ជូន​ដល់​ជ័យ​លា​ភី​នៃ​ការ​ប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម លើក​ទី​៨ នៅ​ប្រទេស​សឹ​ង្ហ​បុរី និង​ក្រុមកីឡា​បាល់ទាត់ Cambodian all stars នា​រសៀល​ថ្ងៃ​ទី​០៨ មីនា ២០១៦ នៅ​វិមាន​សន្តិភាព ទីស្តីការ​នាយក​រដ្ឋមន្ត្រី ៕