ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ៖ ប្រធាន​គណៈឃោសនាអប់រំគណបក្សប្រជាជនខណ្ឌដង្កោ​ ​និងជាអនុប្រធានក្រុមការងារចុះជួយសង្កាត់ជើងឯក ​និងព្រែកកំពឹស ​លោកបា្រជ្ញ សីហា ​បានចុះសំណេះសំណាល​ជាមួយស្រ្តីចំនួន៤២នាក់​ ក្នុងឱកាសអបអរសាទរ​ខួបលើកទី១០៥​ ទិវាអន្តរជាតិនារី០៨មីនា ។

ក្នុងឱកាសនោះ ​លោកអភិបាលរងខណ្ឌដង្កោក៍បានផ្តល់អំណោយ​ជូនដល់ស្រ្តីមកពីសង្កាត់ទំាងពីរខាងលើក្នុង​ម្នាក់ៗ​​ទទួលបានសារ៉ុង០១ ​ថវិកា១ម៉ឺនរៀល និងផ្តល់សំបុត្រចំនួន៥០ ដើម្បីចូលទី​តំាង​​​កម្សាន្តសួនទឹកស៊ីន្នីផងដែរ ៕