តារា​ឯក​ប្រុស​ស្រី​ក្នុង​រឿង «​យុទ្ធសិល្ប៍​បងប្អូន​ទាំង ១០» យ៉ាងម៉េច​ហើយ ?

6 Videos

​រហូតមកដល់​ទល់​នេះ រឿង​ភាគ​ដ៏​ល្បី​បែប​បុរាណ «​យុទ្ធសិល្ប៍​បងប្អូន​ទាំង ១០» នៅតែ​ដក់​ជាប់​ក្នុង​អារម្មណ៍​ប្រិយមិត្ត​អ្នកតាមដាន​វិស័យ​រឿង​ភាគ​ចិន ទោះបីជា​រឿងនេះ​ត្រូវ​បានដាក់​បញ្ចាំង​អស់​រយៈពេល​ជា​យូរ​ឆ្នាំ​មកហើយ ។​ ​រឿងនេះ ត្រូវបាន​ចាក់​បញ្ចាំង​កាលពីដើមឆ្នាំ ២០០៥ ហើយក៏​បានទទួល​ការគាំទ្រ​ពី​មហាជន​ទាំង​ក្នុងប្រទេស និង ក្រៅប្រទេស​យ៉ាងច្រើន​កុះករ ។

តារា​ឯក​ប្រុស​ស្រី​ក្នុង​រឿង «​យុទ្ធសិល្ប៍​បងប្អូន​ទាំង ១០» យ៉ាងម៉េច​ហើយ ?

M88

រឿង​ភាគ «​យុទ្ធសិល្ប៍​បងប្អូន​ទាំង ១០» និយាយ​រៀបរាប់​ពី​ដំណើរ​ជីវិត​កូនស្រី​អ្នកមាន​ម្នាក់​ដែល​បាន​កែប្រែ​ទាំងស្រុង ក្នុងពេល​មួយ​ប៉ព្រិចភ្នែក បន្ទាប់ពី​ច្រឡំ​ហូប​គ្រាប់សណ្តែក​វេទមន្ត​ដោយ​អ​ចេតនា រួច មាន​ផ្ទៃពោះ បង្កើតបាន​កូនប្រុស​ច​ម្លែ​ក ១០ នាក់ ដែល​ប្រែខ្លួន​ក្លាយជា​មនុស្សពេញវ័យ​ក្នុងពេល​តែមួយ​យប់ ជាមួយនឹង​យុទ្ធសិល្ប៍​បែ្ល​កៗ​ពីគ្នា ។

តារា​ឯក​ប្រុស​ស្រី​ក្នុង​រឿង «​យុទ្ធសិល្ប៍​បងប្អូន​ទាំង ១០» យ៉ាងម៉េច​ហើយ ?

​គូ​ស្វាមីភរិយា​ហុងកុង​លោក Frankie Lam និង នាង Kenix Kwok គឺជា​តារា​ឯក​ក្នុង​រឿង​ភាគ​ដ៏​ល្បី​នេះ ដែល​បាន​រៀបការ​ជាមួយគ្នា​កាលពី​ថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០០៤ មុននឹង​ទទួល​ការសម្តែង​ក្នុង​ឆ្នាំ ២០០៥ ។ ក្រោយពី​រៀបការ​ជាមួយគ្នា អ្នក​ទាំងពីរ​ក៏បាន​ទទួល​ចំណងអាពាហ៍ពិពាហ៍​ជា​កូនស្រី​ដ៏​គួរ​ឲ្យ​ស្រឡាញ់​ម្នាក់ ដែល​ចាប់កំណើត​កាលពី​ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១០ ។

តារា​ឯក​ប្រុស​ស្រី​ក្នុង​រឿង «​យុទ្ធសិល្ប៍​បងប្អូន​ទាំង ១០» យ៉ាងម៉េច​ហើយ ?

មិន​ត្រឹមតែ​ប៉ុណ្ណោះ កាលពី​ឆ្នាំ ២០១៥ អ្នក​ទាំងពីរ​ក៏បាន​ប្រារព្ធ​ខួបអាពាហ៍ពិពាហ៍​រយៈពេល ១១ ឆ្នាំ​ជាមួយគ្នា​ផង ដែលមាន​កូនស្រី​ថតរូប​អង្គុយ​នៅ​កណ្តាល ហើយ​បើ​មើលទៅ គ្រួសារ​អ្នក​ទាំងពីរ​ពិត​ជាមាន​សុភមង្គល​ខ្លាំងណាស់ ៕ ​ថា​វរិ​ទ្ធ​(​ប្រភព ៖ អា​ម៉ៃ​)

តារា​ឯក​ប្រុស​ស្រី​ក្នុង​រឿង «​យុទ្ធសិល្ប៍​បងប្អូន​ទាំង ១០» យ៉ាងម៉េច​ហើយ ?តារា​ឯក​ប្រុស​ស្រី​ក្នុង​រឿង «​យុទ្ធសិល្ប៍​បងប្អូន​ទាំង ១០» យ៉ាងម៉េច​ហើយ ?តារា​ឯក​ប្រុស​ស្រី​ក្នុង​រឿង «​យុទ្ធសិល្ប៍​បងប្អូន​ទាំង ១០» យ៉ាងម៉េច​ហើយ ?តារា​ឯក​ប្រុស​ស្រី​ក្នុង​រឿង «​យុទ្ធសិល្ប៍​បងប្អូន​ទាំង ១០» យ៉ាងម៉េច​ហើយ ?តារា​ឯក​ប្រុស​ស្រី​ក្នុង​រឿង «​យុទ្ធសិល្ប៍​បងប្អូន​ទាំង ១០» យ៉ាងម៉េច​ហើយ ?តារា​ឯក​ប្រុស​ស្រី​ក្នុង​រឿង «​យុទ្ធសិល្ប៍​បងប្អូន​ទាំង ១០» យ៉ាងម៉េច​ហើយ ?