រឿង​ ៦​យ៉ាង​ដែល​អ្នក​​គួរ​​ដឹង​ពី​ថ្ងៃ​​នារី​អន្តរជាតិ​​

ទិវានារីអន្តរជាតិ (ភាសាអង់គ្លេស International Women’s Day: IWD) ត្រូវបានប្រារព្ធឡើង នៅប្រទេសជាច្រើន លើពិភពលោក ដែលជាថ្ងៃ ពិសេស មួយដោយនារី ត្រូវបានពិភពលោក ទទួលស្គាល់នូវ សមិទ្ធផលរបស់ពួកគេ។ មានរឿងរ៉ាវ ជាច្រើនបានទាក់ទង ថ្ងៃទិវា ៨ មីនានោះ។ តាមរយៈ វិបសាយ Bustle បានបង្ហាញរឿងរ៉ាវ ៦យ៉ាងដែលគួរដឹងពីថ្ងៃនារីអន្តរជាតិ។

រឿង​ ៦​យ៉ាង​ដែល​អ្នក​​គួរ​​ដឹង​ពី​ថ្ងៃ​​នារី​អន្តរជាតិ​​

១. ទិវានារីអន្តរជាតិ មិនប្រារព្ធឡើង តែថ្ងៃ ទី៨ មីនានោះទេ
មកទល់ពេលបច្ចុប្បន្ននេះ ថ្ងៃទិវានារីអន្តរជាតិ ប្រារព្ធឡើងថ្ងៃ ៨ មីនា រៀងរាល់ឆ្នាំ។ ប៉ុន្តែរយៈពេល៥ឆ្នាំដំបូង នៃការកើតឡើង ថ្ងៃទិវានារីអន្តរជាតិ គឺធ្វើឡើងនៅថ្ងៃទី ២៨ ខែកុម្ភៈ។ នៅឆ្នាំ១៩១៣ និង ១៩១៤ ស្ត្រីរុស្ស៊ី បានប្រារព្ធទិវានារី អន្តរជាតិនា ថ្ងៃអាទិត្យចុងខែកុម្ភៈ។ រហូតដល់រយៈ កាល ក្រោយមក ទើបគេប្ដូរទៅ ប្រារព្ធថ្ងៃទី៨ ខែមីនាវិញ។

២. អត្ថន័យនៃ ថ្ងៃទិវានារី អន្តរជាតិ ៨ មីនា
ទិវានារីអន្តរជាតិ បានចាប់កើតឡើង ចាប់តាំងពីអំឡុង សតវត្សរ៍ ទី២០ នៅសហរដ្ឋអាមេរិក និងបណ្ដាប្រទេស នៅអឺរ៉ុប ដោយសារការ ទាមទារ របស់ស្ត្រីជាច្រើន ដែលចង់បាន លក្ខខណ្ឌការងារល្អ ទទួលចំណូល ប្រសើរជាងមុន និងសិទ្ធិបោះឆ្នោត ដូចមនុស្សប្រុសដែរ។ ដោយសារតែ ការទាមទារនោះហើយ ថ្ងៃនារីអន្តរជាតិ បានចេញជារូបរាងឡើង ដើម្បីរំឭក និងដាស់ស្មារតី ស្ត្រីក្នុងការតស៊ូ ស្វះស្វែងរកសិទ្ធិស្មើ ភាពគ្នារបស់ ពួកគេ។ វាបានក្លាយជាថ្ងៃ ពិសេសមួយបង្ហាញ ទៅកាន់ពិភពលោក អំពីបញ្ហាទុកលំបាក របស់ស្ត្រីផងដែរ។

៣. ក្លាយជាថ្ងៃបុណ្យជាតិ ផ្លូវការជាង២០ប្រទេស
មកទល់ពេលបច្ចុប្បន្ន ថ្ងៃទិវានារីអន្តរជាតិ ត្រូវបានទទួលស្គាល់ ថាជាថ្ងៃបុណ្យ ជាតិផ្លូវការ និងជាថ្ងៃឈប់សម្រាក របស់ប្រទេស ចំនួន២៧លើ ពិភពលោក ក្នុងនោះ រួមមានប្រទេសចិន វៀតណាម អ៊ូហ្គាន់ដា អាហ្វហ្គានីស្ថាន គុយបា និងប្រទេសរុស្ស៊ីជាដើម។

រឿង​ ៦​យ៉ាង​ដែល​អ្នក​​គួរ​​ដឹង​ពី​ថ្ងៃ​​នារី​អន្តរជាតិ​​

៤. ថ្ងៃនារីអន្តរជាតិមាន រយៈពេលមួយថ្ងៃ ប៉ុន្តែរយៈពេល១ខែ នៅសហរដ្ឋអាមេរិក
យោងតាមសារព័ត៌មាន Mirror បានឲ្យដឹងថា បច្ចុប្បន្ននេះសហរដ្ឋអាមេរិករើសយកខែមីនា ១ខែពេញ ដើម្បីប្រារព្ធថ្ងៃ ទិវានារីអន្តរជាតិ។

៥.វិបសាយធំៗ ចូលរួមអបអរ ថ្ងៃនារីអន្តរជាតិ
នាថ្ងៃនារីអន្តរជាតិ អ្នកនឹងប្រទះឃើញនៅតាម ទំព័រដើមនៃវិបសាយល្បីៗ ដូចជា Google វិបសាយ Facebook ជាដើម មានរូបភាព អបអរសាទរ ថ្ងៃនារីអន្តរជាតិ។

៦.ទិវាថ្ងៃនារីអន្តរជាតិ បុរសៗក៏ចូល រួមប្រារព្ធផងដែរ
ទោះបីជាទិវា ថ្ងៃនារីអន្តរជាតិ ប្រារព្ធឡើងដោយស្ត្រី និងជាកិត្តិយសរបស់ស្ត្រី ប៉ុន្តែបុរសៗជាច្រើន បានចូលរួមប្រារព្ធ ថ្ងៃពិសេសនោះផង ដែរ។ ជាក់ស្ដែងលោក ប្រធានាធិបតី សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា មានភារកិច្ច ទទួលខុសត្រូវ ចំពោះការប្រារព្ធទិ វានារីអន្តរជាតិ ក្នុងខែមីនា ចាប់តាំងពីឆ្នាំ២០១១។ យោងតាមគេហទំព័រ Internationalwomensday បានឲ្យដឹងថា បុរសៗកាន់តែច្រើនជុំវិញពិភពលោក បានចូលរួមក្នុង យុទ្ធការលើកកម្ពស់ និងស្វែងយល់ពី សារៈសំខាន់នៃ (Gender Equality) ភាពស្មើគ្នារវាងបុរស និងស្ត្រី៕

រឿង​ ៦​យ៉ាង​ដែល​អ្នក​​គួរ​​ដឹង​ពី​ថ្ងៃ​​នារី​អន្តរជាតិ​​

ដោយ៖sabay