កីឡាករ ​ប្រេស៊ីល​ Teixeira ស៊ុត​២​គ្រាប់ ​ថ្ងៃ​ចូល​លេង​ ដំបូង​ឲ្យ​ ក្រុម​ចិន

Alex Teixeira ខ្សែបម្រើប្រយុទ្ធ សញ្ជាតិ ប្រេស៊ីល បានស៊ុតបញ្ចូល ទីយ៉ាងអស្ចារ្យ២គ្រាប់ ក្នុងថ្ងៃបង្ហាញខ្លួនដំបូង ចំថ្ងៃបើកឆាកលីគកំពូលចិន Chinese Super League កាលពីថ្ងៃសៅរ៍ ជួយឲ្យក្រុម Jiangsu Suning ឈ្នះ Shandong Luneng ៣-០។

លឹកផងដែរ ថា Liverpool ធ្លាប់តាមទិញកីឡាករ រូបនេះយ៉ាងខ្លាំង កាលខែមករា ប៉ុន្តែពុំបានព្រមព្រៀង គ្នាដោយសារខុសតម្លៃ។ ក្រោយមក Teixeira ក៏សម្រេចចិត្តផ្ទេរ ទៅក្រុមអ្នកមានចិន Jiangsu Suning ជំនួសវិញ។

ក្នុងប្រកួតផ្លូវការ ដំបូងនៅចិន កីឡាករវ័យ ២៦ឆ្នាំរូបនេះ ស៊ុតបាន២គ្រាប់ យ៉ាងភ្ញាក់ផ្អើល ខណៈដែលគ្រាប់ទី១ ស៊ុតកោងយ៉ាងអស្ចារ្យ បន្ទាប់ពីអតីត កីឡាករក្រុម Chelsea ខ្សែបម្រើ Ramires បញ្ជូនឲ្យ រីឯ១គ្រាប់ទៀត ស៊ុតដោយជើងឆ្វេង៕

កីឡាករ ​ប្រេស៊ីល​ Teixeira ស៊ុត​២​គ្រាប់ ​ថ្ងៃ​ចូល​លេង​ ដំបូង​ឲ្យ​ ក្រុម​ចិន

ដោយ៖sabay