សម្ដេច ហ៊ុន សែន ៖ «អ្នកណា​ក៏​លែង​បោក​ខ្ញុំ​បាន​ហើយ»​

សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រំ​ឮ​កថា រហូតមក​ពេលនេះ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្ដេច កំពុងមាន Like Page ជាង​៣​លាន​នាក់​ហើយ ដែល​កំពុង​បាន​នាំមុខ​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ទាំងអស់​នៅ​កម្ពុជា​។​

​ក្នុង​ពិធី​ប្រគល់​ប្រាក់រង្វាន់​លើកទឹកចិត្ត របស់​រាជរដ្ឋាភិបាល ជូន​ដល់​ជ័យលាភី​នៃ​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​៨ និង​ក្រុមកីឡា​បាល់ទាត់ Cambodian all stars ល្ងាច​នេះ សម្ដេច ហ៊ុន សែន បានប្រកាសថា ការប្រើប្រាស់​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក​នេះ គឺ​ជួយ​ឲ្យ​លោក​ទទួលបាន​ព័ត៌មាន​ច្រើន ពី​ប្រជាពលរដ្ឋ​ដែល​បាន​ផ្ញើរ​សារ​ចូល និង Comment នៅលើ​ហ្វេ​ស​ប៊ុ​ក ដែល​អាចជួយ​ឲ្យ​សម្ដេច ដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ​បាន​ច្រើន ហើយក៏​គ្មាន​អ្នកណា​អាច​បោកប្រាស់​សម្ដេច​បាន​ដូច​មុន​ឡើយ​។​«​ ពីមុនVOAនៅចំណាត់ថ្នាក់លេខមួយ សំ​ឡេង​​​សហរដ្ឋ​អាមេរិក ខ្ញុំវ៉ាដាច់ពី​ម្សិលមិញទៅហើយ។ ហើយ​អ្នកដទៃទៀតនៅពីក្រោយ​ហ្វេ​ស​ប៊ុ​ក​ខ្ញុំជិតមួយលាននាក់​...។ខ្ញុំយកហ្វេសប៊ុកនេះមកប្រើការឲ្យមានប្រសិទ្ធិភាព ហើ​យ​អ្នកណាក៏បោកខ្ញុំមិនបានដែរ អ្នកណា​ក៏​លែង​បោក​ខ្ញុំ​បាន​ទៀតហើយ​ ព្រោះនៅកន្លុកកន្លៀតណាក៏ចេញមកអស់ដែរ លែងបោកបានហើយ»​។ នេះ​ជាការ​អះអាង​របស់​សម្ដេច ហ៊ុន សែន​។​

​ប្រមុខ​រដ្ឋាភិបាល ក៏បាន​បន្ថែមថា បើទោះជា​មាន​ពលរដ្ឋ​ផ្ញើរ​ចូល​ហ្វេ​ស​ប៊ុ​ក​ស្នើ​ឲ្យ​សម្ដេច ជួយ​ដោះស្រាយ​បញ្ហា​ក៏ដោយ ក៏មាន​ពលរដ្ឋ​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ចូល​Comment រិះគន់ និង​ប្រើប្រាស់​ពាក្យ​អស​រោះ​ខុស​កាលៈទេសៈ ដែល​ត្រូវបាន​លោក ណែនាំ​ឲ្យ​រៀន​ប្រើប្រាស់​ពាក្យសមរម្យ​ឡើងវិញ​ដែរ​៕

អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​