ឆ លី​ហ៊ាង ចូល​វិហារ​បន់ស្រន់​សុំឱ្យ​កូនស្រី​ងាក​មករក​ផ្លូវត្រូវ​

6 Videos

​​តាម​ប្រភពព័ត៌មាន China Times របស់​តៃវ៉ាន​បាន​រាយការណ៍​ថា កំពូល​តារា​សម្តែង​ជើងចាស់​ហុង កុង​លោក ជើ​ន សៅ​ឈី​វ ហៅ (​ឆ លី​ហ៊ាង​) គឺជា​តារា​សម្តែង​ដែលមាន​អត្តចរិត​ចូលចិត្ត​យកចិត្តទុកដាក់​នឹង​កូន ស្រី​របស់​ខ្លូន​ខ្លាំងណាស់ ។ លោក​ធ្លាប់មាន​ប្រពន្ធ ២ និង កូនស្រី ៤ នាក់ ។ លោក​បាន​លែងលះ​ប្រពន្ធដើម ហើយ សព្វថ្ងៃ​រស់នៅ​ជាមួយ​ប្រពន្ធ​ទី ២ គឺ​អ្នកស្រី គន់ ជី​ង​ហួរ និង មានកូន​ស្រី​ឈ្មោះ​នាង ជើ​ន យុង​អេ​ន ។

ឆ លី​ហ៊ាង ចូល​វិហារ​បន់ស្រន់​សុំឱ្យ​កូនស្រី​ងាក​មករក​ផ្លូវត្រូវ​

M88

​ជើ​ន យុង​អេ​ន មាន​ភាព​ឡូយឆាយ​ជាងគេ​ក្នុងចំណោម​បងប្អូន​ស្រី​ទាំង ៤ នាក់ ។ ជារឿយៗ​នាង​តែង តែ​ដើរលេង​ចូល​បារ​នាពេល​រាត្រី ជាពិសេស​កាល​នាង​ទៅ​សិក្សា​នៅ​ប្រទេស​អង់គ្លេស ក៏​ធ្លាប់​ល្បី​ថា ក្នុង​មួយ យប់​នាង​បាន​ចាប់​ថើប​បុរស ១៦ នាក់ ឯណោះ ។ កាលពី​ឆ្នាំ ២០១៥ ក៏មាន​ព័ត៌មាន​ថា នាង​មាន​ស្នេហា​លួចលាក់ ជាមួយ​ចៅហ្វាយនាយ​ដែលជា​បុរស​មាន​ប្រពន្ធ​កូន​ហើយ​ទៀតផង ដែល​ក្រោយមក​ត្រូវបាន​លោក ឆ លី​ហ៊ាង ចេញមុខ​បដិសេធ​ជំនួស​នាង ។

ឆ លី​ហ៊ាង ចូល​វិហារ​បន់ស្រន់​សុំឱ្យ​កូនស្រី​ងាក​មករក​ផ្លូវត្រូវ​

​តាម​ប្រភពព័ត៌មាន Oriental Sunday បាន​រាយការណ៍​ថា កាលពី​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន​កន្លងមក​លោក ឆ លី​ហ៊ាង បាន​នាំ​ប្រពន្ធ និង កូនស្រី​ទៅ​ព្រះវិហារ​មួយ​ដើម្បី​អុជ​ធូប​បន់ស្រន់​សុំ​ឲ្យ​ភាព​ភ្លើតភ្លើន​របស់​កូនស្រី ងាក​មករក​ផ្លូវត្រូវ​ឡើងវិញ ។​​ ​តាមពិត​មុននេះ​បន្តិច​ដោយសារតែ​លោក ឆ លី​ហ៊ាង មើលឃើញថា អត្តចរិត​កូនស្រី​ឡូយឆាយ និង ភ្លើ​ត ភ្លើន​ពេក​ទើប​សម្រេចចិត្ត​បញ្ជូន​នាង​ឲ្យ​ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​អង់គ្លេស ហើយក៏​ចាប់ផ្តើម​ប្រៀនប្រដៅ យ៉ាង​តឹង​រុឹ​ង និង ត្រួតពិនិត្យ​ការចាយវាយ​ដោយ​សង្ឃឹមថា អាច​កែប្រែ​អត្តចរិត​របស់​នាង​បាន ប៉ុន្តែ​ស្មាន​មិន​ដល់ ថា កូនស្រី​បែរជា​ភ្លើតភ្លើន​លើស​ដើម ដែល​ធ្វើ​ឲ្យ​លោក​ឈឺក្បាល​វិលមុខ​មិន​ស្ទើរ​ឡើយ ៕ គ ឡេង​

ឆ លី​ហ៊ាង ចូល​វិហារ​បន់ស្រន់​សុំឱ្យ​កូនស្រី​ងាក​មករក​ផ្លូវត្រូវ​

ឆ លី​ហ៊ាង ចូល​វិហារ​បន់ស្រន់​សុំឱ្យ​កូនស្រី​ងាក​មករក​ផ្លូវត្រូវ​