រឿងពិត CNRP (វគ្គទី២០) ៖ លោក កឹម សុខា មានស្រីក្មេង ម្នាក់ទៀតហើយ ឈ្មោះអាចិន បន្ថែមលើស្រី ជាច្រើននាក់!

រឿងអាស្រូវ កឹម សុខា វគ្គទី២០

រឿងអាស្រូវ កឹម សុខា វគ្គទី២០លោក កឹម សុខា មានស្រីក្មេងម្នាក់ទៀតហើយ ឈ្មោះអាចិន បន្ថែមលើស្រីជាច្រើននាក់!(សំឡេងសាសងគ្នា ថ្ងៃទី១៩-២០ ខែវិច្ឆិកា ឆ្នាំ២០១៣)ខ្ញុំសូមផ្អាកការបង្ហោះរឿងអាស្រូវស្នេហារវាងលោក កឹម សុខា ជាមួយប្រពន្ធចុងជាស្រីយួន ឈ្មោះ យ៉េស ( ម៉ាក់អានីតតា)មួយរយៈសិន ពីព្រោះនៅមានរឿងអាស្រូវជាច្រើនទៀត ដែលខ្ញុំ " រឿងពិត CNRP " នឹងបង្ហោះផ្សាយនៅពេលខាងមុខទៀត។ការផ្អាកបង្ហោះរឿងអាស្រូវ កឹម សុខា ជាមួយស្រីយួន គឺដោយសារតែខ្ញុំ ចង់ឲ្យបងប្អូនដឹងរឿងអាស្រូវ កឹម សុខា ជាមួយស្រីក្មេងម្នាក់ទៀត គឺវគ្គទី២០នេះ ពណ៌នាពីរឿងអាស្រូវ កឹម សុខា ជាមួយអាចិនវិញម្តង។មនុស្សខូចខឹលបែបលោក កឹម សុខា ដូចបងប្អូនទាំងអស់គ្នាបានដឹងស្រាប់ហើយ គឺគាត់មានប្រពន្ធចុង និងលួចទាក់ទងស្រីក្មេងជាច្រើន ដើម្បីយកទៅដេកជាមួយ សឹងតែនៅគ្រប់ទីកន្លែង ទាំងនៅភ្នំពេញ នៅតាមខេត្ត និងនៅឯក្រៅប្រទេសក៏ណាត់ស្រីស្នេហ៍យកទៅរួមរ័ក្សដែរ។តាមរយៈសារសំឡេងនេះ ខ្ញុំចង់បញ្ជាក់ថា នៅពេលលោក កឹម សុខា ចុះទៅមូលដ្ឋានគឺគាត់មិនចោលទម្លាប់ចាស់នោះទេ គឺលោក កឹម សុខា គាត់បានទាក់ទងហៅស្រីក្មេងម្នាក់ទៀតក្នុងចំណោមស្រីៗជាច្រើន ដើម្បីបំរើកាមគុណ ការសប្បាយកំដរអារម្មណ៍របស់គាត់។ ស្រីស្នេហ៍ក្មេងម្នាក់នេះ មានឈ្មោះ ថា«អាចិន» គឺត្រូវបានលោក កឹម សុខា ទូរស័ព្ទទាក់ទងទៅ អាចិន ឲ្យធ្វើដំណើឡើងពីភ្នំពេញទៅរួមរ័ក្ស ជាមួយគាត់នៅឯខេត្តកំពង់ចាម គឺនៅក្នុងសណ្ឋាគារ « ភ្នំមាស » បន្ទប់លេខ២១២។បើស្តាប់សម្តីសាសងគ្នា អាចថា លោក កឹម សុខា តណ្ហាឡើងដល់កំពូល និងជាញឹកញាប់គាត់ពិបាកខ្លាំងណាស់ នៅពេលចង់ស្រីម្តងៗ គឺគាត់ចង់ឲ្យស្រីនោះឆាប់បានមកដល់ភ្លាមៗ ។ អ៊ីចិងហើយ គ្រាន់តែចប់វេទិកា នៅកន្លែងណាមួយ ជាក់ស្តែងដូចជានៅខេត្តកំពង់ចាម ជាដើម គឺគាត់បានឆ្លៀតទូរស័ព្ទទៅតឿនស្រីស្នេហ៍លួចលាក់ឈ្មោះអាចិន ជាច្រើនដងឲ្យប្រញាប់ឡើងពីភ្នំពេញមកកំពង់ចាម ឲ្យបានលឿន បំផុតដើម្បីឱ្យខ្លួនឆាប់បានរួមរ័ក្ស។ បើស្តាប់ការសន្ទនានេះ លោក កឹម សុខា ពិតជាអន្ទះសារយ៉ាងខ្លាំង ដោយបានទូរស័ព្ទទៅសួរបញ្ជាក់ម្តងហើយម្តងទៀតថា មកដល់ណាហើយ? ស្គាល់សណ្ឋាគារឬនៅ? ស្គាល់បន្ទប់ឬនៅ? ។ ចំណុចដែលបានរៀបរាប់ទាំងនេះ ពិតជាបញ្ជាក់ថា ស្រីញី គឺសំខាន់ជាងបញ្ហាជាតិ ហើយក៏ឆ្លុះបញ្ចាំងថា សម្បកក្រៅ លោក កឹម សុខា ពិតជាពូកែសម្តែងដូចជាស្រឡាញ់ ដូចជាគិតគូរពីសកម្មជន ពីប្រជាពលរដ្ឋណាស់ ប៉ុន្តែធាតុពិតខាងក្នុងនោះ គឺក្នុងចិត្តរបស់ លោក កឹម សុខា យកស្រីញីដឹកមុខតែប៉ុណ្ណោះ។ ខ្ញុំសូមបង្ហោះនូវសម្រង់សម្តី និងសំឡេងសាសងគ្នាតាមទូរស័ព្ទរវាងលោក កឹម សុខា ជាមួយស្រីក្មេង ឈ្មោះ អាចិន ម្នាក់ទៀតនេះ ដែលលោក កឹម សុខា បានទាក់ទងទៅអាចិនជាច្រើនដង តឿនហើយតឿនទៀត ឲ្យនាងឆាប់ឡើងទៅពីភ្នំពេញមក ដើម្បីរួមរ័ក្សជាមួយគាត់នៅកំពង់ចាម ដូចតទៅ៖ ថ្ងៃទី 19 ខែ 11 ឆ្នាំ 2013សំឡេងទាក់ទងគ្នាតាមទូរស័ព្ទរវាងលោក កឹម សុខា និងស្រីស្នេហ៍ឈ្មោះ ចិន អំពីទីតាំងដែលបានណាត់ជួបគ្នា កឹម សុខា៖ សួរ ចិន ថានៅឯណា? ឈ្មោះចិន៖ ឆ្លើយថានៅតាមផ្លូវ។ កឹម សុខា៖ សួរថា ស្គាល់ ហើយមែនទេ? ឈ្មោះចិន៖ ថាស្គាល់ហើយ។ កឹម សុខា៖ ថា Ok អញ្ចឹងបានហើយ។ ឈ្មោះចិន៖ ថាចា៎! បានហើយអញ្ចឹងបង។ថ្ងៃទី 19 ខែ 11 ឆ្នាំ 2013 សំឡេងទាក់ទងគ្នាតាមទូរស័ព្ទរវាងលោក កឹម សុខា និងស្រីស្នេហ៍ឈ្មោះចិន (ស្រីម៉ាស្សា) អំពីការហៅទៅដេកជាមួយគ្នាកឹម សុខា៖ សួរ ឈ្មោះ ចិន ថាមកដល់ណាហើយ? ឈ្មោះ ចិន៖ ថាមកដល់ថ្នល់កែងហើយ។ កឹម សុខា៖ ថាចេញមកម៉ោងប៉ុន្មាន ទើបមកដល់ថ្នល់កែង ។ ឈ្មោះ ចិន៖ ថាចុះបើឡានអត់មានម៉ូយ។ កឹម សុខា៖ ថា Ok អញ្ចឹងអត់អីទេ នៅHotel ភ្នំមាស (នៅក្រុងសួង ខេត្តកំពង់ ចាម) ។ថ្ងៃទី 19 ខែ 11 ឆ្នាំ 2013សំឡេងឆ្លើយឆ្លងគ្នារវាងលោក កឹម សុខា និងស្រីស្នេហ៍ អំពីបន្ទប់ដេកជាមួយគ្នាឈ្មោះ ចិន៖ ប្រាប់ កឹម សុខា ថាខ្ញុំមកដល់ហើយ។ កឹម សុខា៖ ថាបន្ទប់ 212 ។ ឈ្មោះចិន៖ សួរបញ្ជាក់ច្រើនដងថា កក់បន្ទប់គេហើយ ហ៎រ… ? កឹម សុខា៖ ថាបាទ ។ ឈ្មោះចិន៖ ថាទៅដល់ប្រាប់គេថា ទៅបន្ទប់212 ។ កឹម សុខា៖ ថានឹងហើយមកដល់ប្រាប់គេថាបន្ទប់ 212 ទៅយកសោរពីគេមក ។ថ្ងៃទី 19 ខែ 11 ឆ្នាំ 2013សំឡេងទាក់ទងគ្នារវាងលោក កឹម សុខា និងស្រីស្នេហ៍ឈ្មោះចិន អំពីបន្ទប់ត្រូវដេកជាមួយគ្នា ព្រោះជួលពីរបន្ទប់កឹម សុខា៖ សួរឈ្មោះ ចិន ថាម៉េចហើយនៅ ខ្ញុំទៅនោះ (សំដៅ កឹម សុខា សួរ ស្រីចិន ឱ្យ កឹម សុខា ទៅបន្ទប់ស្រីចិន) ឬក៏ហ្អែងចេញមកនេះ (សំដៅឱ្យ ស្រី ចិន មកបន្ទប់ កឹម សុខា)។ កឹម សុខា៖ ថា Ok បានហើយបើកទ្វារ ។ ថ្ងៃទី 20 ខែ 11 ឆ្នាំ 2013សំឡេងទាក់ទងគ្នារវាងលោក កឹម សុខា និងស្រីស្នេហ៍ឈ្មោះចិន អំពីលុយដែល បានថែមឱ្យលើសកាលពីយប់(ឲ្យពីរដង) កឹម សុខា៖ សួរ ចិន ថាក្រោកនៅ? ឈ្មោះចិន៖ ថាក្រោកហើយ។ កឹម សុខា៖ ថាឥឡូវខ្ញុំស៊ក លុយតាមទ្វារឱ្យ ដាក់ស្រោមសំបុត្រស៊កឱ្យ ចាំយក ប្រយ័ត្នបាត់ 2 (សំដៅជាលុយ បន្ថែមអាច 200 ដុល្លា ឬ 2000 ដុល្លា)។ ឈ្មោះចិន៖ សួរ ថាបងឯងទៅហើយ? កឹម សុខា ថាមានទាន់ចេញ ឯណា ខ្ញុំស៊ក ទាន់ ចាំស្ងាត់ ។សូមស្តាប់សំឡេងទាក់ទងគ្នាជាបន្តបន្ទាប់រវាងលោក កឹម សុខាជាមួយស្រីក្មេងម្នាក់ទៀត ឈ្មោះអាចិន ដូចតទៅ៖

Posted by រឿងពិត CNRP on Tuesday, March 8, 2016