ក្រហាយ​ដើមទ្រូង​បណ្តាលមកពី​កត្តា​អ្វីខ្លះ​?

ក្រហាយ​ដើមទ្រូង​បណ្តាលមកពី​កត្តា​អ្វីខ្លះ​?

​កត្តា​ជំរុញ​នៃ​អាការៈ​ក្រហាយ​ដើមទ្រូង​មួយចំនួន គឺ​មាន​ភាព​ជាក់ស្តែង​ដូចជា ៖ ម្ទេស​, នំ​សុក​កូឡា និង ក្នុងឱកាស​នៃ​ពិធីបុណ្យ​រំលឹក​គុណ​ជា​ដើម ។ ប៉ុន្តែ​ការ​ក្រហាយ​ដើមទ្រូង គឺ​មិន​ត្រូវបាន​បញ្ឈប់ និង ចាប់ផ្តើម​ជាមួយ​អាហារ​តែ​ម្យ៉ាង​នោះទេ ។ ប្រសិនបើ​អ្នក​មាន​ការ​ក្រហាយ​ដើមទ្រូង​នេះ​ជារឿយៗ វា​គឺជា​ពេល​មួយ​ដែល​អ្នក​ត្រូវ​តែ​ស្វែងរក​មូលហេតុ​ពិតប្រាកដ​នៃ​ទុក្ខទោស នេះ ។

​ការជក់បារី
       ទោះ​ជា​នរណា​ម្នាក់ ត្រូវការ​ហេតុផេល​ផ្សេងទៀង​នៃ​បោះចោល​នូវ​ទំលាប់​នេះ ការជក់បារី​គឺ​ធ្វើអោយ ការ​ច្រាល​នូវ​អាហារ​ចេញពី​ក្រពះ មាន​សភាព​កាន់តែ​អាក្រក់​ឡើង ។​
       ការជក់បារី​អាច​ធ្វើអោយ​វ៉ែន​ដែល​នៅ​ចន្លោះ​ក្រពះ និង បំពង់​អាហារ​ចុះខ្សោយ ( ដូច្នេះ​ទឹក​អាស៊ីត​នៅក្នុង​ក្រពះ​នឹង​ហូរ​ត្រលប់​ចូលទៅ​ក្នុង​បំពង់ អាហារ​វិញ ) និង បណ្តាល​អោយ អំបិល​នៅក្នុង   ទឹកប្រម៉ាត់​ដែល​ធ្វើ​ការរំលាយ​ខ្លាញ់ ធ្វើ​ការចាកចេញ​ពី​ពោះវៀនតូច​ទៅកាន់​ក្រពះ រួច​កាត់​បន្ថយ​សារជាតិ​រំអិល ដែល​វា​ជា​ធម្មតា​ត្រូវ​បង្ហូរ​ចេញ​នូវ ទឹក​អាស៊ីត​នៅក្នុង​ក្រពះ​ចេញពី បំពង់​អាហារ និង ផ្ទុក​នូវ​ប៊ីកា​បូណាត ដែល​ជា​សារជាតិ​ធម្មជាតិ​ម្យ៉ាង​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជាតិ អាស៊ី​ត ។​

​ថ្នាំ​គ្រាប់
    តើ​អ្នក​ហាក់ដូចជា​រងគ្រោះ​ពី ការឈឺ​ក្បាល និង ក្រហាយ​ដើមទ្រូង​ជារឿយៗ​ដែរឬទេ ? ចូរ​គិត​អោយបាន​ពីរដង មុននឹង ឈាន​ទៅ​ដល់​ការប្រើប្រាស់ ថ្នាំ អ៊ី​ប៊ុយ​ប្រូ​ហ្វែ​ន ( ibuprofen) ។ នៅពេល​មាន​ការប្រើប្រាស់​ជា​ទៀងទាត់ នូវ ឱសថ​ប្រឆាំងនឹង​ការ​រលាក​មួយចំនួន​ដូចជា អ៊ី​ប៊ុយ​ប្រូ​ហ្វែ​ន ( ibuprofen) ឬ ណា​ប្រូ​សែន (naproxen ) គឺអាច​ជំរុញ​អោយ​មាន​ការ​ក្រហាយ​ដើមទ្រូង ។ មាន​ឱសថ​តាម​វេជ្ជបញ្ជា​មួយចំនួន​ខ្លះទៀត រួមមាន អង់​ទី​ប៊ី​យូ​ទិច​, កាល់ស្យូម​ឆា​ណែ​ល​ប្លុក​ឃ័រ ( calcium channel blocker) សំរាប់​ជំងឺ​លើស​សម្ពាធ​ឈាម​, ថ្នាំ​សំរាប់​ពង្រីក​ទងសួត​មានដូចជា​អាល់​ប៊ូតេ​រុល ( albuterol ) សំរាប់​ជំងឺហឺត​, ថ្នាំ​ពុក​ឆ្អឹង និង ថ្នាំ​សណ្តំ​មួយចំនួនទៀត ក៏​អាច​ធ្វើអោយ​មាន​អាការៈ​នេះ​ផង​ដែរ ។ សូម​ធ្វើ​ការពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត ប្រសិនបើ​អ្នក​គិតថា ឱសថ​របស់​អ្នក​គឺ​ធ្វើអោយ​អ្នក​មាន​ការ​ក្រហាយ​ដើមទ្រូង អ្នក​មិន​ត្រូវ​ធ្វើ​ការសំរេចចិត្ត​បញ្ឈប់​ការប្រើប្រាស់​ឱសថ​ទាំងនោះ តាម​តែ​ចិត្ត​ឯង​នោះ​ទេ ។​

​សារជាតិ​បន្ថែម​ខ្លាញ់​ត្រី
      ខ្លាញ់ត្រី​មាន​ផ្ទុក​អូ​មេហ្គា​បី អាស៊ីត​ខ្លាញ់ និង ត្រូវបាន​គេ​ជឿថា វា​ជា​វិធី​ធម្មជាតិ​មួយ​ក្នុង​ការគ្រប់គ្រង ជំងឺ​បេះដូង​, ការធ្លាក់​ទឹកចិត្ត និង ស្ថានភាព​សុខភាព​ដ៏ទៃទៀត​ដែល​មិន​អាច​រាប់បាន ។ តែ​ទោះជា​យ៉ាងណាក៏ដោយ វា​ក៏​អាច​បណ្តាលអោយ​មាន​អាការៈ​ក្រហាយដើមទ្រូង​ផង​ដែ​រ ។​
       ខ្លាញ់ របស់​ត្រី គឺ​ហាក់ដូចជា​អាច​រ៉ាប់រង​បាន នូវ​ផល​ប៉ះពាល់​នៃ​ក្រពះ និង ពោះវៀន​។ សាច់​ត្រី គឺ​មាន​ជាតិ​ខ្លាញ់​តិច និង មាន​ជាតិ​ប្រូតេអ៊ីន​ខ្ពស់ ហើយ​វា​ពិតជា​អាហារ​ល្អ​ប្រសើរ​បំផុត​សំរាប់ សំរាប់​អ្នក​ដែល​រងគ្រោះ​ពី​ការ​ក្រហាយ​ដើមទ្រូង នៅពេល​ដែល​វា​ត្រូវ​បាន​គេ​ទទួលទាន​ក្នុង​កំរិត​សមស្រប​សំរាប់​សុខភាព ដែល​វា​ជា​រូបមន្ត​មួយ​ធ្វើអោយ​អាការៈ​ក្រហាយដើមទ្រូង​នេះបាន ស្រាកស្រាន្ត ។​

​ស្ត្រេ​ស (Stress)
     ស្ត្រេ​ស គឺ​ហាក់ដូចជា​អាច​ជំរុញ​អោយ​មាន​ការ​ក្រហាយ​ដើមទ្រូង ប៉ុន្តែ​ទំនាក់ទំនង​នេះ គឺ​មាន​ភាពស្មុគស្មាញ​ជាង​អ្វី​ដែល​អ្នក​គិត ។ ស្ត្រេ​ស​គឺមិន​បណ្ត​ល​អោយ មានការ​កញ្ជ្រោល​ឡើង​នូវ​ការផលិត​អាស៊ីត​នៅក្នុង​ក្រពះ​ទេ ។​
      តែ​ទោះជា​យ៉ាងណាក៏ដោយ ការសិក្សា​មួយ​នៅក្នុង សារព័ត៌មាន​នៃ ការស្រាវជ្រាវ​ចិត្ត និង រាងកាយ​បង្ហាញថា​វា​ជា​ការយល់ឃើញ​នៃ​រោគ​សញ្ញា របស់​អ្នកជំងឺ​ដែល​មាន​អាការៈ​ក្រហាយដើមទ្រូង ហើយ​វា​មិនមែន​ជា​កំរិត​ពិត​
​ប្រាកដ​នៃ​អាស៊ីត​នៅក្នុង​ក្រពះ​នោះទេ គឺ​វា​មាន​ទំនាក់ទំនង​ទៅ​នឹង​ស្ត្រេ​ស ។​
      ម្យ៉ាងវិញទៀត មនុស្ស​ដែល​មាន​ស្ត្រេ​ស គឺ​ហាក់ដូចជា​អាច​ឆាប់​ដឹង​នូវ​រោគសញ្ញា នៃ​ការ​ក្រហាយ​ដើមទ្រូង ឬ ​ឥទ្ធិពល​នៃ​ប្រព័ន្ធ​ប្រសាទ​របស់​ស្ត្រេ​ស ដែល​អាច​បង្កើន​ការឈឺចាប់​នៃ​សសៃប្រសាទ​សំរាប់​ទទួល នៅក្នុង​បំពង់​
​អាហារ ។​

​ជី​អង្កាម
    ជី​អង្កាម ដូចជា ខ្លាញ់​ត្រី គឺជា​កាំបិត​មុខ​ពីរ​នៅ​ពេល​វា​ចូលទៅ​ក្នុង​ក្រពះ ។ តែ ដែល​មាន​ជាតិ ជី​អង្កាម​ថ្នាំ​គ្រាប់​នៃ​ជាតិ​ប្រេង ជាតិ​ជី​អង្កាម​និង ថែម​ទាំង​ស្ករ​គ្រាប់​ដែល​មាន​ជាតិ ជី​អង្កាម ជារឿយៗ​ត្រូវបាន​ប្រើប្រាស់​ដើម្បី ដោះស្រាយ​នូវ​ក្រពះ​ដែល​មាន​បញ្ហា ប៉ុន្តែ​ឱសថ​នេះ​អាច​ផ្តល់​ទុក្ខទោស​ដល់ អ្នក​ដែល​មាន​ជំងឺ​នៃ​ការ​ច្រាល​អាហារ​ចេញពី​ក្រពះ ។​

    ឥទ្ធិពល​នៃ​ភាព​ស្រាកស្រាន្ត និង ការ​ស្ពឹក​នៃ​ជាតិ​ម៉ង់​តុល គឺ​ហាក់ដូចជា​ធ្វើអោយ​វ៉ែន​ដែល​បំបែក ក្រពះ និង បំពង់​អាហារ ( ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​សាច់ដុំ​ខ្ជឹប​នៃ​បំពង់​អាហារ​ផ្នែក​ខាងក្រោម ) ដែល​វា​អាច​បណ្តាលអោយ​អាស៊ីត​នៅក្នុង​ក្រពះ ចាល់​ឡើងទៅ​ក្នុង​បំពង់​អាហារ​បាន​យ៉ាង​ងាយ និង ធ្វើអោយ​ការ​ក្រហាយ​ដើមទ្រូង​មាន​សភាព​កាន់តែ​ធ្ងន់ធ្ងរ ។

​ភាពធាត់​ជ្រុល
    បើ​អ្នក​កាន់តែ​កើន​ទំងន់ នោះ​អ្នកនឹង​ហាក់ដូចជា​មាន​ការ​ក្រហាយ​ដើមទ្រូង ។ កា​សិក្សា​មួយ​នៅក្នុង​ឆ្នាំ ២០០៣​នៅក្នុង ទ​នា​នុប្ប​វត្តិ​នៃ សមាគម​វេជ្ជសាស្ត្រ​របស់​សហរដ្ឋ​អាមេរិក បាន​រកឃើញថា រោគសញ្ញា​នៃ​ច្រាល​ត្រលប់​មកវិញ​នូវ​អាស៊ីត​ក្រពះ មាន​ការកើនឡើង​ជា​មួយ​នឹង ទំងន់​នៃ​រាងកាយ ។​

   ទំនាក់ទំនង​នេះ គឺ​ហាក់ដូចជា​មាន​សភាព​ខ្លាំង​ក្លា​ចំពោះ​ស្ត្រី ជាង បុរស (​ជាពិសេស​ចំពោះ​ស្ត្រី​មុន​ជិត​អស់​រដូវ​)​។​មាន​ការពន្យល់​ផ្សេងៗ​គ្នា ។ ការ​បរិភោគ​អាហារ​បាន​តិចតួច​, ការកើនឡើង​ជ្រុល​នូវ​ខ្លាញ់​រាងកាយ នៅក្នុង​ពោះ​និង​ការបញ្ចេញ​សារ​ជាតិគីមី ដោយ​ខ្លាញ់​នៅក្នុង​រាងកាយ គឺ​ត្រូវបាន​រាប់បញ្ចូល​ថា​ជា ទុក្ខទោស​ដែល​អាច​កើតមាន​។​

​ហ្សែ​ន​របស់​អ្នក
    តើ​អ្នក​មាន​ឆ្ងល់​ទេ ថា​អ្វី​ដែល​ធ្វើអោយ​អ្នក​មាន​ការ​ក្រហាយ​ទ្រូង ? សូម​ក្រលេក​ទៅ​មើល ម្ហូប​នៅលើ​តុ​អាហារ​និង ឳ​ពុក​ម្តាយ​របស់​អ្នក ។ នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ការសិក្សា​លើ​កូនភ្លោះ​បានបង្ហាញ​ថា ៣០​ភាគរយ​ទៅ​៤៥​ភាគរយ​នៃ ការ​ប្រឈម​នឹង​គ្រោះថ្នាក់​របស់​អ្នក ចំពោះ​ជំងឺ​នៃ​ការ​ច្រាល​អាហារ​ចេញពី​ក្រពះ គឺ​អាស្រ័យ​ទៅលើ​កត្តា​ហ្សែ​ន ។ ( ហើយ​ផ្នែក​ដែល​នៅសល់ គឺ​ផ្អែក​ទៅលើ​អ្វី​ដែល​អ្នក​ទទួល​ទាន ថា​តើ​អ្នក​មាន​ជក់បារី  និង ហាត់ប្រាណ​ដែរឬទេ ? ) ។​

    ការពន្យល់​នៃ​កត្តា​ធម្មជាតិ​តំណពូជ​នៃ ជំងឺ​ច្រាល​អាហារ​ចេញពី​ក្នុង​ក្រពះ​នេះ គឺជា​ការ​ពិត​ទាំងស្រុង ។ វា​អាច​បណ្តាលមកពី ការទទួលយក​នូវ លក្ខណៈ​នៃ​រូបរាងកាយ មានដូចជា ភាពមិនប្រក្រតី​នៅក្នុង មុខងារ​របស់​ក្រពះ​ឬ ក៏ ការ​ឆាប់​ទទួល​នូវ​ការ​រំញោច​ទៅ នឹង​អាស៊ីត​នៅក្នុង​ក្រពះ ៕

​ប្រែ​សម្រួល​ដោយ​៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី08  មីនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។