​ចំណុច​គួរ​យល់​ដឹង​អំពី​ជំងឺ​គ្រុន​ពោះវៀន​

​ចំណុច​គួរ​យល់​ដឹង​អំពី​ជំងឺ​គ្រុន​ពោះវៀន​

​ជំងឺ​គ្រុនពោះវៀន​ត្រូវ​បាន​បង្កឡើង​ដោយ​បាក់តេរី​ពពួក Salmonella Typhi (S. Typhi) ដែល​ត្រូវបាន​ទាក់ទង​ទៅនឹង​បាក់តេរី​ដែល​ធ្វើអោយ​អាហារ​ពុល​។ បាក់តេរី​ពពួក Salmonella Typhi នេះ​រស់នៅ​ក្នុង​មនុស្ស ហើយ​ត្រូវបាន​ចម្លង​តាមរយៈ​លាមក និង​ទឹកនោម​របស់​មនុស្ស​។​

​នៅពេល​ដែល​បាក់តេរី​ចូលទៅ​ក្នុង​ខ្លួន​, ពួកវា​ធ្វើ​ការបង្កបង្កើត​កូន​យ៉ាង​លឿន ហើយ​រាលដាល​ចូលទៅ​ក្នុង​ចរន្តឈាម​។ ខ្លួន​របស់​យើង​ឆ្លើយ​តប​មក​វិញ​ដោយ​មាន​គ្រុ​នក្តៅ និង​រោគសញ្ញា​ដទៃទៀត​, ជាធម្មតា​រោគសញ្ញា​ទាំងនោះ​កើតមានឡើង​ក្នុង​រយៈពេល​មួយ ទៅ​២​សប្តាហ៍​ក្រោយ​ការចូល​របស់​បាក់តេរី​ទៅ​ក្នុង​ខ្លួន​។ រោគសញ្ញា​អាចមាន​ពី​កម្រិត​ស្រាល​ទៅ​ធ្ងន់ ហើយ​ជា​ធម្មតា​បាត់​ទៅ​វិញ​ពី​២ ទៅ​៥​ថ្ងៃក្រោយ​ការព្យាបាល​ដោយ​ថ្នាំ​អង់​ទី​ប៊ី​យូ​ទិច​។​

​ប្រសិនបើ​មិន​ព្យាបាល​ទេ​នោះ​, ជំងឺ​គ្រុនពោះវៀន​អាចវិ​វត្តមាន​ក្នុង​រយៈពេល​លើស​ពី​មួយ​ខែ និង​ក្លាយទៅជា​ធ្ងន់ធ្ងរ និង​គម្រាមកំហែង​ដល់​អាយុជីវិត​។​ក្រោយ​ពី​ជាសះស្បើយ​ពី​ជំងឺ​គ្រុន​ពោះវៀន , មនុស្ស​មួយចំនួន​អាច​ក្លាយទៅជា​ទីកន្លែង​ស្នាក់នៅ​របស់​បាក់តេរី​នេះ​។ នេះ​មានន័យ​ថា ពួក​វា​មិន​បង្ក​អោយមាន​រោគសញ្ញា​នោះទេ​, ប៉ុន្តែ​ពួកវា​មាន​វត្តមាន​នៅក្នុង​ខ្លួន និង​អាច​ចម្លង​ទៅកាន់​អ្នក​ដទៃ​បាន​។​

តើ​មនុស្ស​អាច​ទទួល​វា​បាន​ដោយ​របៀប​ណា​?
ជាធម្មតា មនុស្ស​នឹង​កើត​ជំងឺ​គ្រុនពោះវៀន​ដោយសារ​ការផឹក​ភេសជ្ជៈ ឬ​ញ៉ាំ​អាហារ​ដែល​ត្រូវបាន​ប៉ះពាល់​ដោយ​អ្នក​មាន​ជំងឺ​គ្រុនពោះវៀន​នេះ​។ អ្នក​ដែល​ត្រូវ​បាន​ឆ្លង​អាច​ចម្លងជំងឺ​នេះ​ទៅ​កាន់​អ្នកដទៃ​ទៀត​ដោយ​ផ្ទាល់ (​ការប៉ះពាល់​មនុស្ស​ម្នាក់​ទៀត​ដោយ​មិន​បាន​លាង​សម្អាត​ដៃ​ជាដើម​)​។ មនុស្ស​ក៏​អាច​ឈឺ​បាន​ដោយ​ការផឹក​ទឹក​ដែល​ត្រូវ​បាន​ចម្លង​ដោយ​កាកសំណល់​ដែល មាន​វត្តមាន​របស់​បាក់តេរី S. Typhi នេះ​៕

ប្រែសម្រួល៖ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី08  មីនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។