​មូលហេតុ​ដែល​អ្នក​គួរ​ជ្រើសរើស​គ្រាប់​ល្ពៅ​មក​ទទួល​ទាន​

​មូលហេតុ​ដែល​អ្នក​គួរ​ជ្រើសរើស​គ្រាប់​ល្ពៅ​មក​ទទួល​ទាន​

​ក្នុងចំណោម អត្ថប្រយោជន៍​ទាំងអស់​របស់​គ្រាប់​ល្ពៅ វា​គឺជា​គ្រាប់​ធញ្ញជាតិ​តែមួយគត់​ដែល​មាន​សមត្ថភាព​ក្នុងការ​ទប់ទល់​នឹងរ​បប​អាហារ​ដែល​មាន​ជាតិ​អាស៊ីត​ខ្ពស់​។​

​ខាងក្រោម​នេះ​គឺ​ជា​ការណែនាំ​ពី​អត្ថប្រយោជន៍​នៃ​គ្រាប់​ល្ពៅ​៖

  • គ្រាប់​ល្ពៅ​មាន​ជាតិ​កាល់ស្យូម​ខ្ពស់ គឺ​ប្រហែល ៥៥៩​ក្រាម ក្នុង​គ្រាប់​ល្ពៅ ១០០​ក្រាម​។​
  • គ្រាប់​ល្ពៅ​សម្បូរ​ទៅ​ដោយ​សារធាតុ​ខនិជ​ដូចជា​ម៉ាញេស្យូម​ផូស្វ័​រម៉ង់​ហ្គា​ណែ​ស​ដែក​និង​ទង់​ដែង​។​
  • គ្រាប់​ល្ពៅ​មាន​ផ្ទុក​ហ្វីតូ​ស្តេ​រ៉ុល (phytosterols) ដែល​ជា​សមាសធាតុ​សម្រាប់​ជួយ​កាត់បន្ថយ​កម្រិត​នៃ​កូរ៉េ​ស្តេ​រ៉ុល​មិនល្អ​។
  • គ្រាប់​ល្ពៅ​មាន​ផ្ទុក​សមាសធាតុ​អែល​ត្រី​ប​តូ​ហ្វេ​ន (L-tryptophan)​ដែល​ជួយ​ធ្វើឲ្យ​គេ​ង​លក់​ស្រួល​និង​កាត់បន្ថយ​សភាព​ជំងឺ ធ្លាក់​ទឹកចិត្ត​។ ត្រី​ប​តូ​ហ្វេ​ន​ត្រូវបាន​បំ​លែង​ទៅ​ជា​សារធាតុ​សេរ៉ូ​តូនី​ន (serotonin) និង​នី​អាស៊ី​ន (niacin)​។ សេរ៉ូ​តូ​នីនមាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត​ក្នុង​ការធ្វើ​ឲ្យ​អ្នកគេង​បាន លក់​ស្រួល​។​
  • គ្រាប់​ល្ពៅ​សម្បូរ​ទៅ​ដោយ​សារធាតុ​ស័ង្កសី ដែល​ធ្វើឲ្យ​វា​គឺជា​អ្នក​ការពារ​ពី​ធម្មជាតិ​ប្រឆាំង​នឹង​អាការៈ​ឆ្អឹង ប្រែ​ទៅជា​ប្រេះ​ស្រួយ​។ ការ​ទទួលទាន​សារធាតុ​ស័ង្កសី​តិច​ទាក់ទង​ទៅនឹង​អត្រា​ហានិភ័យ​ខ្ពស់​នៃ​សភាព ឆ្អឹង​ប្រែ​ទៅ​ជា​ប្រេះ​ស្រួយ​។​
  • គ្រាប់​ល្ពៅ​គឺជា​ប្រភព​ដ៏​ល្អ​នៃ​វីតាមីន​E ព្រោះ​វា​មាន​ផ្ទុក​តូ​កូហ្វេ​រ៉ុល (tocopherol) ដែល​ជា​សមាសធាតុ​នៃ​វីតាមីន​E  ដល់​ទៅ ៣៥,១០​មី​លី​ក្រាម ក្នុង​គ្រាប់​ល្ពៅ ១០០​ក្រាម​។​
  • គ្រាប់​ល្ពៅ​ជា​ប្រភព​នៃ​ក្រុម​វីតាមីន​B៖ ធី​អាមីន (thiamin) រី​បូ​ហ្លា​វី (riboflavin) នី​អាស៊ី​ន (niacin) អាស៊ីត​ផាន​តូ​ថេ​និច (pantothenic acid) វីតាមីន​B6 ពី​រី​ដុក​ស៊ីន (pyridoxine)​និង​ហ្វូ​លាត​(folates)​។​
  • គ្រាប់​ល្ពៅ​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន​៖ ក្នុង​គ្រាប់​ល្ពៅ ១០០​ក្រាម មាន​ប្រូតេអ៊ីន ៣០​ក្រាម​។​
  • គ្រាប់​ល្ពៅ​ជួយ​បង្ការ​ការកកើត​នៃ​គ្រួស​ក្នុង​តម្រង់​នោម​។​
  • គ្រាប់​ល្ពៅ​ជួយ​កាត់បន្ថយ​ការ​រលាក​ឬ​ហើម​នៃ​ជំងឺ​សន្លាក់​ដោយ​គ្មាន​ផលប៉ះពាល់​ជាមួយនឹង​ថ្នាំ​បំបាត់​ការ​ហើម​ឡើយ ៕

ប្រែសម្រួល៖ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី08  មីនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។