តំណក់ញើស​ឈាម​របស់​ម៉ែឪ​ដែល​ខំធ្វើការ ក៏​ព្រោះតែ​ចង់​ឲ្យ​កូន​បាន​រៀន​

​អ្នកប្រាជ្ញ​បាន​ពោលថា «​មនុស្ស​ល្ងង់ កាលបើ​មាន​ពេល ក៏​រីករាយ​ភ្លើតភ្លើន​ទៅក្នុង​ការរក​អាហារ​ឆ្ងាញ់ៗ មក​ដាក់​មាត់ ដាក់​ពោះ​។ ចំណែក​មនុស្ស​ឆ្លាត កាលបើ​មាន​ពេល​ហើយ ក៏​រីករាយ​ក្នុង​ការរក​អាហារ​មក​ដាក់​ខួរក្បាល​នាំ​ឲ្យ​មាន​បញ្ញា ដូច្នេះ កូន​ម៉ែ​ត្រូវ​រៀន​ច្រើន អាន​ច្រើន ស្តាប់​ច្រើន ហើយ​សំខាន់បំផុត​ត្រូវមាន​មិត្ត​ល្អ​»​។​

​ម៉ែ​សូម​ឲ្យ​កូន​តាំងចិត្ត​រៀន​ដោយ​ល្អ គ្រប់​វិជ្ជា​ទាំងអស់​ដែលជា​វិជ្ជា​មាន​ប្រយោជន៍​។ ម៉ែ​សូម​ឲ្យ​កូន​អស់ប្រាក់​ក្នុង​ការដូរ​យក​នូវ​ចំណេះវិជ្ជា​។ ប្រាក់​នោះឯង បើ​មិន​អស់​ទៅ​ដើម្បី​បាន​នូវ​ចំណេះវិជ្ជា​ទេ ក៏​ត្រូវអស់​នៅក្នុង​ផ្លូវ​ដទៃ​ដែរ ដូចជា ការប្រើប្រាស់​សម្លៀកបំពាក់ ការបរិភោគ​ចំណីអាហារ​ជាដើម តែ​របស់​នោះ​មិនមាន​តម្លៃ​ដូច​វិជ្ជា​ទេ ថែមទាំង​មិន​ឋិតថេរ​យឹ​ន​យូរ​ទៀតផង​។ ឯ​ចំណែក​វិជ្ជា​វិញ ជា​របស់​ឋិតថេរ​ជាប់​តាម​ខ្លួន​កូន​រហូត​មួយជីវិត ប្រើ​ប៉ុនណា​ក៏​មិនចេះ​អស់ រឹតតែ​ជីក​រឹតតែ​ជួប រឹតតែ​ស្រាវជ្រាវ​រឹតតែ​ចេះ រឹតតែ​ប្រើ​រឹតតែ​ជំនាញ ដូច្នេះ​ការចាយវាយ​ប្រាក់​ដូរ​យក​នូវ​ចំណេះដឹង ទើប​បណ្ឌិត​ពោល​សរសើរ​។​

​ម៉ែ​សូម​ឲ្យ​កូន​នឹករលឹក​ជានិច្ច​ថា ប្រាក់​មួយរយៗ​នេះ​គឺជា​តំណក់ញើស​ឈាម​របស់​ម៉ែឪ​ដែល​ខំប្រឹង​ធ្វើការ​។ ម៉ែ​សូម​ឲ្យ​កូន​យល់ដឹង​ក្នុងការ​ចាយប្រាក់ គឺ​ត្រូវ​ចាយ​ឲ្យ​មាន​ប្រយោជន៍​ជាទីបំផុត​។ ព្យាយាម​យកឈ្នះ​ចិត្តអាក្រក់​របស់ខ្លួន​ឯង កុំ​ខ្ជះខ្ជាយ​ខ្ជោកខ្ជាក​ឲ្យ​សោះ​។​

​សូម​កូន​ម៉ែ​ខំ​ប្រឹងរៀន​ឲ្យ​បាន​ឡើង​ថ្នាក់​រាល់​ឆ្នាំ ព្រោះ​ការរៀន​ធ្លាក់​ត្រូវ​ត្រួតថ្នាក់​នោះ គឺជា​ការ​ខូច​ពេលវេលា ខូច​កម្លាំងចិត្ត និង​អស់ប្រាក់​ថែម​ផ្ទួន​ទៅទៀត​ផង​៕

​ប្រភព​៖ សៀវភៅ​ម៉ែ របស់​អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស​

អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​