ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្ត​កំពង់​ឆ្នា​ង​៖ ក្រុម​ចែកចាយ និង​ប្រើប្រាស់​ថ្នាំ​ញៀន​ចំនួន​៦​នាក់ រួម​ជាមួយ​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកកចំនួន​១​កញ្ចប់​ធំ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង សហការ​ជាមួយ​សមត្ថកិច្ច​នគរបាល​ប្រឆាំង​គ្រឿងញៀន ឡោម​ព័ទ្ធ​ចាប់ខ្លួន នៅ​ម៉ោង​២​និង​៣០​នាទី រសៀល​ថ្ងៃ​ទី​០៨ ខែមីនា ឆ្នាំ​២០១៦ ក្នុងភូមិ​ទី​៧ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង ខណៈ​ដែល​ពួក​គេ​កំពុង​ធ្វើ​សកម្មភាព​ចែកចាយ និង​ប្រើប្រាស់​ថ្នាំញៀន​។

សមត្ថកិច្ច​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត បានឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៦​នាក់​ដែល​បាន​ចាប់ខ្លួន​មាន ១-​ឈ្មោះ ផៃ សុមាលី អាយុ​២៨​ឆ្នាំ ជា​ម្ចាស់ផ្ទះ ២-​ឈ្មោះ មាស ប៊ុ​នរ​ក្ស័ អាយុ២៦​ឆ្នាំ ៣-​ឈ្មោះ ឡាយ ចាន់​រស្មី អាយុ​២៣​ឆ្នាំ ៤-​ឈ្មោះ អឹ​ម ផល្លា អាយុ​២៦​ឆ្នាំ ៥-​ឈ្មោះ ចិ សុបិន អាយុ​២៤​ឆ្នាំ និង​៦-​ឈ្មោះ តាំង ង៉ូ​វ​ហេង អាយុ​១៨​ឆ្នាំ ក្រុម​នេះ​មាន​ទីលំនៅ​ភូមិ​ទី​៧ សង្កាត់​ខ្សា​ម​។

សមត្ថកិច្ច​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ដោយ​មាន​សេចក្តី​រាយ​ការ​ណ៏​ពី​ប្រជាពលរដ្ឋ​ពី​សកម្មភាព​របស់​ជនសង្ស័យ​ខាងលើ ដែល​កំពុង​ចែកចាយ​និង​ប្រើប្រាស់​ថ្នាំ​ញៀន​។ សមត្ថកិច្ច​នគរបាល​ក្រុង​និង​ខេត្ត បាន​សហការ​ណ៏ ព័​ទ្ឋ​ចាប់​ជនសង្ស័យ​ទាំង​៦​នាក់​ខាងលើ​នៅ​ក្នុងផ្ទះ​    ​ឈ្មោះ ផៃ សុមាលី​។ សមត្ថកិច្ច​បាន​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​១​កញ្ចប់​ធំ គ្រាប់​ថ្នាំ​ផ្កាឈូក​ចំនួន​៧​គ្រាប់​(​សង្ស័យ​ថ្នាំ​ញៀន​ប្រភេទ​W.Y ) ប្រាក់​ជាង​២០​ម៉ឺន​រៀល ប្រាក់​ដុល្លារ​៤៣​ដុល្លារ ទូរស័ព្ទ​ដៃ​៥​គ្រឿង ម៉ូតូ​១​គ្រឿង និង​ឧ​បករ​ណ៏​សម្រាប់​ជក់​១​ចំនួន​ទៀត​។

ជនល្មើស​ទាំង​៦​នាក់​និង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​កា​រិ​យាយ​ល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់  ៕