៧ អាហារ​សម្រក​ទម្ងន់​ងាយៗ​មិនបាច់​អស់ប្រាក់​

6 Videos

​សម្រាប់​សុភាពនារី​រឿង​សម្រក​ទម្ងន់​ជា​បញ្ហា​ធំ​មួយ​ក្នុង​ជីវិត ព្រោះ​មិនគ្រាន់តែ​ត្រូវការ​ពេលវេលា​ដើម្បី​ហាត់ប្រាណ​ប៉ុណ្ណោះ​ទេ​ថែមទាំង​ត្រូវ​បង្ខំចិត្ត​គ្រប់គ្រង​អាហារពោលគឺ​ត្រូវ​ទទួលទាន​អាហារ​ដែលមិន​បង្ក​ឱ្យ​ឡើង​ទម្ងន់​អាហារ​ដែលមាន​កាឡូរី​ទាបដែល​អាហារ​អស់ទាំងនោះ​មិនមែន​មានតម្លៃ​ទាប​ដូច​កាឡូរី​ដែល​បានទទួល​ឡើយ ។ ថ្ងៃនេះ​ទើប​យើង​បានជ្រើសរើស​អាហារ​សម្រក​ទម្ងន់​បែប​តម្លៃ​ក៏​ទាប​កាឡូរី​ក៏​ទាបមក​ជម្រាបជូន​សុភាពនារី​ដូចខាងក្រោម​នេះ ។

១-​ត្រី​ធូ​ណា​កំប៉ុង​

M88

​អាចនិយាយបាន​ថា​ជា​អាហារ​សម្រក​ទម្ងន់​បែប​សំចៃ​បំផុតព្រោះ​ត្រី​ធូ​ណា​កំប៉ុង​មានតម្លៃ​ថោក​ងាយ​រក​ទិញហើយ​ថែមទាំង​ផ្តល់​សារធាតុ​អាហារ​ដ៏​ចាំបាច់​ដល់​រាងកាយ​បែប​មាន​ជាតិ​ខ្លាញ់​តិច​ផងដែរ ។ ពោលគឺ​ត្រី​ធូ​ណា ១ កំប៉ុង​មាន​ជាតិ​ខ្លាញ់​ត្រឹមតែ ១ ក្រាម ប៉ុន្តែ​ផ្តល់​ប្រូតេអ៊ីនខ្ពស់​រហូតដល់​ទៅ ៤០ ក្រាម​ឯណោះ និង មាន​ស៊ី​ឡេ​នៀមដែលមាន​មុខងារ​ជួយ​ភ្ញោ​ចការ​ធ្វើការ​របស់​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ឱ្យ​ជំរុញ​ដុតបំផ្លាញ​ថាមពលហើយ​ថែមទាំង​សម្បូរ វីតាមីន B12 និង វីតាមីន D ទៀតផង ។​

៧ អាហារ​សម្រក​ទម្ងន់​ងាយៗ​មិនបាច់​អស់ប្រាក់​

២-​ស៊ុត​
​ដូចដែល​យើង​បានដឹងហើយថា​ស៊ុត​ជា​អាហារ​ដែល​ជួយ​ពង្រឹង​សាច់ដុំ សម្បូរ​ទៅដោយ​ប្រូតេអ៊ីន​និង​សារធាតុ​អាហារ​ផ្សេងៗ​ដែល​ចាំបាច់​ចំពោះ​រាងកាយ​ជាច្រើន អា​ចរក​ទិញ​បាន​ងាយ​តម្លៃ​ក៏​ថោក ។ អ្វីដែល​សំខាន់​នោះ​គឺ​ការទទួល​ទាន​ស៊ុត​ជា​អាហារ ពេលព្រឹក​រាល់ថ្ងៃ​នឹង​ជួយ​បង្កើន​ការដុត​បំផ្លាញ​ជាតិ​ខ្លាញ​អាច​និយាយបានថា បាន​ឆ្អែត​ពោះ​ហើយ​បាន ចំណេញ​ប្រា​ក់ទៀត ។

៧ អាហារ​សម្រក​ទម្ងន់​ងាយៗ​មិនបាច់​អស់ប្រាក់​

៣-​ស្ពៃ​ផ្កា (​ស្ពៃមើម​)
​ច្បាស់​ណាស់​ថាក្នុងកំលុងពេល​សម្រក​ទម្ងន់​បន្លែ​ចាត់ទុកជា​អាហារ​ដែល​ទទួលទាន​ហើយធ្វើឱ្យ​សប្បាយ​ចិត្តខ្លាំងព្រោះ​វា​មិន​ធ្វើឱ្យ​ធាត់ ។ សាកល្បង​រក​ស្ពៃ​ផ្កា​មួយ​មើម​មក​ធ្វើ​អាហារសម្រក​ទម្ងន់​របស់​អ្នក ព្រោះ​វា​មិន​គ្រាន់តែ​ជួយ​ឱ្យ​ទម្ងន់​ស្រក​ប៉ុណ្ណោះ​ទេថែមទាំង​មានតម្លៃ​ថោក​ទៀតផង ។​

៤-​ស្រូវ​អូត​
​អ្នក​អាច​មិន​ជឿថា​ស្រូវ​អូត​មួយ​មុខ​អាច​យកមក​ធ្វើជា​ម្ហូប​សម្រក​ទម្ងន់​បាន​ច្រើន​មុខមិន​ចំពោះ​ថា​អ្នក​ជ្រើសរើស​ទទួលទាន​ជាមួយ​ទឹកដោះគោ​មាន​ជាតិ​ខ្លាញ់​ទាប​ឬ​អាចទទួលទាន​ជាមួយ​ទឹក​ស៊ុប​ធ្វើជា​អាហារ​ពេលព្រឹក​បែប​ស្រាលៗ​ពោះ​ហើយ​តម្លៃ​ក៏​ថោក​ ។

៥-​ឃឹ​ន​ឆាយ​
​ជា​បន្លែ​មួយ​មុខ​ទៀត​ដែលមាន​តម្លៃថោក ប៉ុន្តែ​បង្កប់​ដោយ​គុណសម្បត្តិ​លើសពី​តម្លៃ ដែល​សម្បូរ​ទៅដោយ​វីតាមីន អំបិល​រ៉ែ ថែមទាំង​មានជាតិ​សរសៃ​ដ៏​ល្អ​ចំពោះ​ប្រព័ន្ធ​បញ្ចេញ​កាកសំណល់​ហើយ​អ្វីដែល​ពិសេសជាងនេះទៀត​នោះវា​ជា​បន្លែ​ដែលមាន​ទឹក​ច្រើន​ទទួលទាន​ហើយ​ធ្វើឱ្យ​នឹង​ពោះ​លែង​ចង់​ទទួលទាន​អ្វី​បន្ថែម ។ ម្តងនេះ​រាង​ស្វែ​លៗ​ក៏​នៅ​មិន​ឆ្ងាយ​ពី​អ្នក​ឡើយ ។

៦-​ទឹក​សណ្តែក ទឹកដោះគោ​គ្មាន​ជាតិ​ខ្លាញ់​
​សុភាពនារី​ដែល​ចូលចិត្ត​ផឹក​ទឹកដោះគោ ហើយ​នៅតែ​អាច​ផឹក​ទឹកដោះគោ​បាន​ដូច​ចិត្ត ទោះបីជា​ស្ថិតក្នុង​កំលុងពេល​កំពុង​ធ្វើការ​សម្រក​ទម្ងន់​ក៏ដោយ​ក៏​អ្នក អាច​ផឹកទឹក​សណ្តែក​ដែល​សម្បូរ​ទៅដោយ​វីតាមីន D វីតាមីន​B12 និង ម៉ាញេស្យូម កាល់ស្យូម​ជួយ​ឱ្យ​ឆ្អឹង​រឹងមាំ​ល្អ​ផងដែរ​ដោយ​ក្នុង​ទឹក​សណ្តែក ទឹកដោះគោ​គ្មាន​ជាតិ​ខ្លាញ់ ១ កែវ មាន​កាឡូរី​ត្រឹមតែ ៣០ កាឡូរី​ប៉ុណ្ណោះ ។ ដូច្នេះ​យើង​អាច​ផឹក​បាន​ដោយមិនមាន​ការព្រួយបារម្ភ​រឿង​ឡើង​ទម្ងន់និងប្រាក់កាស ។

៧ អាហារ​សម្រក​ទម្ងន់​ងាយៗ​មិនបាច់​អស់ប្រាក់​

៧-​ទឹកដោះគោ​ជូរ​រសជាតិ​ធម្មជាតិ​
​ការទទួល​ទាន​យ៉ា​អួរ ឬ ទឹកដោះគោ​ជូរ​វា​មិន​គ្រាន់តែ​ជួយ​បង្កើនអតិសុខុមប្រាណ​ល្អ​ក្នុង​ពោះវៀន​ជួយ​ឱ្យ​ប្រព័ន្ធ​បញ្ចេញ​កាកសំណល់ធ្វើការ​បានល្អ​ប៉ុណ្ណោះ​ទេប៉ុន្តែ​វា​ថែមទាំង​ជួយ​ឱ្យ​អ្នក​ឆ្អែត​នឹង​ពោះ​បានយូរ​មិន​ចង់​ទទួលទាន​ចំណីចិ​ប​ចុ​ប​ផងដែរ ។

៧ អាហារ​សម្រក​ទម្ងន់​ងាយៗ​មិនបាច់​អស់ប្រាក់​

​សុភាពនារី​ណា​ដែល​កំពុង​សម្លឹង​រកមុខ​ម្ហូប​ក្នុងពេល​សម្រក​ទម្ងន់​បែប​មិនសូវ ចំណាយ​ប្រាក់​ច្រើន​សូមកុំ​ភ្លេច​រកមុខ​ម្ហូប​ខាងលើនេះ​មក​ដាក់​ក្នុង​ទូទឹកកក​ទុក​ធ្វើ​ម្ហូប ។ ប៉ុន្តែ​ក៏​កុំ​ភ្លេច​ទទួលទាន​អាហារ​ឱ្យ​សមាមាត្រ​ហើយ​ហាត់ប្រាណ​ឱ្យបាន​ទៀត​ទាត់​ផង​ដើម្បីបាន​ទាំង​រាង​ស្វែ​ល​ស្អាត​បាន​ទាំង​សុខ​ភាពល្អ​ទៀតផង ៕ ឆាន់ ចំ​រ៉ា​