ពិព័រណ៍​វិទ្យាសាស្ត្រ និង​វិស្វកម្ម​កម្ពុជា លើក​ទី ២ នឹង​ប្រព្រឹត្តឡើង​នៅ​ថ្ងៃទី​៩ មីនា​នេះ

​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា ស្ថានទូត​អង់គ្លេស អាមេរិក និង​កាណាដា​ប្រចាំ នឹង​បើក​មហោស្រព​ជាតិ​វិទ្យាសាស្ត្រ និង​វិស្វកម្ម​កម្ពុជា លើក​ទី​២ ផ្សព្វផ្សាយ​អាជីព​ការងារ​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា (STEM) ដើម្បី​លើកកម្ពស់​ការអភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា​។​

​ពិព័រណ៍​វិទ្យាសាស្ត្រ និង​វិស្វកម្ម​កម្ពុជា លើក​ទី ២​នេះ នឹង​ប្រព្រឹត្តឡើង​ចាប់ពី​ម៉ោង ៩:០០​ព្រឹក ដល់​ម៉ោង ៥:០០ រសៀល នៅ​ថ្ងៃទី​៩ ដល​ថ្ងៃទី ១១ ខែមីនា ឆ្នាំ​២០១៦ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (​សាលា​តិច​ណូ​)​។ សិ​ស្សិ និស្សិត​អាច​ចូលរួម​ស្វែងយល់​ពី​ការសិក្សា និង​ការងារ​ទាក់ទង​នឹង​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា ដោយ​ឥតគិតថ្លៃ​។

​បើតាម​សៀវភៅ​ម​គ្គុ​ទេសន៍​ការងារ​ចំណងជើង​ថា មុខរបរ ឬ​អាជីព​នៅពេល​អនាគត ក្នុង​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា (STEM: Science, Technology, Engineering, Math) វិជ្ជាជីវៈ​អាជីព​ចំនួន ២០ លើ​ផ្នែក STEM នឹងមាន​តម្រូវការ​ខ្ពស់ នៅ​កម្ពុជា រយៈពេល ១០​ឆ្នាំ ខាងមុខ​។ បណ្តា​ប្រទេស​ទូទាំង​ពិភពលោក និង​ប្រទេស​កម្ពុជា បាន និង​កំពុង​ផ្តោត​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ផ្នែក STEM នេះ សម្រាប់​អភិវឌ្ឍ​ប្រទេសជាតិ​។​

​អាជីព​វិជ្ជាជីវៈ STEM ចំនួន ២០ រួមមាន ផ្នែក​សំណង់ (​ស្ថាបត្យករ​, វិស្វករ​សំណង់​ស៊ីវិល​, មេការ​សំណង់​, អ្នកឯកទេស​ផ្នែក​សុវត្ថិភាព និង​សុខភាព និង​នាយក​គម្រោង​) ផ្នែក​ផលិតកម្ម (​ប្រធាន​ក្រុម​សង្វាក់​ផលិតកម្ម​, អ្នកបច្ចេកទេស​គ្រឿង​ម៉ាស៊ីន​ស្វ័យប្រវត្តិ​) ផ្នែក​ថាមពល និង​សេវា​ផ្គត់ផ្គង់​សាធារណៈ (​អ្នកជំនាញ​ផ្នែក​ផ្គត់ផ្គង់​ទឹក​, អ្នកជំនាញ​អនាម័យ​ទឹក​) អាហារ និង​ភេសជ្ជៈ (​អ្នកឯកទេស​ផ្នែក​គុណភាព​ចំណីអាហារ​) ផ្នែក​សុខភាព និង​វិទ្យាសាស្ត្រ (​អ្នក​គីមី វិទ្យា​, អ្នកឯកទេស​សុខភាព​សាធារណៈ​, វេជ្ជបណ្ឌិត​, អ្នកបច្ចេកទេស​នៅ​មន្ទីរពិសោធន៍​វេជ្ជសាស្ត្រ និង​អ្នក​ចិត្ត​វិទ្យា​) ផ្នែក​គ្រឿងយន្ត (​ជាង​ម៉ាស៊ីន​) ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន (​អ្នកឯកទេស​ភ្ជាប់​បណ្តាញ​, អ្នកបង្កើត​សូ​ហ្វ​វែ​) និង​ផ្នែក​សេវាកម្ម​ហិរញ្ញវត្ថុ (​អ្នកសេដ្ឋកិច្ច​, អ្នក​គណនា​តម្លៃ​, និង​អ្នកវិភាគ​ហរិញ្ញវត្ថុ​)​។​

​លោកអ្នក​អាច​ទាញយក​សៀវភៅ​ម​គ្គុ​ទ្ទេស​ន៏ មុខរបរ ឬ​អាជីព​នៅពេល​អនាគត ក្នុង​វិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា តាមរយៈ Links ខាងក្រោម និង​ហ្វេ​ស​ប៊ុ​ក STEM ៕

អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​