Q&A: នាង​ខ្ញុំ​មាន​ដុំ​សាច់​រឹងៗ​លើ​សុដន់ តើ​ត្រូវធ្វើ​ម៉េច ?

6 Videos

​សំណួរ ៖ នាង​ខ្ញុំ​មាន​សំណួរ​មួយ​ចង់​ជម្រាប​សួរថា មិនដឹង​ជា​កើត​ដុំ​សាច់​អ្វី​ទេ​មាន​លក្ខណៈ រឹងៗ​នៅ លើ​សុដន់​វា​ធ្វើឱ្យ​ឈឺ​មែនទែន តើ​ត្រូវធ្វើ​ដូចម្តេច ?

ចម្លើយ ៖ មូលហេតុ​ភាគច្រើន​ដោយសារតែ​ការបង្ហូរ​ទឹកដោះ​ចេញពី​សុដន់​មិនសូវ​បានល្អ តាមរយៈ​ការ​បំបៅកូន​មិនបាន​ញឹកញាប់​យក​ម្រាមដៃ​គាប​ឬ​សង្កត់​សុដន់​ចន្លោះពេលបំបៅកូន​កម្លាំង​សង្កត់​របស់​អាវទ្រនាប់​ដែល​រអិល​ទៅ​សង្កត់​សុដន់​ពេល​កំពុង​បំបៅកូនសុដន់​ធំ​ទឹកដោះ​ហូរ​ចេញពី​ផ្នែក​ក្រោម​មិន​ស្រួលការដែល​ទឹកដោះ​បង្ហូរ​ចេញមិនសូវ​ស្រួល​ធ្វើឱ្យ​ស្ទះ​បំពង់​បង្ហូរ​ទឹកដោះ។​

M88

​ដំណោះស្រាយ​គឺ​ត្រូវ​បំបៅកូន​ឱ្យបាន​ញឹកញាប់​រៀងរាល់ ២-៣ ម៉ោង​ម្តង​ដើម្បីឱ្យទឹកដោះ​ចេញ ។ លញ់​ច្របាច់​សុដន់​ថ្នមៗ​លើ​ក្បាល​សុដន់​ស្អំ​សុដន់ដោយ​ទឹក​ក្តៅ សម្រួល​ឥរិយាបថ​បំបៅកូន​ដោយ​ដាក់​យ៉ាងណា​ឱ្យ​ចង្កា​របស់​កូនសង្កត់​លើ​បរិវេណដុំ​សាច់​រឹងៗ​នោះ​ពេល​កូន​បឺត​ចង្កា​របស់​កូន​នឹង​ជួយ​សង្កត់​ត្រង់​បរិវេណ​ដុំ​សាច់​រឹងធ្វើឱ្យ​ទឹកដោះ​ចេញ​បានល្អ ។ បើ​ឈឺ​ខ្លាំង​ត្រូវ​លេបថ្នាំ​បំបាត់​ការឈឺចាប់ ៕​