សម្តេច ស ខេង សម្រេច​ជ្រើសរើស​អភិបាលខេត្ត​ផ្ទាល់ ដើម្បី​លុបបំបាត់​ការអន្តរាគមន៍​

​ភ្នំពេញ​៖ សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានជ្រើសរើស​មន្ត្រី ត្រៀម​ជំនួស​តំណែង​អភិបាលខេត្ត​ដល់​អាយុ​ចូលនិវត្តន៍​មួយចំនួន​រួចហើយ ក្នុង​គោលបំណង​លុបបំបាត់​ការអន្តរាគមន៍​របស់​មន្ត្រី​មួយចំនួន​។ នេះ​បើតាម​គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

​បើ​យោងតាម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សម្តេច ស ខេង និយាយថា ការសម្រេច ជ្រើសរើស​មន្ត្រី​ថ្មី ត្រៀម​ចូលកាន់​តំណែង​អភិបាលខេត្ត​មួយចំនួន​នេះ មាន​គោលបំណង លុបបំបាត់​ការអន្តរាគមន៍​របស់​មន្ត្រី​ដែល​ចូលចិត្ត​ធ្វើការ​ងារ​អន្តរាគមន៍​មួយចំនួន​។ សម្តេច​ថ្លែង​បែបនេះ ក្នុងឱកាស​ប្រារព្វ​ពិធី​អបអរសាទរ​ខួប​លើក​ទី ១០៥ ទិវា​នារី​អន្តរជាតិ ៨ មីនា ឆ្នាំ​២០១៦ នៅ​ថ្ងៃទី​៧ ខែមីនា ក្នុង​ទីស្តីការ​ក្រសួងមហាផ្ទៃ​។

​អភិបាលខេត្ត​ដល់​អាយុ​ជិត​ចូលនិវត្តន៍​ត្រៀម​ផ្លាស់ប្តូរ​ចេញពី​តំណែង​នោះ រួមមាន អភិបាលខេត្ត​កំពង់ធំ ខេត្តព្រះវិហារ ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្ត​ត្បូងឃ្មុំ  និង​ខេត្ត​បន្ទាយ​ជ័យ ជាដើម​។ នេះ​បើតាម​ការផ្សាយ​របស់​ប៉ូលីស​។ ជាងនេះទៀត បើតាម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សម្តេច ស ខេង បាន​បញ្ជា​គណៈកម្មការ​យេនឌ័រ ដើម្បី​ស្ត្រី ឲ្យ​ជួយផ្តល់​កិច្ចសហការ ដើម្បី​ជ្រើសរើស​មន្ត្រី​ជា​ស្ត្រី ត្រៀម​ចូលកាន់​តំណែង​ជា​អភិបាលរង​ខេត្ត​ផងដែរ​។​

​កន្លងមក គេ​សង្កេត​ថា មន្ត្រី​មួយចំនួន បានធ្វើ​លិខិត​សុំ​អន្តរាគមន៍​យក​តំណែង​អភិបាលខេត្ត ប៉ុន្តែ​មន្ត្រី​ទាំងនោះ ត្រូវ​បានទទួល​លិខិត​ព្រមាន​ពី​សំណាក់​សម្តេច ស ខេង ផងដែរ​។​

​គួរកត់សម្គាល់​ផងដែរ រាជរដ្ឋាភិបាល តាមរយៈ​ក្រសួង​មុខងារសាធារណៈ បានប្រកាស​ជ្រើសរើស​មន្ត្រីរាជការ​បន្ថែម​ជិត ៣​ម៉ឺន​នាក់ ដើម្បី​បម្រើ​ការងារ​នៅតាម​ក្រសួង​និង​ស្ថាប័ន​នានា ក្នុង​ឆ្នាំ ២០១៦​នេះ ។  បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​មុខងារសាធារណៈ ចុះផ្សាយ​នៅ​ថ្ងៃទី​១៨ ខែកុម្ភៈ កន្លងទៅ រាជរដ្ឋាភិបាល ប្រកាស​ជ្រើសរើស​មន្ត្រីរាជការ​ក្របខណ្ឌ​ថ្មី ចំនួន ២៩០២០​នាក់ ដើម្បី​ផ្តល់ជូន​គ្រប់​ក្រសួង​និង​ស្ថាប័ន​នានា ក្នុងនោះ រួមមាន ទីស្តីការគណៈរដ្ឋមន្ត្រី​, ក្រសួង​និង​លេខាធិការដ្ឋាន​ទាំង ២៨, គណៈកម្មាធិការ​ជាតិ​ប្រឆាំង​អំពើ​ភេរវកម្ម​, អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។ ការជ្រើសរើស​មន្ត្រី នឹងត្រូវ​បែងចែក​ជា ៥​ប្រភេទ គឺ​មន្ត្រីរាជការ​ស៊ីវិល​ចំនួន ៧៦៨៤​នាក់​, មន្ត្រី​ជាប់កិច្ចសន្យា​ចំនួន ៩៩៦១​នាក់​,​បុគ្គលិក​អណ្តែត​ចំនួន ៨៩៥៣​នាក់​, ឧ​ទ្យា​នុ​រក្ស​ចំនួន​៩៦០​នាក់ និង​គ្រូបង្រៀន​ជាប់កិច្ចសន្យា​ផ្នែក​ពុទ្ធិក ចំនួន ១៤៦២​នាក់​៕

អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​