អង្គភាពប្រឆាំងអំពើពុករលួយ ប្រារព្ធទិវានារី ៨ មីនា

អង្គភាពប្រឆាំងអំពើពុករលួយ ប្រារព្ធទិវានារី ៨ មីនា

ដោយ៖ សូរ្យរិទ្ធ

 

ថ្ងៃទី ៨ ខែមីនានេះ នារសៀល ម៉ោង ១៥:០០ មិនខុសពីអង្គភាព ស្ថាប័ន ក្រសួងដទៃទៀតឡើយ អង្គភាព​ប្រឆាំង​អំពើពុក រលួយ ក៏បានប្រារព្ធធ្វើទិវានារីអន្តរជាតិ ៨ មីនា លើកទី ១០៥ ផងដែរ នៅសាលប្រជុំធំនៃ​អង្គភាពរបស់ខ្លួន ។

ទិវាដ៏មហោឡារិកនេះ មានកិត្តិយសដ៏ខ្ពង់ខ្ពស់ ក្រោមអធិបតីភាពរបស់ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យុិនទៀង ប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ ព្រមទាំងអនុប្រធាន ថ្នាក់ដឹកនាំ និង បណ្តាមន្រ្តីជានារី​ដែលជាគ្រាប់ពេជ្រក្នុងការបម្រើ សង្គមជាតិក្នុង អង្គភាពប្រឆាំងអំពើពុករលួយ ។

អង្គភាពប្រឆាំងអំពើពុករលួយ ប្រារព្ធទិវានារី ៨ មីនា

នៅប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ១៩៧៩ ដែល​បន្ទាប់​ពី​បាន​រំដោះប្រទេសកម្ពុជា ចេញពីរបបប្រល័យពូជ​សាសន៍ប៉ុលពត ថ្នាក់ដឹកនាំកំពូលទាំងបីរូប គឺសម្តេចអគ្គ​មហា​ធម្ម​​ពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​សម្តេច​​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន កំណត់ឲ្យមាន​ការ​​ប្រារព្វពិធីរំលឹកខួបនៃ ការទទួលស្គាល់ សិទ្ធិស្ត្រីនេះនៅតាមស្ថាប័នគ្រប់លំដាប់ថ្នាក់ នៅទូទាំង ប្រទេស រហូតដល់បច្ចុប្បន្ននេះ រួមជាមួយនឹង​ការ​យកចិត្តទុកដាក់ផ្តល់តម្លៃ ផ្តល់សិទ្ធិ និង លើកតម្កើងចំពោះនារី យ៉ាងខ្ពស់ពី រាជរដ្ឋាភិបាល ដែលមាន​សម្តេច តេជោ ហ៊ុន សែន ជាប្រមុខ ។

អង្គភាពប្រឆាំងអំពើពុករលួយ ប្រារព្ធទិវានារី ៨ មីនា

បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល បានជំរុញ និង ផ្តល់ឋានៈតួនាទីជា​ស្ត្រី​ភេទទៅក្នុងការអភិវឌ្ឍប្រទេស​ជាតិជា​បន្ត​បន្ទាប់ ។ ដោយឡែកការតែតាំងមន្រ្តីរាជការជានារី បានកើន​ឡើង​​ជាបន្តបន្ទាប់ ទាំងថ្នាក់កណ្តាល ផ្នែក​សហគ្រាសសាធារណៈ និង​ ថ្នាក់ខេត្ត ក្នុងនោះមាន​ថ្នាក់​រដ្ឋ​លេ​ខា​ធិ​ការ អនុរដ្ឋលេខាធិការ អគ្គនាយករង ថ្នាក់ ប្រធាន អនុប្រធាននាយកដ្ឋាន ថ្នាក់ប្រធាន អនុប្រធាន​ការិ​យា​ល័យ ដោយឡែក អង្គភាពប្រឆាំង​អំពើពុករលួយ មាននារីសឹងតែចំនួន ៥០% ជាមន្ត្រីដែលបានបំពេញការងារយ៉ាងឈ្មុសឈ្មុល មិនចាញ់​បុរស មានសិទ្ធិ និង​ ភារកិច្ច ស្មើនឹងបុរសដែរ ។

អង្គភាពប្រឆាំងអំពើពុករលួយ ប្រារព្ធទិវានារី ៨ មីនា

ទូទាំងប្រទេស ដោយឡែក ការប្រារព្ធទិវាសិទ្ធិនារី ៨ មីនា របស់អង្គភាពប្រឆាំងអំពើពុករលួយ នាថ្ងៃនេះ មិនមែនមានន័យថា ក្នុងមួយឆ្នាំ រាល់នារីជាមន្ត្រី មាន«សិទ្ធិ» លើកតម្កើងតែមួយថ្ងៃនេះទេ គឺ ៣៦៥ ថ្ងៃ ស្នាដៃរបស់នារីពិតជា មានសារសំខាន់ ណាស់ក្នុងកិច្ចអភិវឌ្ឍន៍សង្គម និង ក៏បានស្តែងឲ្យ​ឃើញអំពី​លទ្ធ​​​ផលដ៏មានមោទនភាព ក្នុងការអប់រំ បង្ការ និង ទប់ស្កាត់អំពើ ពុករលួយនៅក្នុងសង្គមរបស់យើង ដែលរាល់​ស្នាដៃនេះ កើតចេញពីឆន្ទៈដ៏មុះមុត ចេញពីបេះដូងបរិសុទ្ធរបស់ មន្ត្រីជា នារី ភេទនៅក្នុងអង្គភាព អ.ប.ព. របស់ខ្លួន ។

នៅក្នុងអាណត្តិរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខរាជរដ្ឋាភិបាល បានសម្តែងយ៉ាងប្រត្យក្ស​នៅក្នុងការលើក កម្ពស់តួនាទី និង តម្លៃស្ត្រីយ៉ាងពិតប្រាកដ ដោយសម្តេចបានតែងតាំង និង តម្លើងឋានៈស្រ្តី ជារដ្ឋលេខាធិការ អនុរដ្ឋលេខា ធិការ និង បាន​ដាក់​ចេញនូវអនុសាសន៍ថ្មីចំនួន១២ចំណុចសម្រាប់ជំរុញ និង ត្រួតពិនិត្យលើការអនុវត្តគោលនយោ​បាយពាក់ ព័ន្ធ​នឹង​​ការលើកកម្ពស់តួនាទីស្ត្រី យកចិត្តទកដាក់ក្នុងការ​ផ្សព្វ​ផ្សាយខ្លឹម​សារ​អនុសញ្ញាស្តីពីការលុបបំបាត់ រាល់ទម្រង់រើស អើងប្រឆាំងនឹងនារីភេទ ឲ្យបានទូលំ​ទូលាយ​ដល់មូលដ្ឋាន ។ ​បន្តការលើកកម្ពស់សមត្ថភាពចំណេះដឹងដល់ស្ត្រី ជាពិសេសស្ត្រី ជាថ្នាក់ដឹកនាំ និង ស្ត្រីវ័យក្មេង បង្ក​លទ្ធ​ភាព និង ឱកាសក្នុងការសិក្សាដល់សិស្ស និស្សិតជាស្ត្រី លើកកម្ពស់ ជីវភាព សេដ្ឋកិច្ច សុខមាលភាព និង​សុវត្ថិភាព ។

លោកជំទាវ ជិន ច័ន្ទមុនី បានមានប្រសាសន៍អំពីសិទ្ធិនារីក្នុងសមភាពយេនឌ័រ និង ការលើកកម្ពស់​ភាពអង់ អាចរបស់ស្ត្រី ការធានា និង ការការពារសិទ្ធិរបស់ស្ត្រី ការចូលរួមរបស់ស្ត្រី ការពង្រឹងយន្តការ​គណនីភាព សម្រាប់សមភាព យេនឌ័រក្នុង វិស័យសេដ្ឋកិច្ច ហើយក៏បានលើកឡើងនូវប្រធានបទ «ការវិនិ​យោគ​ទៅលើ នារីដើម្បីអភិវឌ្ឍ» ផងដែរ ដើម្បីឱ្យយើងទាំង អស់គ្នាបានដឹងពីសមភាពពិតប្រាកដ រវាងបុរស និង ស្ត្រី និង ទទួលស្គាល់ថា ស្ត្រីជាភ្នាក់ងារដ៏មានសារសំខាន់ ដែលមាន តួនាទីធ្វើឱ្យសង្គមមានការផ្លាស់ប្តូរ និង កែប្រែ មុខមាត់ ។

អង្គភាពប្រឆាំងអំពើពុករលួយ ប្រារព្ធទិវានារី ៨ មីនា

ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៊ិនទៀង បានប្រសាសន៍ដ៏មានអត្ថន័យ ស្តីអំពីប្រធានបទ «ការវិនិយោគទៅ​លើនារីដើម្បី អភិវឌ្ឍ» ដែលបានលើកឡើងរបស់លោកជំទាវ ជិន ច័ន្ទមុនី ដែលសំដៅក្នុងគោលដៅ​ចំពោះ​មុខរបស់អង្គភាព អ.ប.ព. ចាំ បាច់ត្រូវបំពាក់បំប៉នទាំងចំណេះដឹង ចំណេះធ្វើ ដើម្បីឱ្យនារីរបស់​អង្គភាព​មាន​ការរីកចម្រើន ទាំងបរិមាណ និង គុណភាព ។ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ ទៅលើការ​បន្តខិតខំ​ប្រឹងប្រែង ការគិតគូរដល់សុខមាលភាពរបស់ស្ត្រីក្នុងអង្គភាព ។ ជាទីបញ្ចប់ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានជូន​ពរ ជូនផ្កាជាមួយនឹងការសង្ឃឹមជឿជាក់ថា នារីណាក៏ ដោយមានសុភមង្គល ក្នុងគ្រួសារ មានសុភមង្គល​ក្នុងជីវិត មានការសប្បាយរីករាយក្នុងការរស់នៅ ​និង ធ្វើការ បើមានសុខទុក្ខអ្វី ត្រូវរួមទុក្ខ រួម លំបាកជាមួយ​គ្នា និង រួមគ្នាដោះស្រាយ… ។

អង្គភាពប្រឆាំងអំពើពុករលួយ ប្រារព្ធទិវានារី ៨ មីនា

នាទីចុងក្រោយនាឱកាសនោះ ក៏មានបាច់ផ្កាដ៏ស្រស់ស្អាត  និង ​វត្ថុ​អនុស្សាវរីយ៍ សំពត់ផាមួងមួយសំពត់ ជូន​ដល់​នារីទាំងអស់ និង ផ្តល់នូវក្តីសង្ឃឹម ញញឹមជឿជាក់ថា ឆ្នាំ ២០១៦ នេះជាឆ្នំាជោគជ័យរបស់អង្គភាព ក៏ដូចសង្គមជាតិដែរ ៕

អង្គភាពប្រឆាំងអំពើពុករលួយ ប្រារព្ធទិវានារី ៨ មីនា

 

អង្គភាពប្រឆាំងអំពើពុករលួយ ប្រារព្ធទិវានារី ៨ មីនា

 

 

Related