​ហេតុ​​ផល​សាមញ្ញ​​បួន​ ​ដែល​អាច​​ធ្វើ​​ឲ្យ​ឡាន​​​​ស៊ី​សាំង​ខុស​ធម្មតា​

ម្ចាស់​យានយន្ត​មួយ​ចំនួន​តូច​ប្រហែល​ជា​ធ្លាប់​ជាប់​ប្រទះ​ ការ​ដែល​​រថយន្ត​ស្រាប់​តែ​ស៊ីសាំង​ខុស​​ប្លែក​ពី​សព្វ​ដង។ ខាង​​ក្រោម​នេះ​ជា​មូលហេតុ​​សាមញ្ញ​មួយ​​ចំនួន​​​ដែល​ធ្វើ​ឲ្យ​រថយន្ត​ស៊ីសាំង​ខុស​ធម្មតា៖

 

​​​​​
១. តម្រង​ខ្យល់​កខ្វក់ ៖ ប្រសិន​បើ​តម្រង​ខ្យល់​របស់​ម៉ាស៊ីន​មាន​ពោរពេញ​ទៅ​ដោយ​ធូលី​ដី​ ធ្វើ​ឲ្យ​ម៉ាស៊ីន​ដំណើរ​ការ​មិន​បាន​ល្អ​ និង​ធ្វើ​ឲ្យ​ស៊ីសាំង​​​ជាង​ពី​មុន។ ដូច​នេះ​ឧស្សាហ៍​ពិនិត្យ​តម្រង​ ហើយ​ប្ដូរ​វា​ប្រសិន​បើ​ឃើញ​ថា​កខ្វក់​ខ្លាំង។

 

​ហេតុ​​ផល​សាមញ្ញ​​បួន​ ​ដែល​អាច​​ធ្វើ​​ឲ្យ​ឡាន​​​​ស៊ី​សាំង​ខុស​ធម្មតា​

 

 

២. សម្ពាធ​ខ្យល់​ក្នុង​​កង់​ទាប​ជាង​សម្ពាធ​ដែល​បាន​​ណែនាំ៖ កង់​​មាន​សម្ពាធ​ខ្យល់​ទាប​​ជាង​សម្ពាធ​ដែល​​ណែនាំ​​ទៅ​តាម​ប្រភេទ​រថយន្ត​ វា​នឹង​បង្កើន​កម្លាំង​ទប់​ទល់​​ការ​រំកិល​ទៅ​មុខ​កាន់​តែ​ខ្លាំង​ជាង​មុន​ ដែល​ជា​លទ្ធផល​ធ្វើ​ឲ្យ​ម៉ាស៊ីន​ស៊ី​សាំង​ច្រើន​ជាង​មុន​ចន្លោះ​​ពី​ ៥-១០%។

 

៣. បើក​រថយន្ត​ដោយ​មិន​បាន​ដោះ​ហ្រ្វាំង​ដៃ៖ ប្រសិន​បើក​បរ​រថយន្ត​ដោយ​មិន​​បាន​ដោះ​ហ្វ្រាំង​ដៃ​ឲ្យ​អស់​នោះ​ទេ​ បណ្ដាល​ឲ្យ​ហ្រ្វាំង​អូស​កម្លាំង​ម៉ាស៊ីន​​ ​​ធ្វើ​ឲ្យ​​ម៉ាស៊ីន​ចំណាយ​សាំង​ចោល​ឥត​ប្រយោជន៍។

 

​ហេតុ​​ផល​សាមញ្ញ​​បួន​ ​ដែល​អាច​​ធ្វើ​​ឲ្យ​ឡាន​​​​ស៊ី​សាំង​ខុស​ធម្មតា​

 

៤. រថយន្ត​ផ្ទុក​ឥវ៉ាន់​ឥត​ប្រយោជន៍​ច្រើន៖ ទម្ងន់​កាន់​តែ​ធ្ងន់​ធ្វើ​ឲ្យ​រថយន្ត​បញ្ចេញ​កម្លាំង​កាន់​តែ​ខ្លាំង​ ហើយ​ក៏​សុំ​សាំង​ច្រើន​ដូច​គ្នា៕​​​

 

ចុច​អាន៖ យល់​ដឹង​ការ​ប្រើប្រាស់​​ចង្កឹះលេខ គន្លឹះ​អ្នកចាប់ផ្តើម​បើក​រថយន្ត​ដំបូង

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ aa1car