សម្តេច​តេ​ជោ នឹងផ្តល់ប្រាក់​បៀវត្សរ៍​ដល់​ប្រពន្ធ និង​កូន​មន្ត្រីរាជការ ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​រស់នៅ​

ភ្នំពេញ: ​កាលពី​ម្សិលមិញ​នៅក្នុង​ពិធី​ប្រគល់​ថវិកា​ឧបត្ថម្ភ​លើកទឹកចិត្ត​ដល់​កីឡាករ កីឡាការិនី​នៅ​វិមាន​សន្តិភាព សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​ជូន​ផងដែរ អំពី​ការយកចិត្តទុកដាក់​គិតគូរ ដោះស្រាយ​ផ្តល់ប្រាក់​បៀវត្សរ៍​ដល់​ប្រពន្ធ និង​កូន​មន្ត្រីរាជការ ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​រស់នៅ ឲ្យ​បាន​ធូរស្រាល​មួយកម្រិត​ធំ​ថែមទៀត​។

​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កំពុង​រៀបចំ​។ ទោះបី​ធ្វើ​មិនទាន់​ក្នុង​ឆ្នាំ ២០១៦ នេះ​ក៏​នឹងមាន​ប្រាក់ឧបត្ថម្ភ​លើកទឹកចិត្ត​មួយចំនួន ជូន​នៅក្នុង​រដូវ​បុណ្យទាន​ផងដែរ​។ យ៉ាងយូរបំផុត គឺ​ក្នុង​ឆ្នាំ ២០១៧ នឹង​ទទួលបាន​នូវ​ប្រាក់បៀវត្សរ៍​នេះ​។ សម្តេច​តេ​ជោ បានទទួល​សំណូមពរ​នេះ តាមរយៈ​ពលរដ្ឋ​អ្នកលេង Facebook ម្នាក់​ដែល​បានស្នើរ​មកកាន់​ទំព័រ​សម្តេច​ផ្ទាល់​តែម្តង​។​

​នៅ​ថ្ងៃទី​៤ មេសា ២០១៦ ខាងមុខនេះ សម្តេច​តេ​ជោ នឹង​អញ្ជើញ​បងប្អូន​កីឡាករ កីឡាការិនី​ទូទាំងប្រទេស​ទទួលទាន​អាហារ​រួមគ្នា​នៅ​កោះ​ពេជ្រ ដើម្បី​ផ្តល់នូវ​ការគាំទ្រ និង​ភាពកក់ក្តៅ​ដល់​បងប្អូន​កីឡាករ​ទាំងអស់ និង​កំណត់​ទិសដៅ​សម្រាប់​ពេល​ប្រកួត​កីឡា SeaGames 2023 ខាងមុខ​ផងដែរ​។ សម្តេច​តេ​ជោ តែងតែ​គាំទ្រ និង​លើកស្ទួយ​វិស័យ​កីឡា​កម្ពុជា​។​

​ជាថ្មី​ម្តងទៀត សូម​អរគុណ​ជនរួមជាតិ​ដែល​គោរព​ស្រឡាញ់​គាំទ្រ សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​ដឹកនាំ​សន្តិភាព​របស់​កម្ពុជា​។ ពេលនេះ​បងប្អូន​ជនរួមជាតិ​មានឱកាស ក្នុងការ​ទំនាក់ទំនង​មកកាន់ សម្តេច តាមរយៈ Facebook នេះ​ផ្ទាល់​។ នៅពេលនេះ គឺ​ទំព័រ Facebook សម្តេច​តេ​ជោ ឈរ​នៅ​លំដាប់​លេខ​១​ទូទាំងប្រទេស ដែលមាន​អ្នក​គោរព​ស្រឡាញ់ និង​គាំទ្រ​ច្រើនជាងគេ​បំផុត​។ ចំពោះ​បងប្អូន​ដែល​បាន​ផ្ញើ​សំណូមពរ​មក គឺ​ក្រុមការងារ​កំពុង​ចាប់ផ្តើម​ពិនិត្យ​ជា​បណ្តើរៗ​ហើយ​៕​

សម្តេច​តេ​ជោ នឹងផ្តល់ប្រាក់​បៀវត្សរ៍​ដល់​ប្រពន្ធ និង​កូន​មន្ត្រីរាជការ ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​រស់នៅ​

សម្តេច​តេ​ជោ នឹងផ្តល់ប្រាក់​បៀវត្សរ៍​ដល់​ប្រពន្ធ និង​កូន​មន្ត្រីរាជការ ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​រស់នៅ​