ជា សុវណ្ណនរាហ៍ ប្រកាស​រក​ដៃគូ​ធ្វើ​ការងារ​សប្បុរស​ធម៌​

លោក ជា សុវណ្ណនរាហ៍ ថ្លែង​មក​កាន់ Sabay នា​ឧកាស​បើក​ក្រុង​ពាលី​រឿង​ “៣០ថ្ងៃ” របស់​ផលិតកម្ម​ មហាហង្ស​ថា លោក​​មាន​គម្រោង​ធ្វើ​ការងារ​សប្បុរស​ធម៌​ ដូច្នេះ​ហើយ​ពេល​នេះ លោក​ស្វាគមន៍​សិល្បករ សិល្បការិនី​ធ្វើ​ជា​ដៃគូ។

 

ជា សុវណ្ណនរាហ៍ ប្រកាស​រក​ដៃគូ​ធ្វើ​ការងារ​សប្បុរស​ធម៌​

 

“ខ្ញុំ​ចង់​ធ្វើ​ជា​រឿង​ខ្លី​បែប​អប់រំ​ដែល​មាន​រយៈពេល​ប្រមាណ ៣០​ទៅ​៤០​នាទី​​ហើយ​ថវិកា​ដែល​បាន​មក​ពី​ការ​ផលិត​យើង​នឹង​បែង​ចែក​ទៅ​ការងារ​សប្បុរស​ធម៌” នរាហ៍ ថ្លែង។ លោក​បន្ត​ថា ពេល​នេះ​លោក​មិន​ទាន់​ទាន់​រក​ក្រុម​ផលិត​បាន​នោះ​ទេ ដូច្នេះ​ហើយ​លោក​ស្វាគមន៍​​គ្រប់​សិល្បករ សិល្ប​ការិនី ក៏​ដូច​ជា​ក្រុម​ផលិត​​ផ្សេងៗ​ដែល​មាន​​ចំណាប់​អារម្មណ៍​លើ​ការងារ​​សប្បុរសធម៌​ដើម្បី​ចូល​រួម​ក្នុង​ការ​ផលិត​នេះ​ផង​ដែរ។

 

នេះ​ជា​លើក​ទី​មួយ​ហើយ​សម្រាប់​លោក សុវណ្ណនរាហ៍ ក្នុង​គម្រោង​ផលិត​រឿង​ខ្លី​ដើម្បី​រក​កម្រៃ​ជួយ​កុមារ​កំព្រា​ដែល​ពុំ​មាន​លទ្ធភាព​ផ្គត់​ផ្គង់​ចំណី​អាហារ​ដោយ​ខ្លួន​ឯង។ ប៉ុន្តែ​អាច​ទៅ​រួច​ឬ​យ៉ាង​ណា លោក​បាន​ចាំ​មើល​សិន ព្រោះ​លោក​ត្រូវ​ការ​បំផុត គឺ​ដៃគូ​សហការ។

 

ជា សុវណ្ណនរាហ៍ ប្រកាស​រក​ដៃគូ​ធ្វើ​ការងារ​សប្បុរស​ធម៌​

 

ជា សុវណ្ណនរាហ៍ ជា​តារា​សម្ដែង​ល្បី​ឈ្មោះ​មួយ​រូប ក្នុង​នោះ លោក​បាន​ចូល​សិល្បៈ​តាំង​ពី​ឆ្នាំ​ ២០០៦​ មក​ម្ល៉េះ។ មក​ទល់​សព្វថ្ងៃ​លោក​បាន​ចូល​រួម​សម្ដែង​ក្នុង​ខ្សែ​ភាព​យន្ត​ប្រមាណ​ជា ២០ រឿង​ហើយ និង​ស្ប៉ត​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​ធំ​ៗ​មួយ​ចំនួន​ផង​ដែរ៕

 

អត្ថបទ៖ SAMEDY