កូន​ស្រី Angelina Jolie សប្បាយចិត្ត​នៅ​កម្ពុជា ទោះ​ប្លែក​ទឹក​ប្លែក​ដី

វា​មិនមែន​ជា​រឿង​ងាយ​ទេ​ដែល​ Shiloh Jolie-Pitt ​ជា​កូន​ស្រី​របស់​តារា​សម្ដែង​អាមេរិក Angelina Jolie និង​ Brad pitt រីករាយ​​​​នឹង​ទឹកដី​ថ្មី ប៉ុន្តែ​ក្មេង​ស្រី​អាយុ​៩​ឆ្នាំ​បែរ​ជា​សប្បាយ​ចិត្ត​​ទៅ​វិញ​កំឡុង​ពេល​ស្ថិត​នៅ​ប្រទេស​កម្ពុជា។

 

កូន​ស្រី Angelina Jolie សប្បាយចិត្ត​នៅ​កម្ពុជា ទោះ​ប្លែក​ទឹក​ប្លែក​ដី

 

Shiloh ត្រូវ​គេ​ឃើញ​មាន​ទឹក​មុខ​ស្រស់ស្រាយ​លេង​ជាមួយ​ក្រុម​ការងារ​របស់​ម្ដាយ ខណៈ​នាង​កំពុង​​​ដឹកនាំ​រឿង​ “​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ” ក្នុង​ប្រទេស​កម្ពុជា។ រូបភាព​ជា​ច្រើន​សន្លឹក​ត្រូវ​គេ​ឆ្មក់​ថត​បាន​​បង្ហាញ​ពី​សកម្មភាព​របស់ Shiloh ស្រប​ពេល​នាង​ហក់​តោង​ស្មា​ក្រុម​ការងារ​ម្នាក់​ហាក់​ដូច​សប្បាយ​ចិត្ត​ក្រៃលែង។

 

ក្នុង​ពេល​ដ៏​រីករាយ Shiloh ​ពាក់​សំលៀកបំពាក់​សាមញ្ញ​ដូច​នឹង​កុមារ​នៅ​កម្ពុជា​គឺ​អាវ​យឺត​ក្រហម ខោ​ជើង​ខ្លី​និង​ស្បែកជើង​ផ្ទាត់ ខណៈ​ម្ដាយ​​​មើល​ទៅ​ហាក់​កំពុង​ឈឺ​ក្បាល​បន្តិច​ក្នុង​ការ​ដឹកនាំ​រឿង។ Jolie ក៏​ពាក់​ខោអាវ​ធម្មតា​ឈរ​បញ្ជា​​រៀប​ចំ​ក្រុម​ការងារ ពេល​កំពុង​ថត​ឈុត​មួយ​​ដោយ​មាន​ទាហាន​ប៉ុលពត​មួយ​កង​នៅ​ខេត្ត​បាត់ដំបង៕ ​​​​​​​

 

កូន​ស្រី Angelina Jolie សប្បាយចិត្ត​នៅ​កម្ពុជា ទោះ​ប្លែក​ទឹក​ប្លែក​ដី

 

កូន​ស្រី Angelina Jolie សប្បាយចិត្ត​នៅ​កម្ពុជា ទោះ​ប្លែក​ទឹក​ប្លែក​ដី

 

កូន​ស្រី Angelina Jolie សប្បាយចិត្ត​នៅ​កម្ពុជា ទោះ​ប្លែក​ទឹក​ប្លែក​ដី

 

កូន​ស្រី Angelina Jolie សប្បាយចិត្ត​នៅ​កម្ពុជា ទោះ​ប្លែក​ទឹក​ប្លែក​ដី

 

ចុចអាន៖Angelina ​សប្បាយ​​ជាមួយ​ក្រុម​ការងារ​ខណៈ​​ភាពយន្ត​ខ្មែរ​ក្រហម​ថត​ជិត​ចប់

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ

ប្រភព៖ dailymail